Connect with us

ព័ត៌មានអន្ដរជាតិ

តើ​ ចិន រុស្ស៊ី អ៊ីរ៉ង់ ដែលជា​សម្ព័ន្ធមិត្ត​​វ៉េណេស៊ុយអេឡា ប្រតិកម្ម​​ដូចម្តេច​​?

បានផុស

នៅ

​​ប្រទេស​មហាអំណាច​លើ​​​​ឆាក​​អន្តរជាតិ បានបញ្ចេញប្រតិកម្ម​​ភ្លាមៗ ក្រោយ​​​​សហរដ្ឋអាមេរិក បាន​វាយ​ប្រហារ​ចូល​ទីក្រុងការ៉ាកាស​ របស់​វ៉េណេស៊ុយអេឡា រហូតដល់​ប្រតិបត្តិការ​​ចាប់​ខ្លួន​ប្រធានាធិបតី​ នីកូឡាស ម៉ាឌូរ៉ូ និង​ភរិយា​ ដោយ​មិន​បង្ហាញ​​ឲ្យ​ឃើញ​ពីការខូច​ខាតធ្ងន់ធ្ងរ​​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​តាមរយៈ​ក្រសួងការបរទេស​របស់ខ្លួន ​ប្រទេសរុស្ស៊ី​ដែល​ជាសម្ព័ន្ធ​មិត្ត​ដ៏យូរអង្វែង​របស់​វ៉េណេស៊ុយអេឡា បាន​ចេញ​សេចក្តីថ្លែងការណ៍​ និយាយថា ខ្លួន​មាន«ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការចាប់ខ្លួនរបស់លោក​ ម៉ាឌូរ៉ូ ដោយបានហៅ ទង្វើ​របស់អាមេរិក​ថា «ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងច្បាប់អន្តរជាតិ»​។

ក្រសួង​ការបរទេសរុស្ស៊ី បានបង្ហោះសារ​លើ​បណ្តាញ​សង្គម​ X ថា «សហរដ្ឋអាមេរិកបានប្រព្រឹត្តអំពើឈ្លានពានដោយប្រដាប់អាវុធប្រឆាំងនឹងវ៉េណេស៊ុយអេឡាដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនិងធានាការថ្កោលទោស»​។

អ៊ីរ៉ង់​និង​ចិន​ដែលជា​​​​​គូរប្រជែង​​​ ឬ​អាច​ហៅថាជា«សត្រូវ»​ របស់​អាមេរិក​​បាន​និយាយ​ប្រឆាំង​នឹង​​ប្រតិបត្តិការ​​របស់​សហរដ្ឋអាមេរិ​ក​ដែល​ធ្វើ​ទៅលើ​​រដ្ឋអធិបតេយ្យ​​​មួយ​នៅ​អាមេរិក​ឡាទីននោះ​។

តាមរយៈ​ការ​ដកស្រង់​របស់​​សារព័ត៌មាន Reuters មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក អាយ៉ាតូឡាស អាលី ខាំមេនី ( Ayatollah Ali Khamenei) បាន​និយាយថា៖«អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​នៅ​ពេល​ដែល​ជន​ណា​ម្នាក់​ដឹង​ថា​ខ្មាំងសត្រូវ​​កំពុង​ព្យាយាម​ដាក់​បន្ទុកដ៏​ឆ្មើងឆ្មៃ​​លើ​ប្រទេស លើ​មន្ត្រី លើ​រដ្ឋាភិបាល និង​លើ​ប្រទេស​ជាតិ ​គេ​ត្រូវ​តែ​គ្រោក​​ឈរ​យ៉ាង​រឹង​មាំ​ប្រឆាំង​នឹង​ខ្មាំង​សត្រូវ ហើយ​ឱប​ទ្រូង​​ជន​ណាមួយ​​ទប់ទល់។ យើង​នឹង​មិនស្រែកដាក់​​​សត្រូវនោះទេ»។

ប្រទេសចិន ដែលជាអ្នកទិញប្រេងដ៏ធំបំផុតពីប្រទេសនៅ​វ៉េណេស៊ុយអេឡា​ ក៏ដូចជាម្ចាស់បំណុលដ៏ធំបំផុតរបស់​ប្រទេសនេះ​គឺជាប្រទេសចុងក្រោយបង្អស់ក្នុងចំណោមប្រទេស​ប្រឆាំង​​អាមេរិក​ រួមមាន ប្រទេស​ប្រេស៊ីល រុស្ស៊ី កូឡុំប៊ី ម៉ិកស៊ិក និងគុយបា ដែលបានថ្កោលទោសសកម្មភាពយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងវ៉េណេស៊ុយ​អេឡា។

ប្រទេសចិនបាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកទៅលើប្រទេសវ៉េណេស៊ុយ​អេឡា និងការចាប់ខ្លួនប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថា៖«​ប្រទេសចិន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់កម្លាំងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋអធិបតេយ្យ និងសកម្មភាពប្រឆាំងនឹងប្រធានាធិបតីរបស់​រដ្ឋនោះ ។ ទង្វើអនុត្តរភាពបែបនេះរបស់អាមេរិកបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់វ៉េណេស៊ុយអេឡា ហើយគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅអាមេរិកឡាទីន និងតំបន់ការីប៊ីន។ ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់»។

ក្រសួងការ​​ទេសចិន​បាននិយាយថា៖«យើងអំពាវនាវឱ្យសហរដ្ឋអាមេរិកគោរពតាមច្បាប់អន្តរជាតិ និងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបញ្ឈប់ការរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសដទៃ»​៕​​

ប្រែសម្រួល រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម