ព័ត៌មានអន្ដរជាតិ
ខ្លាចកូវីដ! វៀតណាម ហាមមនុស្សមកពី ៤ ប្រទេសមិនឲ្យចូល ក្នុងនោះមាន កម្ពុជា ដែរ
ស្ថានទូតវៀតណាមប្រចាំនៅប្រទេសឡាវបាននិយាយថា អាជ្ញាធរវៀតណាមបានហាមឃាត់មនុស្សមកពីប្រទេសឥណ្ឌា ថៃ កម្ពុជានិងឡាវ មិនឲ្យចូលប្រទេសវៀតណាម ជាវិធានការមួយដើម្បីទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានដកស្រង់សេចក្តីជូនដំណឹងរបស់ស្ថានទូតដែលបាននិយាយកាលពីថ្ងៃចន្ទថា ការផ្អាកនេះ គឺអនុវត្តចំពោះអ្នកដែលស្នាក់នៅឬឆ្លងកាត់ប្រទេសទាំង៤ខាងលើ ក្នុងរយៈពេល២១ថ្ងៃ មុនពេលចូលមកប្រទេសវៀតណាម លើកលែងតែក្នុងករណីពិសេសប៉ុណ្ណោះ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន ស្ថានទូតវៀតណាមបាននិយាយថា បទបញ្ជាថ្មីនេះ គឺមិនអនុវត្តនោះទេចំពោះជនបរទេសរូបណា ដែលមកអមជាមួយទំនិញ ហើយក្រោយមក ចាកចេញទៅវិញបន្ទាប់ពីដាក់ទំនិញចុះ ដោយគ្មានការទាក់ទងជាមួយអ្នកស្រុកវៀតណាម។
ស្របពេលជាមួយគ្នានោះ ស្ថានទូតបានព្រមានថា ជនណាដែលឆ្លងដែនខុសច្បាប់ ឬរៀបចំឲ្យអ្នកផ្សេងធ្វើដំណើរមកប្រទេសវៀតណាមដោយខុសច្បាប់ នឹងត្រូវទទួលទណ្ឌកម្មធ្ងន់ធ្ងរ។

កាលពីរសៀលថ្ងៃអង្គារ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ចំនួន៥០ករណី នៅទូទាំងប្រទេស។
ការឆ្លងថ្មីនេះ បានធ្វើឲ្យករណីសរុបរបស់វៀតណាមកើនដល់ ៧,៤៨២ករណី ក្នុងនោះមានមនុស្ស៤៧នាក់បានស្លាប់ ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងនៅដើមឆ្នាំ២០២០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ វៀតណាម ផ្អាកជើងហោះហើរអន្តរជាតិចូលទីក្រុង ហាណូយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ