Connect with us

ព័ត៌មានអន្ដរជាតិ

WHO ថា មិនអាចបង្ខំ ចិន ឲ្យផ្តល់ព័ត៌មានបន្ថែមអំពីប្រភពដើមកូវីដ

បានផុស

នៅ

មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា WHO មិនអាចបង្ខំឲ្យប្រទេសចិន បែងចែកទិន្នន័យបន្ថែមទៀត លើប្រភពដើមនៃជំងឺកូវីដ ១៩ នោះទេ ហើយបានបន្ថែមថា ខ្លួននឹងស្នើការសិក្សាដែលចាំបាច់ ដើម្បីស្វែងយល់ពីកន្លែងដែលវីរុសលេចចេញមក ជា “កម្រិតបន្ទាប់” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mike Ryan​ អ្នក​ជំនាញ​ជាន់ខ្ពស់​ខាង​គ្រា​អាសន្ន​របស់​ ​ WHO បានថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​ កាលពីថ្ងៃចន្ទថា “WHO មិនមានអំណាច បង្ខំអ្នកណាម្នាក់ក្នុងរឿងនេះនោះទេ ។ យើងរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការ ការចូលរួម និងការគាំទ្រពេញលេញ ពីរដ្ឋជាសមាជិករបស់យើងទាំងអស់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ” ។

កន្លងមកមានទ្រឹស្តីជាច្រើនលើកឡើងថា វីរុសនេះអាចកើតចេញពីសត្វប្រចៀវ ហើយឆ្លងដល់មនុស្ស បន្ទាប់ពីវាបានហោះគេចចេញពី មន្ទីរពិសោធន៍នៅទីក្រុងអ៊ូហាន ប្រទេសចិន ។

ទន្ទឹមនោះ ទ្រឹស្តីនៃការលេចធ្លាយ ពីមន្ទីរពិសោធន៍ក្រុងអ៊ូហាននាពេលថ្មីៗនេះ បានក្លាយជាប្រធានបទ នៃការជជែកជាសាធារណៈជាថ្មី បន្ទាប់ពីអ្នកវិទ្យាសាស្ត្រមួយចំនួន បានអំពាវនាវឲ្យមានការស៊ើបអង្កេតពេញលេញ ទៅលើប្រភពដើមនៃវីរុសនេះ ។

គួររំឭកថា សមាជិកនៃក្រុមរបស់ WHO ដែលបានធ្វើទស្សនកិច្ច នៅប្រទេសចិនកាលពីដើមឆ្នាំនេះ ដើម្បីស្វែងរកប្រភពដើមនៃជំងឺកូវីដ ១៩ បាននិយាយថា ពួកគេមិនមានលទ្ធភាព ទទួលបានទិន្នន័យទាំងអស់នោះទេ ដោយជំរុញឲ្យមានការជជែកដេញដោលគ្នា អំពីតម្លាភាពរបស់ប្រទេសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ អ្នកជំនាញ WHO បញ្ជាក់ច្បាស់ៗពីប្រភពដើមជំងឺកូវីដ ១៩ និងបដិសេធថាមិនមែនមនុស្សអ្នកបង្កើតឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម