នាវា​ចម្បាំង​អាមេរិក អាច​ស្ទាក់ចាប់​ និង​កម្ទេច​មីស៊ីល​អន្តរទ្វីប​ ICBM ​ដោយ​ជោគជ័យ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

នាវា​ចម្បាំង​អាមេរិក អាច​ស្ទាក់ចាប់​ និង​កម្ទេច​មីស៊ីល​អន្តរទ្វីប​ ICBM ​ដោយ​ជោគជ័យ

Published

on

នាវា​ចម្បាំ​ងមួយ​គ្រឿង​របស់​អាមេរិក ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​ស្ទាក់​ចាប់ និង​កម្ទេច​គ្រាប់​មមីស៊ីល​ឆ្លង​ទ្វីប ប្រភេទ ICBM បាន​ដោយជោគជ័យ នៅក្នុង​ការ​សាក​ល្បង​សមត្ថភាព​ធ្វើ​ឡើង​នៅ​ភាគ​ខាង​ជើង​ឈាង​ខាង​កើតកោះហាហៃ។ នេះ​បើ​តាម​ការ​អះអាង​ពី​ភ្នាក់​ងារការពារ​មីស៊ីល​អាមេរិក MDA។

ការ​សាកល្បង​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃច័ន្ទ (ថ្ងៃអង្គារ៍​ម៉ោង​នៅកម្ពុជា) ទៅ​លើនាវា​ចម្បាំង​មាន​បំពាក់​ប្រព័ន្ធ​ស្ទាក់ចាប់ និង​កម្ទេចគ្រាប់​មីស៊ីល​ ដែល​គេ​ហៅ​ថា Aegis Ballistic Missile Defense ប៉ុន្តែ​មិន​ត្រូវ​បាន​ MDA បញ្ជាក់​ច្បាស់​ពីប្រព័ន្ធ​ការពារ​មីស៊ីល​ដ៏​ទំនើប​នេះ​ទេ។

នាយក​ភ្នាក់ងារ​ប្រឆាំង​គ្រាប់មីស៊ីល MDA លោក Jon Hill បាននិយាយថា ប្រព័ន្ធការពារមីស៊ីល Aegis Ballistic Missile Defense និង​គ្រាប់មីស៊ីលស្តង់ដារ SM-3 Block IIA បញ្ចូល​គ្នា អាច​ប្រឆាំង​នឹង​មីស៊ីលអន្តរទ្វីប ICBM បាន។  

គ្រាប់មីស៊ីលស្តង់ដារ SM-3 Block IIA ត្រូវ​គេ​អះអាង ជាកិច្ចសហការផលិត​រួមគ្នា​រវាង​ក្រុមហ៊ុនសពា្វ​វុធ​អាមេរិក Raytheon Co និង​ក្រុមហ៊ុនឧស្សាហកម្ម​ធំធ្ងន់របស់ជប៉ុន Mitsubishi Heavy Industries Ltd។  

យោងតាម​ការ​បញ្ជាក់​ពីក្រុមហ៊ុន Raytheon មីស៊ីល​ ICBM ត្រូវ​គេ​បំផ្លាញ​ដោយ​ជោគជ័យ​ទៅ​ខាងក្រៅ​ស្រទាប់​ផែន​ដី ខណៈលោក Jon Hill និយាយដែរ​ថា ជោគជ័យ​ក្នុង​ការ​សាកល្បងលើក​នេះ អាច​បញ្ជាក់បាន​ថា ប្រព័ន្ធការ​ពារ Ground-based Midcourse Defense (GMD) និង​បណ្តាញ​រ៉ាដា ប្រព័ន្ធ​ប្រឆាំង​គ្រាប់​មីស៊ីល និង​ឧបករណ៍​ដែល​ច្នៃ​ឡើង​មួយ​ចំនួន​ទៀត គឺ​មាន​លទ្ធផល​គ្រប់គ្រាន់​ការ​ពារ​អាមេរិក​ពី​គ្រាប់​មីស៊ីល​អន្តរទ្វីប​បាន​៕​​​  

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ14 mins ago

តុលា​កា​រប​ញ្ជា​ឲ្យ​នាំខ្លួនលោកស្រី​ឧកញ៉ា​ អ៊ាន​ សៀវម៉ី ប​ន្ទា​ប់​ពី​មិន​ចូល​បំភ្លឺតាមការកោះហៅ

ព័ត៌មានជាតិ21 mins ago

របាយការផ្លូវការ ប្រជាជនកម្ពុជា​កើនជាង ២ លាន​នាក់ ខេត្ត​ក្រុង ៤ មាន​ចំនួនប្រជាជនច្រើនជាងគេ

ព័ត៌មានជាតិ31 mins ago

សម្តេចតេជោ និងមន្ត្រីរដ្ឋាភិ​បា​ល​ជាច្រើនរូបបន្តកាត់ប្រាក់ខែ ដើម្បី​​ទប់ស្កាត់ជំងឺកូវីដ១៩

ព័ត៌មានជាតិ42 mins ago

ឆ្នាំ​ប្រលងបាក់ឌុបហើយ យុវតី​ម្នាក់ ត្រូវ​ឆ្មា​ខាំ​រហូត​ចេញអាការៈ និងដេញ​ខាំ​គេគ្រប់គ្នា

ព័ត៌មានជាតិ44 mins ago

ផ្ទះ​៨​ខ្នង​ជា​អំណោ​យរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​បានប្រគល់ជូន​​ពលរដ្ឋ​ ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services