Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម រៃអង្គាសបានប្រាក់ ៣២៩ លានដុល្លារអាមេរិក យកទៅទិញវ៉ាក់សាំងកូវីដ

បានផុស

នៅ

មូលនិធិវ៉ាក់សាំងកូវីដ-១៩ជាតិវៀតណាម បានទទួលវិភាគទាននិងការសន្យាបរិច្ចាគប្រាក់ជាង ៧.៦ទ្រីលានដុង (៣២៩ លានដុល្លារអាមេរិក) ពីក្រុមហ៊ុននិងម្ចាស់ជំនួយផ្សេងទៀត ចាប់តាំងពីមូលនិធីនេះ ត្រូវបានបង្កើតឡើងកាលពីជិត ២សប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Vietnam to receive 5.6 million Covid-19 vaccine doses - VnExpress  International

គិតត្រឹមម៉ោង៨យប់ថ្ងៃសៅរ៍ មូលនិធិដែលគ្រប់គ្រងដោយក្រសួងហិរញ្ញវត្ថុមួយនេះ ប្រមូលបានប្រាក់ដល់ដៃចំនួន ១.០៣ ទ្រីលានដុង (៤៤.៦ លានដុល្លារ)។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc បានថ្លែងក្នុងពិធីបើកមូលនិធិវ៉ាក់សាំងនៅក្នុងទីក្រុងហាណូយ កាលពីយប់ថ្ងៃសៅរ៍ថា ក្រុមហ៊ុនធំៗមួយចំនួន បានសន្យាផ្តល់ប្រាក់ប្រមាណ ៦.៦ ទ្រីលានដុង (២៨៥ លានដុល្លារអាមេរិក)។

Tân Thủ tướng Phạm Minh Chính và “Lằn ranh đỏ mong manh” — Tiếng Việt

ថ្លែងក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និយាយថា មូលនិធិនេះមានគោលបំណងជួយប្រទេសវៀតណាម ទប់ទល់នឹងជំងឺរាតត្បាតក្នុងរយៈពេលវែង ស្របពេលប្រជាជនត្រូវការចាក់វ៉ាក់សាំងជារៀងរាល់ឆ្នាំ។

មូលនិធិនេះ នឹងប្រើសម្រាប់ការទិញវ៉ាក់សាំងកូវីដពីបរទេស និងសម្រាប់គាំទ្រដល់ការផលិតវ៉ាក់សាំងនៅវៀតណាម ឆ្ពោះទៅរកការសម្រេចគោលដៅនៃការចាក់ថ្នាំបង្ការឲ្យបាន ៧០ភាគរយនៃប្រជាជន ៩៨លាននាក់របស់ប្រទេសវៀតណាម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ហេតុផល២យ៉ាង ជប៉ុនត្រូវបង្ខំចិត្ត បោះចោលវ៉ាក់សាំងកូវីដជាង ៧,០០០ ដូស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម