Connect with us

ព័ត៌មានអន្ដរជាតិ

ចាក់វ៉ាក់សាំងហើយ ទោះ១ដូសក៏ដោយ អត្រាឆ្លងមានទាបបំផុត

បានផុស

នៅ

វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមជាមួយនឹងការពាក់ម៉ាស់ គម្លាតសង្គមនិងការលាងដៃជាមួយជែល ឬអាល់កុលឲ្យបានញឹកញាប់។

ការពាក់ម៉ាស់ និងរក្សាគម្លាត នឹងជួយកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។

ការសិក្សាមួយដែលធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ នៅមហាវិទ្យាល័យ King ក្នុងទីក្រុងឡុងដ៍ បានបំភ្លឺលើរោគសញ្ញា ដែលត្រូវបានគេមើលឃើញជាញឹកញាប់បំផុត បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង។

ការសិក្សាបានបង្ហាញថា ករណីបែបនេះកម្រកើតមានណាស់ ហើយក្រុមអ្នកស្រាវជ្រាវ បានពិនិត្យលម្អិតអំពីរោគសញ្ញានៃការឆ្លង។

ពួកគេបានរកឃើញថា ក្នុងចំណោមមនុស្សប្រហែល ១.១លាននាក់ដែលបានចាក់វ៉ាក់សាំងដូសទី១ មាន០,២ភាគរយបានរាយការណ៍ពីករណីវិជ្ជមាននៃជំងឺកូវីដ-១៩។ ហើយអ្នកដែលបានចាក់វ៉ាក់សាំងទាំងពីរដូស មានត្រឹម០,០៣ភាគរយប៉ុណ្ណោះ ដែលបានធ្វើតេស្តវិជ្ជមាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ India

ចុចអាន៖ ពូទីន លេងខ្លាំងៗដល់ប្រទេសមួយចំនួនដែលមិនប្រើប្រាស់វ៉ាក់សាំងរបស់រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម