​ជួប​ជុំ ជប់​លៀង​កក្រើក​ប្រទេស​អេស្ប៉ាញ​ដើម្បី​អបអរ​ឈប់​បំរាម​កូវីដ​-​១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

​ជួប​ជុំ ជប់​លៀង​កក្រើក​ប្រទេស​អេស្ប៉ាញ​ដើម្បី​អបអរ​ឈប់​បំរាម​កូវីដ​-​១៩

បានផុស

នៅ

មាន​​ការ​ជួប​ជុំ​ និង​ពិធី​ជប់​លៀង​​តាម​ដង​ផ្លូវ ក៏​ដូច​ជា​ទី​តាំង​នានា​​ទូទាំង​ប្រទេស​អេស្ប៉ាញ​ដើម្បី​អបអរសាទរ​ដល់​​បំរាម​រឹត​ត្បិត​​​​​ត្រូវ​បាន​បញ្ចប់​ បន្ទាប់​ពី​​​រដ្ឋ​​នានា​ក្នុង​ប្រទេស​​ត្រូវ​បាន​ដាក់​អស់​រយៈ​ពេល​​យ៉ាង​យូរ​រហូត​ដល់​៦​ខែ​ដើម្បី​ទប់​ស្កាត់​ការ​រាត​ត្បាត​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​មណ្ឌល​ Puerta del Sol ក្នុង​ទី​កក្រុង​ Madrid នៅ​តាម​ដង​ផ្លូវ​ជា​ច្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​ជួប​ជុំ​យ៉ាងច្រើន​ដែល​​ពួក​គេ​មិន​​ពាក់​ម៉ាស់​ មិន​មាន​គម្លាត​សង្គម ហើយ​បាន​នាំ​គ្នា​រាំ​ ច្រៀង​យ៉ាង​សប្បាយ​រីក​រាយ។

យុវជន និង​មនុស្ស​វ័យ​ក្មេង​​បាន​នាំ​ដើរព្រោង​ព្រាត​ពេញ​តាម​ទី​តំបន់​សំខាន់​ៗ​​ក្នុង​ទី​ក្រុង និង​ឆ្នេរ​ខ្សាច់​ទី​ក្រុង​ Barcelona ដើម្បី​បង្ហាញ​ពី​ការ​លំហែ​អារម្មណ៍​ក្រោយ​ពេល​ជាប់​បំរាម​យូរ។

បុរស​ឈ្មោះ​ Juan Cadavid ដើរ​ជា​មួយ​មិត្ត​ភ្តិ​បាន​និយាយ​ថា ៖«សេរី​ភាព! វា​គួរ​ឲ្យ​ខ្លាច​ណាស់ ដឹង​ទេ ដោយ​សារ​កូវីដ ប៉ុន្តែ​ខ្ញុំ​​ចង់​មាន​អារម្មណ៍​​បែប​នេះ​ជា​មួយ​មនុស្ស​ជា​ច្រើន»។

អ្នក​រស់​នៅ​ទី​ក្រុង Barcelona អាយុ​២៥​ឆ្នាំ​ក៏​រីក​រាយ​នឹង​ស្ថានភាព​ដែល​វិល​ត្រឡប់​​មក​ល្អ​ប្រសើរ​វិញ ហើយ​រំពឹង​បាន​ទៅ​ធ្វើ​ការ​នៅ​ភោគជនីដ្ឋាន​លំដាប់​​ផ្កាយ​វិញ បន្ទាប់​ពី​ត្រូវ​បាន​បិទ​អស់​រយៈ​ពេល​​៧​ខែ។

ភោជនីយដ្ឋាន​ក្នុងស្រុក​​ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​នៅ​​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ​អាច​ស្ថិត​នៅ​ទទួល​ទាន​រហូត​ដល់​ម៉ោង​​១១​យប់ ប៉ុន្តែ​ក្នុង​មួយ​តុ​ត្រូវ​មាន​មនុស្ស​តែ​៤​នាក់​ប៉ុណ្ណោះ និង​ការ​ជួប​ជុំ​ទទួល​ទាន​ក្នុង​បន្ទប់អនុញ្ញាត​ត្រឹម​តែ​៣០​%​ប៉ុណ្ណោះ។

ប៉ូលិស​នៅ​ទី​ក្រុង Madrid បាន​និយាយ​ថា ពួក​គេ​បាន​ធ្វើ​អន្តរាគមន៍​ដល់​មនុស្ស​រាប់​រយ​នាក់ ដែលកំពុង​សប្បាយ​រីក​រាយ ច្រៀង​រាំ ដើរ​ហើរ អូអរ​តាម​ដង​ផ្លូវ​ទាំង​បំរាម​រឹត​ត្បិត​មិន​ទាន់​បញ្ចប់​ទាំង​ស្រុង​ដែល​ជំរុញ​ឲ្យ​​លោក​អភិបាល​ក្រុង​ហៅ​ថាជា​ទង្វើ​«គួរ​ឲ្យ​ស្អប់​ខ្ពើម»។

លោកអភិបាល​ក្រុង​​ José​ Luis Martínez-Almeida ​បាន​និយាយ​ថា ៖«សេរីភាព​មិន​ពាក់​ព័ន្ធ​នឹង​​ពិធី​ជប់​លៀងនៅ​តាម​ដង​ផ្លូវ​​ទេ ពី​ព្រោះ​​ពិធី​ជប់​លៀង​ផឹក​ស៊ី​តាម​ដង​​ផ្លូវ​មិន​ត្រូវ​បាន​អនុញ្ញាត​នៅ​ទី​ក្រុង​ Madrid ឡើយ»។

«បុគ្គល​ម្នាក់​ៗ​ត្រូវ​យល់​ថា យើង​រស់​នៅ​ក្នុង​សង្គម​មួយ»។ លោក​បាន​និយាយ និង​បន្ថែម​ថា ការ​បញ្ឈប់​បំរាម​គោចរ​មិន​មែន​មាន​ន័យ​ថា ការ​រាត​ត្បាត​កូវីដ-១៩​ឈប់​នោះ​ទេ។

ជា​មួយ​នឹង​ការ​បញ្ឈប់​ភាព​អាសន្ន បំរាម​ធ្វើ​ដំណើរ​​ឆ្លង​កាត់​តំបន់​​នានា​ក្នុង​ប្រទេស​ក៏​ត្រូវ​បាន​លើក ហើយ​បំរាម​ជា​ច្រើន​ទៀត​​ពាក់​ព័ន្ធ​នឹង​ការ​ជួប​ជុំ​សង្គម​ក៏​ត្រូវ​បាន​បញ្ចប់​ដែរ។ នៅ​សល់​តែ​៤​​ក្នុង​ចំណោម​​តំបន់ និង​ទី​ក្រុង​ស្វ័យត​​ចំនួន​១៩​របស់​ប្រទេស​​​នៅ​បន្ត​រក្សា​បំរាម​គោចរ​ពេល​យប់។

ទោះ​ជា​មាន​ការ​រិះ​គន់​ពី​ថ្នាក់​ដឹក​នាំ​តំបន់ និង​ឥស្សរជន​ប្រឆាំង​មួយ​ចំនួន​ក៏​ដោយ ក៏​សម្ព័ន្ធ​​ភាព​កាន់​អំណាច​ឆ្វេង​និយម​របស់​ប្រទេស​អេស្ប៉ាញ​មិន​បន្តការ​ដាក់​​គ្រាអាសន្ន​ទៀត​​​​ដោយ​​បាន​ចេញ​គោលការណ៍​ស្រប​​ច្បាប់​​ដើម្បី​បញ្ចប់ និង​បន្ធូរបន្ថយ​​​​វិធានការ​កូវីដ-១៩​។

លោក​នាយក​រដ្ឋ​មន្ត្រី​អេស្ប៉ាញ Pedro Sánchez បាន​និយាយ​ថា បទ​​ប្បញ្ញត្តិ​ដែល​មាន​ស្រាប់​គួរ​តែ​គ្រប់​គ្រាន់​ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​រាល​ដាល់​កម្រិត​តតំបន់ ខណៈ​យុទ្ធនាការណ៍​ចាក់​វ៉ាក់សាំង​កំពុង​តែ​បង្កើន​ល្បឿន។​

ករណី​ឆ្លង​កូវីដ-១៩​ថ្មី​នៅ​ប្រទេស​អេស្ប៉ាញ​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​ចុង​ក្រោយ​គិត​ត្រឹម​ថ្ងៃ​សុក្រ​កន្លង​ទៅ​មាន​ ១៩៨​នាក់ ក្នុង​ចំណោម​មនុស្ស​១០​ម៉ឺន​នាក់ បើ​ទោះ​ជាទី​ក្រុង​ Madrid និង​តំបន់ Basque នៅ​តែ​មានអត្រា​ឆ្លងខ្ពស់៕

ប្រែ​សប្រួល៖ វីរបុត្រ
ប្រភព៖ AP & CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩៣២ វិនាទី មុន

រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៣៩នាក់នៅក្នុងស្រុកចំនួន៧នៃខេត្តកំពង់ចាម

ព័ត៌មានខ្លីៗ២៤ នាទី មុន

លោក ឃួង ស្រេង៖ បើមិនចូលរួម ភូមិសាស្ត្រភ្នំពេញនឹងប្រែជាតំបន់លឿង លឿងទុំ និង ក្រហម​ជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

សម្លាប់​ប្រពន្ធ​ដាក់​ក្នុង​វ៉ាលីស៍​យក​ទៅ​ផ្លុង​ចោល​នៅ​ខេត្ត​ត្បូងឃ្មុំ នគរបាល​តាម​ចាប់​ខ្លួន​ដល់​ខេត្ត​បាត់​ដំបង

ព័ត៌មានជាតិ៥៣ នាទី មុន

ភូមិសាស្ត្រមួយចំនួននៅភ្នំពេញ អាចនឹងប្រែក្លាយជាតំបន់លឿង តំបន់លឿងទុំ និង តំបន់ក្រហម​ជាថ្មីទៀត​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

WHO ប្រកាសបញ្ចប់ជំងឺដ៏កាចសាហាវមួយនេះនៅប្រទេសហ្វីលីពីន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services