ព័ត៌មានជាតិ
អគ្គមេបញ្ជាការទ័ព បញ្ជាក់ពីជំហរចង់ឱ្យព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្តិភាព និងមិត្តភាព
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ពីជំហររបស់កម្ពុជាដែលចង់ឱ្យតំបន់តាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសថៃ ជាព្រំដែននៃកិច្ចសហប្រតិបត្តិការល្អក្នុងនាមជាប្រទេសជិតខាង ដោយធ្វើយ៉ាងណាធានាឱ្យបាននូវព្រំដែនមួយដែលមិត្តភាព និងសន្តិភាព។

លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ជឿជាក់ថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យប្រកបដោយនិរន្តរភាព និងយូរអង្វែងរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ពិសេសទៅលើវិស័យកងទ័ព នឹងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត តាមទស្សនៈរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដែលចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ការបញ្ជាក់ជំហរដូច្នេះរបស់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពកម្ពុជា គឺបានធ្វើឡើងចំពោះមុខមន្ត្រីសេនានុព័ន្ធថៃប្រចាំកម្ពុជា ដឹកនាំដោយវរសេនីយ៍ឯក កនវរានន្ទ ក្លាន់ព្រំសុវណ្ណ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជូនពរលោក អគ្គមេបញ្ជាការ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអរគុណចំពោះសេនានុព័ន្ធយោធាថៃ ដែលបានមកជូនពរឆ្នាំថ្មីនាឱកាសនេះ ហើយនេះបង្ហាញពីមនោសញ្ចេតនា ស្រឡាញ់រាប់អានគ្នា និងពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ក្នុងភាពជាអ្នកជិតខាងល្អ។

ជាការកត់សម្គាល់ ក្រុមនិន្នាការប្រឆាំង ទាំងកម្ពុជា និងក្រុមប្រឆាំងរបស់ថៃ បាននិងកំពុងព្យាយាមយកបញ្ហាព្រំដែនជាប្រធានបទដើម្បីតែកេងចំណេញផ្នែកនយោបាយរៀងៗខ្លួន ពិសេសការរុញស្ថានការណ៍តាមព្រំដែនរវាងកម្ពុជា និងថៃ ជាអាទិ៍ រឿងព្រំដែនទឹក បញ្ហាកោះគុត និងថ្មីៗនេះ គឺបញ្ហានៅប្រាសាទតាមាន់។
តែយ៉ាងណា រដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា និងថៃ នៅតែប្រកាសបន្តពង្រឹងពង្រីកនូវទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់តាមព្រំដែន គឺធ្វើយ៉ាងណាធានាបាននូវព្រំដែនសន្តិភាព មិត្តភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែន តាមរយៈការជំរុញវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


