សហរដ្ឋអាមេរិកសម្រេចដកទ័ពចេញពី អាហ្វហ្គានីស្ថាន និង អ៊ីរ៉ាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិកសម្រេចដកទ័ពចេញពី អាហ្វហ្គានីស្ថាន និង អ៊ីរ៉ាក់

Published

on

ក្រសួងការពារជាតិបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់នៅសល់ត្រឹម២​,៥០០នាក់។

កន្លងមក លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានព្រមានថា លោកនឹងកាត់បន្ថយទំហំកងទ័ពអាមេរិកនៅក្នុងប្រទេសទាំងពីរនេះ។

មន្ទីរបញ្ចកោណនិយាយថា ការកាត់បន្ថយនេះនឹងចូលជាធរមានមុនពេលលោកប្រធានាធិបតី ត្រាំ ចាកចេញពីតំណែង។

ទោះបីជាយ៉ាងណាក៏ដោយ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានព្រមានពីហានិភ័យខ្ពស់ប្រសិនបើអាមេរិកនិងកងកម្លាំងសម្ព័ន្ធមិត្តចាកចេញពីប្រទេសអាហ្វហ្គានីស្ថានលឿនពេក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបាននិយាយថា ប្រទេសនេះមានហានិភ័យជាថ្មីម្តងទៀតក្នុងការក្លាយជាវេទិកាសម្រាប់ពួកសកម្មប្រយុទ្ធអន្តរជាតិដើម្បីរៀបចំការវាយប្រហារ។

បច្ចុប្បន្ន អង្គការណាតូកំពុងដឹកនាំបេសកកម្មបណ្តុះបណ្តាលនិងណែនាំដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។ ចាប់ពីឆ្នាំ២០០៣ដល់ឆ្នាំ២០១៤ ខ្លួនបានបំពេញបេសកកម្មប្រយុទ្ធនៅអាហ្វហ្គានីស្ថានដោយមានទាហានក្នុងចំនួនខ្ពស់បំផុត១៣ម៉ឺននាក់។

នៅប្រទេសអ៊ីរ៉ាក់ ចំនួនកងទ័ពអាមេរិកនឹងត្រូវកាត់បន្ថយ៥០០នាក់នៅសល់ត្រឹម២,៥០០នាក់ខណៈនៅអាហ្វហ្គានីស្ថាននឹងកាត់បន្ថយពី៤,៥០០នាក់មកនៅប្រហែល២,៥០០នាក់។

រដ្ឋមន្រ្តីការពារជាតិអាមេរិកស្តីទីលោក Chris Miller បាននិយាយថា វិធានការនេះគឺឆ្លុះបញ្ចាំងពីគោលនយោបាយរបស់លោក ត្រាំ ក្នុងការនាំសង្រ្គាមនៅអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ទៅរកទីបញ្ចប់ប្រកបដោយជោគជ័យនិងការទទួលខុសត្រូវហើយនាំកងទ័ពដ៏ក្លាហានរបស់យើងត្រឡប់មកផ្ទះវិញ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ23 mins ago

សួនសត្វសហរដ្ឋអាមេរិកចាក់វ៉ាក់សាំងការពារកូវីដដល់ស្វាឪ

ព័ត៌មានជាតិ26 mins ago

ផ្អាកផ្ទះ​ជួល​មួយ​កន្លែង​​ទៀត​នៅ​ព្រះសីហនុ ក្រោយ​រក​ឃើញ​​​អ្នក​ស្នាក់​នៅ​វិជ្ជមាន​កូវីដ១៩​

ព័ត៌មានជាតិ39 mins ago

ថ្នាក់ដឹកនាំ​ខេត្តតាកែវ​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​គ្រឿងឧបភោគ​មួយចំនួនធំ ជូន​កងកម្លាំង​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម​

ព័ត៌មានជាតិ52 mins ago

បង្ក្រាប​ទីតាំង​ល្បែងភ្នាល់​បាល់​តាម​internet មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​១០​នាក់​និង​ដកហូត​សម្ភារ​កុំព្យូទ័រ​មួយចំនួន​

ព័ត៌មានជាតិ1 hour ago

ខេត្តព្រះសីហនុ សម្រេចយកទីតាំងសាលាបឋមសិក្សា និង អនុវិទ្យាល័យតេ ជោសែនកម្មករសម្រាប់ចាក់វ៉ាក់សាំង កូវីដ១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services