Connect with us

ព័ត៌មានអន្ដរជាតិ

មេ WHO ចេញមុខប្រកាសហើយថា ពិភពលោកអាចគ្រប់គ្រងកូវីដបានក្នុងរយៈពេលប៉ុន្មានខែខាងមុខ

បានផុស

នៅ

ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទទី១៩ខែមេសាថា ពិភពលោកអាចគ្រប់គ្រងជំងឺរាតត្បាតជាសកល កូវីដ-១៩បាន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប្រសិនបើធនធានចាំបាច់គឺវ៉ាក់សាំង ត្រូវបានចែកចាយដោយយុត្តិធម៌។

This image has an empty alt attribute; its file name is 607dc03585f540579c666656-1024x576.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា “យើងមានឧបករណ៍ដើម្បីនាំជំងឺរាតត្បាតនេះឲ្យមកស្ថិតក្រោមការគ្រប់គ្រងក្នុងរយៈពេលប៉ុន្មានខែខាងមុខ ប្រសិនបើយើងប្រើប្រាស់វាឲ្យបានជាប់លាប់និងប្រកបដោយសមធម៌”។

ទោះបីជាយ៉ាងណាក៏ដោយ លោកក៏បានសម្តែងការព្រួយបារម្ភផងដែរចំពោះ “អត្រាប្រកាសអាសន្ន” ដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅក្នុងចំណោមអ្នកមានអាយុពី ២៥ដល់៥៩ឆ្នាំ នៅទូទាំងពិភពលោក ដែលភាគច្រើនអាចបណ្តាលមកពីវីរុសបំប្លែងខ្លួនប្រភេទថ្មី។

This image has an empty alt attribute; its file name is 6k8azHjkKUzTRCiWLOGFg6ix-kGazq0KuaNxzooSqaoCCw_eXBd2yxPoEowKCym6wWILZuTH3NqACOPnObRdItFp0-s-gfArfLbNLYeWAh2hddd14jRVcEu8JuHMMWcK6TjOkp9x.jpg

លោកលើកឡើងថា “វាប្រើពេល៩ខែដើម្បីឈានដល់ការស្លាប់១លាននាក់, ៤ខែដើម្បីឈានដល់២លាននាក់និង ៣ខែដើម្បីឈានដល់៣លាននាក់”។

ស្របពេលជាមួយគ្នានោះ អ្នកជំនាញផ្នែករោគរាតត្បាតឈានមុខរបស់ WHO លោកស្រី Maria van Kerkhove បានប្រាប់សន្និសីទកាសែតដូចគ្នានេះថា ការកើនឡើងនៃអត្រាឆ្លងកូវីដ ទូទាំងពិភពលោក គឺបូករួមទាំងការកើនឡើងក្នុងចំណោមក្រុមអាយុដែលធ្លាប់តែរងផលប៉ះពាល់តិចពីជំងឺរាតត្បាតផងដែរ។

This image has an empty alt attribute; its file name is japan-health-virus-044824.jpg

លោកស្រីនិយាយថា “យើងកំពុងមើលឃើញអត្រាកើនឡើងនៃការឆ្លងសម្រាប់គ្រប់ក្រុមអាយុទាំងអស់”។ លោកស្រីបន្ថែមទៀតថា មានករណីចំនួន ៥.២លានករណីត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន ដែលនេះជាការកើនឡើងប្រចាំសប្តាហ៍ខ្ពស់បំផុត ចាប់តាំងពីរោគរាតត្បាតវាយប្រហារ។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង១រសៀលថ្ងៃអង្គារទី២០ខែមេសានេះ ពិភពលោកបានកត់ត្រាការឆ្លងជំងឺកូវីដ-១៩សរុប ១៤២,៧២៧,៣៧៤ករណី, ស្លាប់ ៣,០៤៣,៧០៣នាក់និងជាសះស្បើយ ១២១,២៤០,៣០៨នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មេ WHO ថា ពេលនេះជំងឺកូវីដ ១៩ កំពុងឈានដល់កម្រិតខ្ពស់បំផុត ក្រោយមានករណីឆ្លងឡើងជិតទ្វេដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋ ចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

ថៃ ខ្នះខ្នែងរកលុយជាង ៩២០ លានដុល្លារទិញជីចែកឲ្យកសិករខ្សត់ខ្សោយ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម