ព័ត៌មានអន្ដរជាតិ
នៅអាមេនី គណបក្សនយោបាយដែលងាកទៅស្និទ្ធអឺរ៉ុបនិងអាមេរិក ឈ្នះឆ្នោតលើគូប្រជែងដែលស្និទ្ធនឹងរុស្ស៊ី
ទីបំផុតប្រជាជនអាមេនី បានជ្រើសរើស លោក នីកុល ផាស៊ីនីយ៉ាន (Nikol Pashinyan) ដែលដឹកនាំប្រទេសអាមេនីងាកទៅស្និទ្ធជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយដកខ្លួនកាន់តែឆ្ងាយពីមហាអំណាចរុស្សីដែលធ្លាប់ធ្វើជាអ្នកធានាសន្តិភាពរវាងអាមេនី និង អាស៊ែបៃហ្សង់ជាច្រើនទសវត្សរ៍ក៏ដោយ។

លទ្ធផលបោះឆ្នោតនៅថ្ងៃអាទិត្យក្នុងប្រទេសអាមេនី ដែលស្ថិតនៅតំបន់កូកាសខាងត្បូង និងជាតំបន់ប្រទាញប្រទុង ដោយសារអឺរ៉ុបនិងរុស្ស៊ី បានបង្ហាញថា នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ដែលមានទំនោរទៅរកបស្ចិមប្រទេសនោះ បានឈ្នះលើគូប្រជែងនយោបាយ លោក Samvel Karapetyan ដែលជាសេដ្ឋីមានទំនោរស្និទ្ធទៅខាងរុស្ស៊ី។
នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បានប្រកាសជ័យជម្នះនៅព្រឹកថ្ងៃចន្ទ ក្នុងការបោះ ឆ្នោតសភា បន្ទាប់ពីលទ្ធផលពីកន្លែងបោះឆ្នោតជាងមួយភាគប្រាំបានបង្ហាញថា គណបក្សរបស់លោកទទួលបានសំឡេងគាំទ្រប្រហែល ៥៤ ភាគរយ។ យោងទីភ្នាក់ព័ត៌មានតួកគី Anadolu។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកព្រលឹមថ្ងៃចន្ទ លោក Pashinyan បាននិយាយថា គណបក្សកិច្ចសន្យាស៊ីវិល (Civil Contract party) របស់លោកទទួលបានជ័យជម្នះ ដោយហៅវាថាជា «ជ័យជម្នះជាប្រវត្តិសាស្ត្រ»។
គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសអាមេនី បានចេញផ្សាយលទ្ធផលដំបូងពីការិយាល័យបោះឆ្នោតប្រហែល ២១ ភាគរយ នៅពេលដែល លោក Pashinyan បានធ្វើសន្និសីទសារព័ត៌មាន។
ការបោះឆ្នោតនៅថ្ងៃអាទិត្យ ដែលជាការបោះឆ្នោតទូទៅលើកដំបូងរបស់ប្រទេសអាមេនី ចាប់តាំងពីការបរាជ័យផ្នែកយោធាយ៉ាងធ្ងន់ធ្ងរដោយប្រទេសអាស៊ែបៃហ្សង់ក្នុងឆ្នាំ ២០២៣ ត្រូវបានគេមើលឃើញថា ជាការសាកល្បងនៃការជំរុញរបស់លោក Pashinyan ក្នុងការពង្រឹងទំនាក់ទំនងជាមួយលោកខាងលិច និងធានាកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសអាស៊ែបៃហ្សង់ បន្ទាប់ពីជម្លោះ និងភាពចលាចលនយោបាយអស់រយៈពេលជាច្រើនឆ្នាំ។
លទ្ធផលបឋម បានបង្ហាញថា គណបក្សកិច្ចសន្យាស៊ីវិល ទទួលបានសំឡេងគាំទ្រ ៥៤.៥ ភាគរយ និងសម្ព័ន្ធមិត្តអាមេនីរឹងមាំគាំទ្ររុស្ស៊ី (Strong Armenia)ដឹកនាំដោយលោក Samvel Karapetyan ស្ថិតនៅលំដាប់ទីពីរ ដោយមានសំឡេងគាំទ្រ ២១.៩ ភាគរយ។ គណបក្សសម្ព័ន្ធអាមេនីស្ថិតនៅលំដាប់ទីបីដោយមានសំឡេងគាំទ្រ ៨,៧ ភាគរយ ហើយគណបក្សអាមេនីរុងរឿងស្ថិតនៅលំដាប់ទីបួនដោយមានសំឡេងគាំទ្រប្រហែលប្រាំភាគរយ៕
សម្រួល រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


