ព័ត៌មានអន្ដរជាតិ
WHO ថា អ្នកជំងឺកូវីដចូលសម្រាកនៅមន្ទីរពេទ្យអាយុពី ២៥ ទៅ ៥៩ ឆ្នាំស្ថិតក្នុងអត្រាប្រកាសអាសន្ន
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃចន្ទថា ករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ នៅតែបន្តកើនឡើងក្នុងសប្តាហ៍ទី ៨ ពោលច្រើនជាង ៥.២ លានករណីក្នុងរយៈពេលមួយសប្តាហ៍ ហើយកំពុងប្រកាសអាសន្ននៃអ្នកជំងឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងចំណោមមនុស្សដែលមានអាយុពី ២៥ ទៅ ៥៩ ឆ្នាំនៅទូទាំងពិភពលោក ។
នៅក្នុងសិក្ខាសាលាប្រចាំសប្តាហ៍ក្នុងទីក្រុងហ្សឺណែវលោក Tedros Ghebreyesus បាននិយាយថា “ក្នុងនោះការស្លាប់ក៏បានកើនឡើងផងដែរក្នុងរយៈពេល ៥ សប្តាហ៍ជាប់គ្នា ហើយឥឡូវនេះមានអ្នកស្លាប់ជាង ៣ លាននាក់ហើយត្រូវបានរាយការណ៍ទៅអង្គការសុខភាពពិភពលោក” ។
លោកបាននិយាយថា វាកាន់តែច្រើនឡើងៗហើយ ខណៈកាលពីមុនរយៈពេល ៩ ខែមានអ្នកស្លាប់ ១ លាននាក់ ៤ ខែ ២ លាននាក់ ហើយ ៣ ខែចុងក្រោយនេះឈានដល់ ៣ លាននាក់ ។
លោក Tedros បាននិយាយថា “ការឆ្លង និងការចូលសម្រាកនៅមន្ទីរពេទ្យក្នុងមនុស្សដែលមានអាយុពី ២៥ ទៅ ៥៩ ឆ្នាំកំពុងកើនឡើងក្នុងអត្រាប្រកាសអាសន្ន ហើយវាអាចបណ្តាលមកពីការវិវត្តនៃវ៉ារ្យង់ថ្មីដែលអាចចម្លងបានយ៉ាងរហ័ស និងការបង្កើនការចូលរួមជាសង្គមក្នុងចំណោមមនុស្សវ័យក្មេង” ។
ប្រធានអង្គការសុខភាពពិភពលោករូបនេះបានកត់សម្គាល់ថា បច្ចុប្បន្នជំងឺកូវីដ ១៩ បានសម្លាប់មនុស្សជាង ៣ លាននាក់ហើយ ខណៈសប្តាហ៍នេះនៅថ្ងៃទី ២២ ខែមេសា គឺជា “ទិវាផែនដី” ហើយវាជាការរំឭកថា សុខភាពមនុស្សពឹងផ្អែកទៅលើសុខភាពនៃភពផែនដីដែលទ្រទ្រង់យើង” ។
លោក Tedros បាននិយាយថា ការបំពុលបរិយាកាសបានសម្លាប់មនុស្សច្រើនជាងពីរដងនៃចំនួនដែលត្រូវបានសម្លាប់ដោយវីរុសនេះ ពោល មនុស្ស ៧ លាននាក់បានស្លាប់ក្នុងមួយឆ្នាំ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះនៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៤២,៧២៤,០៥៣ ករណី និងមានអ្នកស្លាប់ចំនួន ៣,០៤៣,៥៩៥ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មេ WHO ចេញមុខប្រកាសហើយថា ពិភពលោកអាចគ្រប់គ្រងកូវីដបានក្នុងរយៈពេលប៉ុន្មានខែខាងមុខ
ចុចអាន ៖ មេ WHO ថា ពេលនេះជំងឺកូវីដ ១៩ កំពុងឈានដល់កម្រិតខ្ពស់បំផុត ក្រោយមានករណីឆ្លងឡើងជិតទ្វេដង
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង