ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ប្រើវិធីសាស្រ្តចម្លែក ដេញជើងអ្នកមិនព្រមចាក់វ៉ាក់សាំងកូវីដ
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដនៅក្នុងស្រុក Niwari នៃរដ្ឋ Madhya Pradesh បានជំរុញឲ្យប៉ូលិសចេញត្រួតពិនិត្យនៅតាមដងផ្លូវ ហើយឲ្យអ្នកដែលមិនចាក់វ៉ាក់សាំង ត្រូវពាក់ស្លាកមានសញ្ញាក្បាលខ្មោចនិងសារថា “នៅឲ្យឆ្ងាយពីខ្ញុំ ខ្ញុំមិនទាន់ចាក់វ៉ាក់សាំងទេ”។

អ្នកដែលត្រូវបានប្រគល់ស្លាកទាំងនេះ ត្រូវបានគេជំរុញឲ្យអានសារនេះឲ្យឮៗ ហើយត្រូវស្បថថា ពួកគេនឹងទៅចាក់វ៉ាក់សាំងក្នុងរយៈពេលពីរថ្ងៃទៀត។
ចំណែកឯអ្នកដែលបានចាក់វ៉ាក់សាំងរួច ត្រូវបានគេផ្តល់ស្លាកសញ្ញាដែលមានពណ៌ទង់ជាតិនិងសារថា “ខ្ញុំជាអ្នកស្នេហាជាតិពិតប្រាកដ ព្រោះខ្ញុំបានចាក់វ៉ាក់សាំងរួចហើយ”។

នៅពេលត្រូវបានសួរអំពីវិធានការបែបនេះ ដែលត្រូវបានធ្វើឡើងស្របពេលរដ្ឋនានាកំពុងប្រឈមនឹងកង្វះខាតវ៉ាក់សាំង, លោក Niwari SP Alok Kumar Singh បាននិយាយថាការធ្វើបែបនេះ គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើន ហើយវាគ្រាន់តែជានិមិត្តសញ្ញាដែលមានគោលបំណងបង្កើតការយល់ដឹងប៉ុណ្ណោះ”។
លោកនិយាយថា វិធីសាស្រ្តបែបនេះ គឺដើម្បីជម្នះភាពស្ទាក់ស្ទើរទៅចាក់វ៉ាក់សាំង ជាពិសេសនៅតាមភូមិ។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនានេះ ប្រទេសឥណ្ឌាបានបង្ហាញអំពីតួលេខនៃអ្នកស្លាប់ដោយសារជំងឺ កូវីដ-១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដល់ទៅ ៦,១៤៨នាក់ឯណោះ។
បូកបញ្ចូលទាំងករណីមរណភាពចុងក្រោយនេះ បានធ្វើឲ្យតួលេខស្លាប់សរុបនៅប្រទេសឥណ្ឌា មានចំនួន ៣៥៩,៦៧៦នាក់។
ចំណែកករណីឆ្លងថ្មី ក្នុងរយៈពេល២៤ម៉ោងវិញមានចំនួន ៩៤,០៥២ករណី ដែលធ្វើឲ្យចំនួនឆ្លងសរុបនៅប្រទេសឥណ្ឌាមាន ២៩.២លាននាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Indian Express
ចុចអាន៖ ថ្ងៃ នេះ ឥណ្ឌា ស្លាប់ ច្រើន ណាស់ ដល់ ៦១៤៨ នាក់ ដោយ សារ កូវីដ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ