ព័ត៌មានអន្ដរជាតិ
ជប៉ុន ព្រមានថា មីស៊ីលកូរ៉េខាងជើង អាចហោះដល់ដីគោកអាមេរិក
ក្រោយបង្ហាញក្តីបារម្ភខ្លាំងចំពោះសមត្ថភាពដ៏អស្ចារ្យរបស់មីស៊ីលកូរ៉េខាងជើងដែលទើបបាញ់សាកល្បង, ប្រធានខុទ្ទកាល័យជប៉ុនលោក Yoshimasa Hayashi បានព្រមានថា មីស៊ីលអន្តរទ្វីបនេះ អាចហោះដល់ដីគោកអាមេរិកឯណោះ។

កាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាឆ្នាំ២០២៤ BBC ចុះផ្សាយថា នេះគឺជាមីស៊ីលមានកម្លាំងខ្លាំងបំផុត ដោយហោះបានរយៈពេលរហូតដល់៨៦នាទី ក្នុងចម្ងាយជាង ១០០០គីឡូម៉ែត្រ ខណៈកម្ពស់របស់មីស៊ីលគឺឈានដល់ទៅ ៧ ០០០គីឡូម៉ែត្រឯណោះ នៅពេលវាឡើងដល់ចំណុចកំពូល ហើយបើមីស៊ីលមិនបាញ់បង្ហោះរាងកោងបែបនេះទេនោះ វាប្រហែលជាហោះបានឆ្ងាយជាងនេះទៀត។
ជុំវិញរឿងនេះ លោក Hayashi ព្រមានថា «ផ្អែកលើព័ត៌មានដែលយើងទទួលបានអំពីចម្ងាយហោះហើរនិងរយៈកម្ពស់នៃមីស៊ីល ICBM របស់កូរ៉េខាងជើងនេះ យើងជឿថា វាអាចហោះដល់ចម្ងាយ ១៥ ០០០គីឡូម៉ែត្រឯណោះ អាស្រ័យលើក្បាលគ្រាប់បំពាក់លើវា។ គ្មានអ្វីត្រូវឆ្ងល់ឡើយ មីស៊ីលនេះពិតជាអាចធ្វើដំណើរបានឆ្ងាយដល់ដីគោកអាមេរិកមែន ព្រោះចម្ងាយរវាងប្រទេសទាំងពីរ មានប្រមាណត្រឹម ៩ ៩០០ គីឡូម៉ែត្រប៉ុណ្ណោះ»។

ស្របពេលជាមួយគ្នានោះ លោក Hayashi បានថ្កោលទោសការបាញ់បង្ហោះនេះ ថាជាទង្វើគ្មានទំនួលខុសត្រូវបង្កើនភាពតានតឹងទូទាំងសហគមន៍អន្តរជាតិ ហើយអះអាងទៀតថា ទង្វើនេះមិនអាចទទួលយកបានសោះឡើយ។
ពាក់ព័ន្ធបញ្ហានេះដែរ ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ក៏បានថ្កោលទោសការធ្វើតេស្តរបស់កូរ៉េខាងជើងដូចគ្នា ដោយទាមទារឲ្យទីក្រុងព្យុងយ៉ាង បញ្ឈប់រាល់សកម្មភាពខុសច្បាប់និងឈប់បង្កអស្ថិរភាពបន្ថែមទៀត។

ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងអះអាងថា ការបាញ់បង្ហោះនេះមិនបានទៅគំរាមកំហែងដល់យោធាអាមេរិក ក៏ដូចជាទឹកដីឬសម្ព័ន្ធមិត្តរបស់ខ្លួនណាមួយឡើយ។
សូមបញ្ជាក់ជាថ្មី ទីក្រុងព្យុងយ៉ាងបានបាញ់ ICBM លើកចុងក្រោយបំផុតនៅខែធ្នូឆ្នាំ២០២៣ ផ្គើនទៅនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ មីស៊ីលនោះធ្វើដំណើរបាន៧៣នាទី និងហោះហើរក្នុងរយៈចម្ងាយប្រហែល ១ ០០០ គីឡូម៉ែត្រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីស៊ីលដែលកូរ៉េខាងជើង ទើបបាញ់បង្ហោះ ជាមីស៊ីលឆ្លងទ្វីប មានសមត្ថភាពអស្ចារ្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


