Connect with us

ព័ត៌មានអន្ដរជាតិ

ធ្វើ​ការ​ច្រើន​ម៉ោង​លើស​កម្រិត​សម្លាប់​មនុស្ស​ជាង​៧៤​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ

បានផុស

នៅ

ការ​ចំណាយ​ពេល​ធ្វើ​ការ​ច្រើន​ម៉ោងលើស​កម្រិត​​បាន​កំពុង​សម្លាប់​មនុស្ស​រាប់​ពាក់​នាក់​ក្នុង​មួយ​ៗ​ឆ្នាំ​​។ នេះ​បើ​តាមការ​សិក្សា​របស់​​អង្គការ​សុខភាព​ពិភព​លោក (WHO)។

ការ​សិក្សាជា​សកល​មួយ​​ទៅ​លើ​ការ​​ចំណាយ​ពេល​ធ្វើ​ការ​​ច្រើន​ម៉ោង​ បាន​បង្ហាញ​ថា មនុស្ស​៧៤៥​០០០​នាក់​បាន​ស្លាប់​នៅ​ឆ្នាំ​២០១៦ដោយសារ​​ជំងឺ​ដាច់​សរសៃ​ឈាម និង​ជំងឺ​បេះ​ដូង។

របាយការណ៍​បាន​រក​ឃើញ​ថា មនុស្ស​រស់​នៅ​ក្នុង​តំបន់​ប្រទេស​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​ខាង​លិច​​ទទួល​រង​ធ្ងន់​ធ្ងរ​​ជាង​គេ។

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ករណី​នេះ​ប្រហែល​ជា​រឹត​តែ​ធ្ងន់​ធ្ងរ​ខ្លាំង​ឡើង​ដោយ​សារ​វិបត្តិជំងឺ​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​ចំណាយ​ពេល​ធ្វើ​ការ​ហូត​ដល់​៥៥​ម៉ោង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្តាហ៍​​​អាច​កើត​មាន​ហានិភ័យ​នៃ​ការ​ដាច់​សរសៃ​ឈាម​​ដល់​ទៅ​៣៥​% និង​មាន​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​គាំង​​បេះ​ដូង​​ខ្ពស់​បំផុត​១៥​% បើ​ប្រៀប​ធៀប​នឹង​អ្នក​ធ្វើ​ការ​ពី​៣៥​ម៉ោង​ទៅ​៤០​ម៉ោង​ក្នុង​មួយ​សប្តាហ៍។

ការ​សិក្សា​ដែល​ធ្វើ​ជា​មួយ​នឹង​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ក៏​បាន​បង្ហាញ​ថា ស្ទើរ​តែ​បី​ភាគ​បួន​នៃ​អ្នក​ដែល​បាន​ស្លាប់​​បណ្តាល​មក​ពី​ធ្វើ​ការ​ច្រើន​ម៉ោង​គឺ​បុរស ឬ​មនុស្ស​វ័យ​ចំណាស់។

កាល​ពី​៥​សប្តាហ៍​មុន មាន​ការ​ផុស​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម LinkedIn មួយ​​ដោយ​​បុរស​ឈ្មោះ Jonathan Frostick អាយុ​៤៥​ឆ្នាំទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សាធារណ​ជន នៅ​ពេល​លោក​បាន​រៀប​រាប់​ពី​​របៀប​ដែល​លោក​បាន​ភ្ញាក់​ខ្លួន​ពី​ការ​ចំណាយ​ពេល​ធ្វើ​ការ​ច្រើន​ម៉ោង​។

អ្នក​គ្រប់​គ្រង​កម្មវិធី​ច្បាប់​​កំពុង​ធ្វើ​​ការ​ឲ្យ​ធនាគារ HSBC បាន​អង្គុយ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ដើម្បី​រៀប​ចំ​ការងារ​សម្រាប់​សប្តាហ៍​ខាង​មុខ​​មក​ដល់​ ក៏​ស្រាប់​តែ​កើត​មាន​អាការ​តឹង​ទ្រូង ឈឺ​បំពង​ក​ ពិបាក​ដក​ដង្ហើម និង​ឈឺ​ថ្គាម និង​ដៃ។

លោក​បាន​និយាយ​ថា ៖«ខ្ញុំ​បាន​ទៅ​​ដល់​បន្ទប់​ដេក ហើយ​ក៏​ដួល​តែ​ម្តង ហើយបាន​ចាប់​អារម្មណ៍​នឹង​​ប្រពន្ធ​របស់​ខ្ញុំ​​បាន​​ហៅ​ទូរសព្ទ​ទៅ​លេខ ៩៩៩»។​

នៅ​ខណៈ​ពេល​​​ធូរ​ស្បើយ​ពី​អាការ​គាំង​បេះដូង លោក Frostick បាន​សម្រេច​រៀប​ចំ​ពេល​វេលា​ធ្វើ​ការ​របស់​គាត់​ឡើង​វិញ។ លោក​និយាយ​ថា ៖«ខ្ញុំ​លែង​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​​ពេញ​នៅ​លើ Zoom ទៀត​ហើយ»។

ការ​ផុស​របស់​​លោក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​​មនុស្ស​​រាប់​ពាន់​នាក់​ដែល​បាន​ចែក​រំលែក​បទ​ពិសោធ​នៃ​ការ​ធ្វើ​ការ​​ច្រើន​ម៉ោង​​ និង​ផល​​ប៉ះ​ពាល់​ដល់​សុខភាព។

លោក Frostick មិន​បាន​បន្ទោស​​មេ​របស់​លោក​ជុំ​វិញ​ដាក់​ឲ្យ​លោក​ធ្វើ​ការ​ច្រើន​ម៉ោង​ពេក​ទេ​ ប៉ុន្តែ​មាន​អ្នក​​បញ្ចេញ​មតិ​ម្នាក់​និយាយ​ថា ៖«ក្រុម​ហ៊ុន​ជា​ច្រើន​បាន​បន្ត​ជំរុញ​មនុស្ស​​ដោយ​គ្មាន​កម្រិត​​ និង​មិន​សូវ​ខ្វាយ​ខ្វល់​ពី​សុខភាព​​របស់​បុគ្គលិក»។

ធនាគារ HSBC បាន​និយាយ​ថា អ្នក​រាល់​គ្នា​នៅ​ធនាគារ​ជូន​ពរ​លោក​ Frostick ឲ្យ​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ។

ធនាគារ​និយាយ​ថា ៖«យើង​​ទទួល​ស្គាល់​ពី​សារៈ​សំខាន់​នៃ​សុខភាព​បុគ្គលិក និង​ការ​ធ្វើ​ការ​ងារ​ឲ្យ​មាន​តុល្យភាព​ក្នុង​ជីវិត។ កាល​ពី​ឆ្នាំ​មុន​នេះ យើង​បាន​ខិត​ខំ​ប្រឹង​ប្រែង​ទៅលើ​សុខភាព និង​សុខុមាលភាព។ ការ​ឆ្លើយ​តប​ចំពោះ​ករណី​នេះ​បង្ហាញ​ថា នេះ​គឺ​ជា​គំនិត​របស់​មនុស្ស ហើយ​យើង​បាន​កំពុង​ជំរុញ​អ្នក​រាល់​គ្នា​ឲ្យ​គិត​គូ​ពីសសុខភាព​ជា​ចម្បង»។

ខណៈ​ពេល​ការ​សិក្សា​មិន​បាន​​ធ្វើ​នៅ​ក្នុង​អន្តរកាល​នៃ​កូវីដ-១៩ ក៏មន្ត្រី​ WHO បាន​និយាយ​ថា ការ​ធ្វើ​ការ​ងារ​ពី​ផ្ទះ​ និង​វិបត្តិ​សេដ្ឋកិច្ច​នា​ពេល​ចុង​ក្រោយ​នេះ​អាច​ជាកត្តា​ជំរុញ​ឲ្យ​កើត​មាន​ការ​ធ្វើ​ការងារ​ច្រើន​ម៉ោង​។

លោក Frank Pega មន្ត្រី​បច្ចេកទេស​អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​ថា ៖«យើង​មាន​ភស្តុតាង​ខ្លះ​ដែល​បង្ហាញ​ថា នៅ​ពេល​ប្រទេស​ជាប់​ក្នុង​បំរាមនៃ​កូវីដ-១៩​ ចំនួន​​ធ្វើ​ការ​ច្រើន​​ម៉ោង​​បាន​​កើន​ឡើង​ប្រហែល​ជា​១០​%»។

របាការណ៍​បាន​បង្ហាញ​ថា ការ​ធ្វើ​ការងារ​ច្រើន​ម៉ោង​ត្រូវ​បាន​ប៉ាន់​ស្មាន​​អាច​​ប្រឈម​នឹង​បញ្ហា​មួយ​ភាគ​បី​នៃ​ជំងឺ​ពាក់​ព័ន្ធ​នឹង​ការងារ ​ដែល​បាន​ធ្វើ​ឲ្យ​​ក្លាយ​ជា​បន្ទុក​ការងារ​ធំ​បំផុត។

អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា ការ​ធ្វើ​ការ​ងារ​ច្រើន​ម៉ោងមាន​កត្តា​ពីរ​ដែល​បណ្តាល​​ឲ្យ​មាន​បញ្ហា​សុខភាព។ ទី​១ ការ​ឆ្លើយ​តប​របស់​សរីរាង្គ​កាយ​ចំពោះ​​បញ្ហា​​ស្ត្រេស និង​ទី​២ការ​ងារ​ច្រើន​ម៉ោង​​​មាន​ន័យ​ថា បុគ្គលិក​ទំនង​ជា​ប្រឈម​នឹង​បញ្ហា​សុខភាព​ដោយ​សារ​ជក់​បារី ឬ​គ្រឿង​ស្រវឹង​ ដេក​មិន​គ្រប់​គ្រាន់ មិន​បាន​ហាត់​ប្រាណ និង​អាហារូបត្ថម្ភ​មិន​គ្រប់​គ្រាន់។​

WHO បាន​និយាយ​ថា ចំនួន​នៃ​មនុស្ស​ធ្វើ​ការ​ច្រើន​ម៉ោង​បាន​កំពុង​កើន​ឡើង​មុន​ពេល​វិបត្តិ​កូវីដ-១៩ និង​ប្រហែល​ជា​៩​%​នៃ​ប្រជាជន​ទូទាំង​ពិភព​លោក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម