Connect with us

ព័ត៌មានអន្ដរជាតិ

ចូល​រួម​ត្រេក​អរ​ពល​រដ្ឋ​ឥណ្ឌា​ ជំនួយ​អន្តរ​ជាតិ​ទៅ​ដល់​បណ្តើរ​ៗ​ហើយ​

បានផុស

នៅ

ជំនួយ​អន្តរជាតិ​បាន​ទៅ​ដល់​ប្រទេស​ឥណ្ឌា​ជា​បន្ត​បន្ទាប់ និង​មាន​ប្រទេស​មួយ​ចំនួន​បាន​សន្យា​​ផ្តល់​ជំនួយ​​ដើម្បី​រួម​ដៃ​គ្នា​​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​រាត​ត្បាត​កូវីដ-១៩​ដែល​បាន​វាយ​ប្រហារ​ធ្ងន់​ធ្ងរ​លើ​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ប្រទេស​មួយ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​អង្គារ យន្តហោះ​មួយ​គ្រឿង​មក​ពី​ចក្រភព​អង់គ្លេស​ដែល​ដឹក​ជំនួយ​បរិក្ខាពេទ្យ​ចំបាច់​រួម​ទាំង​អ៊ុកស៊ីសែន​បាន​ចុះ​ចត​​នៅប្រទេសឥណ្ឌា​។​ ធុង​អ៊ុកស៊ីសែន​ចំនួន​៦​ធំៗ​​​នឹង​ត្រូវ​​​បញ្ជូន​ពី​ទី​ក្រុង​ឌូបៃនៅ​ថ្ងៃអង្គារ​នេះ​​ដែរ។

​ការ​សន្ទនា​តាម​ទូរសព្ទ​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ Narendra​ Modi​ និង​លោក​ប្រធានា​ធិបតី​អាមេរិក ចូ បៃដិន កាល​ពី​ថ្ងៃ​ចន្ទ លោក បៃដិន បាន​សន្យា​«ការ​ឧបត្ថម្ភ​ឥត​ឈប់​ឈរ​របស់​អាមេរិក​»​ដល់​ប្រទេស​ឥណ្ឌា​ដោយ​ផ្តល់​ជូន​​សម្ភារៈ​​ពាក់​ព័ន្ធ​នឹង​អ៊ុកស៊ីសែន និង​វត្ថុ​ធាតុ​ដើម​សម្រាប់​វ៉ាក់សាំង។

សហរដ្ឋ​អាមេរិក​ក៏​បាន​ប្តេជ្ញា​ចែក​រំលែក​​វ៉ាក់សាំង Oxford/AstraZeneca ចំនួន​៦០លាន​ដូស​ដល់​ប្រទេស​មួយ​ចំនួន។ ឥណ្ឌា​គ្រោង​នឹង​បើក​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​ដល់​គ្រប់​មនុស្ស​ពេញ​វ័យ​ទាំង​អស់​នៅ​ថ្ងៃ​សៅរ៍​ ប៉ុន្តែប្រទេស​នេះ​ក៏​កំពុង​ជួប​កង្វះ​ខាត​វ៉ាក់សាំង​ដែរ។

លោក​ប្រធានាធិបតី ចូ បៃដិន បាន​សរសេរ​តាមបណ្តាញ​សង្គម​ថា ៖«ដូច​ជា​ប្រទេស​ឥណ្ឌា​​បាន​បញ្ជូន​ជំនួយ​ទៅ​សហរដ្ឋ​អាមេរិក​ នៅ​ពេល​មន្ទីរ​ពេទ្យ​យើង​ជួប​ការ​លំបាក​ដោយ​កូវីដ-១៩​កាល​មុន យើង​ប្តេជ្ញា​ជួយ​ដល់​ឥណ្ឌា​គ្រប់​ពេល​វេលា​ដែល​ត្រូវ​ការ»។

ប្រទេស​ឥណ្ឌាមាន​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​​ជាង​​៣០​ម៉ឺន​នាក់​ទៀត​កាល​ពី​ថ្ងៃ​ចន្ទ ដែល​ធ្វើ​ឲ្យ​កំណត់​ត្រា​ខ្ពស់​បំផុត​នេះ​ជាប់​គ្នា៥​ថ្ងៃ​ហើយ​ ខណៈ​អ្នក​ស្លាប់​​ថ្មី​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​មាន​ចំនួន​២៧៧១​នាក់។ ទោះ​​បី​ជា​យ៉ាង​ណា អ្នក​ជំនាញ​សុខភាព​ជឿ​ថា ចំនួន​ផ្លូវ​ការ​​គឺ​ខ្ពស់​ជាង​នេះ។

សហភាព​អឺរ៉ុប​បាន​និយាយ​ថា ខ្លួន​នឹង​បញ្ជូន​បរិក្ខាពេទ្យ និង​អ៊ុកស៊ីសែន​ទៅ​ប្រទេស​ឥណ្ឌា​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ។

លោក Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​ថា ៖«អឺរ៉ុប​កំពុង​ប្រមូល​ធន​ធាន​ដើម្បីឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​ជា​បន្ទាន់​របស់ឥណ្ឌា»។

ប្រធាន​អង្គការ​សុខភាព​ពិភព​លោក ​លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា អង្គការ​ក៏​កំពុង​ប្រញាប់​ជួយ​ប្រទេស​ឥណ្ឌា​ដោយ​ត្រូវ​បាន​បញ្ជូន​បំពង​អ៊ុកស៊ីសែន​រាប់​ពាន់​ក្នុង​ចំណោម​សម្ភារៈ​ចំបាច់​សំខាន់​ៗ។

លោក Tedros និយាយ​ថា ៖«ស្ថានភាព​នៅ​ឥណ្ឌាគឺ​ហួស​ពី​ការ​ខូច​ចិត្ត។ WHO កំពុង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ជួយ»។

ជា​មួយ​គ្នា​នេះ ប្រទេស​ដាណឺម៉ាក អារ៉ាប៊ី​សាអូឌីត អារ៉ាប់រួមអូ ស្រ្តាលី និងប៊ូតាន ក៏​សន្យា​ផ្តល់​ជំនួយ​ដែរ ព្រម​ទាំង​មាន​ប្រទេស​ប៉ាគីស្ថាន ចិន អាល្លឺម៉ង់ និង​បារាំង​ក៏​សន្យា​​ផ្តល់​ជំនួយ​ដល់​ឥណ្ឌា​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម