Connect with us

ព័ត៌មានអន្ដរជាតិ

មេ WHO ចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកអនុវត្ត អំឡុងជំងឺកូវីដ ១៩

បានផុស

នៅ

នៅពេលនេះមនុស្សជាង ១.៥ ពាន់លាននាក់ ពោលមួយភាគប្រាំនៃចំនួនប្រជាជនពិភពលោកត្រូវបានស្នើសុំ ឬបញ្ជាឲ្យស្នាក់នៅផ្ទះដើម្បីគេចពីជំងឺឆ្លងកូវីដ ១៩ ។ សម្រាប់មនុស្សដែលកំពុងស្នាក់នៅក្នុងផ្ទះ រួមទាំងអ្នកដែលកំពុងធ្វើការពីផ្ទះ ពួកគេកំពុងចាប់ផ្តើមមានអារម្មណ៍ថាស្មុគស្មាញ ដោយសារសុខុមាលភាពរាងកាយ និងសង្គម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកឲ្យអនុវត្តដើម្បីរក្សាសុខភាព និងចៀសឆ្ងាយការឆ្លង អំឡុងជំងឺរាតត្បាតកូវីដ ១៩ នេះ ៖

១. ញ៉ាំអាហារដែលមានគុណភាព សុវត្ថិភាព និងសំបូរទៅដោយសារធាតុបំប៉ន និងជីវភាព ។

២. កំណត់ទៅលើការទទួលទានគ្រឿងស្រវឹង និងបញ្ចៀសភេសជ្ជៈដែលមានជាតិស្ករច្រើន ។

៣. ហាមជក់បារី ព្រោះការជក់បារី អាចជួយបង្កើនគ្រោះថ្នាក់នៃការចម្លងជំងឺកូវីដ ១៩ ។

៤. ត្រូវហាត់ប្រាណឲ្យបានច្រើន ។

៥. ថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អ ដើម្បីបញ្ចៀសភាពតានតឹងនៅក្នុងអារម្មណ៍នាអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះនៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៤៣,៥៤២,៥៥០ ករណី និងមានអ្នកស្លាប់ចំនួន ៣,០៥៧,៥៤១ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១២១,៨៩៦,១៥៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Redamnet

ចុចអាន ៖ WHO ថា អ្នកជំងឺកូវីដចូលសម្រាកនៅមន្ទីរពេទ្យអាយុពី ២៥ ទៅ ៥៩ ឆ្នាំស្ថិតក្នុងអត្រាប្រកាសអាសន្ន

ចុចអាន ៖ មេ WHO ចេញមុខប្រកាសហើយថា ពិភពលោកអាចគ្រប់គ្រងកូវីដបានក្នុងរយៈពេលប៉ុន្មានខែខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម