ព័ត៌មានអន្ដរជាតិ
មីស៊ីលដែលកូរ៉េខាងជើង ទើបបាញ់បង្ហោះ ជាមីស៊ីលឆ្លងទ្វីប មានសមត្ថភាពអស្ចារ្យ
តាមការបញ្ជាក់ពីកូរ៉េខាងត្បូងនិងជប៉ុន, នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាឆ្នាំ២០២៤ ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ ដែលមានសមត្ថភាពដ៏អស្ចារ្យ។

BBC ចុះផ្សាយថា នេះគឺជាមីស៊ីលមានកម្លាំងខ្លាំងបំផុត ដោយហោះបានរយៈពេលរហូតដល់៨៦នាទី ក្នុងចម្ងាយជាង ១០០០គីឡូម៉ែត្រ ហើយកម្ពស់របស់មីស៊ីលគឺឈានដល់ទៅ ៧ ០០០គីឡូម៉ែត្រឯណោះ នៅពេលវាឡើងដល់ចំណុចកំពូល។
មីស៊ីលនេះជាប្រភេទមីស៊ីលអន្តរទ្វីប ICBM ហើយក្រុមអ្នកវិភាគអះអាង បើមីស៊ីលមិនបាញ់បង្ហោះរាងកោងបែបនេះទេនោះ វាប្រហែលជាហោះបានឆ្ងាយជាងនេះទៀត។
ការធ្វើតេស្តនេះ កើតឡើង ក្រោយពេលកូរ៉េខាងត្បូង ព្រមានថា កូរ៉េខាងជើងកំពុងរៀបចំបាញ់ ICBM មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្ងៃទី ៥ ខែវិច្ឆិកា និងចំពេលទំនាក់ទំនងកូរ៉េទាំងពីរ ធ្លាក់ចុះដល់កម្រិតទាប និងសង្គ្រាមពាក្យសម្តីដ៏ក្តៅគគុកពីសំណាក់ទីក្រុងព្យុងយ៉ាង ទៅលើទីក្រុងសេអ៊ូល។

ម្យ៉ាងវិញទៀត ការបាញ់សាកល្បងនេះ ធ្វើឡើងស្របពេលស្ថានការណ៍កំពុងតានតឹងខ្លាំង ជុំវិញការចោទប្រកាន់ថា កូរ៉េខាងជើង បានបញ្ជូនកងទ័ពរាប់ម៉ឺននាក់ទៅជួយរុស្ស៊ី។
យ៉ាងណា ក្រសួងការពារជាតិអាមេរិក និងកូរ៉េខាងត្បូង បានរួមគ្នាអំពាវនាវរួចហើយ ឲ្យកូរ៉េខាងជើងដកកងកម្លាំងរបស់ខ្លួនចេញពីទឹកដីរុស្ស៊ី ខណៈរបាយការណ៍ពីក្រុងវ៉ាស៊ីតោនបង្ហាញថា ទាហានប្រមាណ១ម៉ឺននាក់របស់ក្រុងព្យុងយ៉ាងត្រូវបានដាក់ពង្រាយត្រៀមធ្វើសកម្មភាពប្រឆាំងនឹងអ៊ុយក្រែន។
សូមបញ្ជាក់ជាថ្មី ទីក្រុងព្យុងយ៉ាងបានបាញ់ ICBM លើកចុងក្រោយបំផុតនៅខែធ្នូឆ្នាំ២០២៣ ផ្គើនទៅនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ មីស៊ីលនោះធ្វើដំណើរបាន៧៣នាទី និងហោះហើរក្នុងរយៈចម្ងាយប្រហែល ១ ០០០ គីឡូម៉ែត្រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីស៊ីលដែលកូរ៉េខាងជើង ទើបបាញ់បង្ហោះ ជាមីស៊ីលឆ្លងទ្វីប មានសមត្ថភាពអស្ចារ្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


