ព័ត៌មានអន្ដរជាតិ
អង់គ្លេស ល្បីចាក់វ៉ាក់សាំងជោគជ័យ ពន្យារបំរាមដល់ខែក្រោយ
ប្រទេសអង់គ្លេសមិនអាចបិទបញ្ចប់បំរាមបំពេញលេញត្រឹមថ្ងៃទី២១ ខែមិថុនានេះតាមការគ្រោងទុកទេ ដូច្នេះបំរាមរឹតត្បិតក្នុងការជួបជុំសង្គម និងគម្លាតសង្គមត្រូវបានពន្យាពេលរហូតដល់ថ្ងៃទី១៩ ខែកក្កដា។
ការកំណត់ចំនួនភ្ញៀបចូលរួមពិធីមង្គលការត្រូវបានដកហើយ ប៉ុន្តែទីតាំងរៀបចំត្រូវគោរពតាមវិធានការទប់ស្កាត់។

លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson មានប្រសាសន៍ថា មានការពិនិត្យឡើងវិញ បន្ទាប់ពីរយៈពេលពីរសប្តាហ៍ ដោយលោកជឿជាក់ថា ការពន្យាពេលនឹងមិនត្រូវធ្វើច្រើនជាង៤សប្តាហ៍ទេ។
ទោះបីជាយ៉ាងណា លោកមានប្រសាសន៍ក្នុងសន្និសីទកាសែតថា លោកមិនអាចច្រានចោលនូវលទ្ធភាពនៃកាលបរិច្ឆេទត្រូវពន្យាពេលនោះទេ។
អ្នកវិទ្យាសាស្ត្របានព្រមានពីការរីករាលដាលឡើងវិញដែលប្រជាជននឹងត្រូវការពន្យាបាលកូវីដ-១៩នៅមន្ទីរពេទ្យ ប្រសិនបើដំណាក់កាលនៃការបន្ធូរបន្ថយបំរាមមិនបន្តទៅមុខទៀតនោះ។
ការពង្រីកបន្តបំរាមទៀតនេះធ្វើឡើងចំពេលករណីឆ្លងថ្មីកំពុងកើនឡើងដែលបណ្តាលមកពីវីរុសបំប្លែងខ្លួន Delta ដែលត្រូវបានរកឃើញលើកដំបូងនៅប្រទេសឥណ្ឌា។

លោក Johnson បានលើកឡើងថា ការបន្តឈានចូលដំណាក់កាលទី៤ចាប់ពីថ្ងៃទី២១ ខែមិថុនាទៅមុខទៀតមាននន័យថា លទ្ធភាពពិតប្រាកដគឺការចាក់វ៉ាក់សាំងកាន់តែល្អប្រសើរ ដែលអាចបញ្ចៀសពីការស្លាប់មនុស្សរាប់ពាន់នាក់ទៀតបាន។
លោកបានបន្តថា ការពន្យាពេលនេះនឹងផ្តល់ឲ្យសេវាកម្មសុខភាពជាតិ NHS រយៈពេលពីរបីសប្តាហ៍ទៀតដើម្បីចាក់វ៉ាក់សាំងដល់ប្រជាជន។ លោកបន្ថែមថា ទំនាក់ទំនងរវាងការឆ្លង និងចូលមន្ទីរពេទ្យបានចុះខ្សោយ វាមិនទាន់ត្រូវបានកាត់ផ្តាច់ឡើយ។
លោកនាយករដ្ឋមន្ត្រីលើកឡើងថា ៖«យើងនឹងឃ្លាំមើលគោលជំហររាល់ថ្ងៃ ហើយបន្ទាប់ពីពីរសប្តាហ៍ យើងនឹងធ្វើសេចក្តីសន្និដ្ឋានថា ហានិភ័យបានថយចុះ អីចឹងយើងរក្សាលទ្ធភាពឈានចូលដំណាក់កាលទី៤ និងបញ្ចប់ពេញលេញតែម្តង»។

តើអ្វីប្រែប្រួលចាប់ពីថ្ងៃទី២១ ខែមិថុនា?
- ចំនួនភ្ញៀវចូលរួមពិធីមង្គលការលែងកំណត់ក្រោម៣០នាក់ទៀតហើយ។
- ប៉ុន្តែទីកន្លែងរៀបចំមង្គលការត្រូវគោរពតាមវិធានាការការពារគឺគម្លាតសង្គម និងឆ្លងកាត់ការវាយតម្លៃហានិភ័យ។
- តុមួយតម្រូវឲ្យមានភ្ញៀវអង្គុយតែ៦នាក់ប៉ុណ្ណោះ ហើយក៏មិនអនុញ្ញាតឲ្យរាំកម្សាន្តនៅលើឥដ្ឋ។
- អ្នករស់នៅតាមផ្ទះលែងធ្វើចត្តាឡីស័ក១៤ថ្ងៃ បន្ទាប់ពីវិលមកពីដំណើរកម្សាន្តក្រៅប្រទេស។ លើសលែងតែដំណើរកម្សាន្តនោះឆ្លងកាត់តំបន់ហានិភ័យខ្ពស់។
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


