Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​កំណត់​ចាក់​វ៉ាក់​សាំង​កូវីដ​ឲ្យ​បាន​១ពាន់​លាន​ដូស​ត្រឹម​ចុងសប្តាហ៍នេះ

បានផុស

នៅ

ប្រទេស​ចិន​​នឹង​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​១​ពាន់​លាន​ដូស​​នៅ​បំណាច់​សប្តាហ៍​នេះ បន្ទាប់​ពី​ការ​បង្កើ​ន​ផលិតកម្ម និង​បណ្តាញ​ចែល​ចាយ​វ៉ាក់សាំងទ្រង់​ទ្រាយ​​ធំ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បំពេញ​មហិច្ឆតា​​របស់​ខ្លួន​ដែល​ត្រូវ​ចាក់​ឲ្យ​បាន​៤០%​នៃ​ប្រជា​ជន​ទូទាំង​ប្រទេស​ក្នុង​ខែ​នេះ។

អាជ្ញាធរ​ចិន​បាន​កំពុង​ជំរុញ និង​លើក​ទឹក​ចិត្ត​​ឲ្យ​ប្រជាជន​ទទួល​យក​ការ​ចាក់​វ៉ាក់សាំងការពារ​កូវីដ-១៩​​ដោយ​ឥត​គិត​ថ្លៃ និង​ស្ម័គ្រ​ចិត្តតាម​រយៈ​​ផ្តល់​ជា​រង្វាន់​លើក​ទឹក​ចិត្ត​ជា​ប្រាក់សុទ្ធ កាដូ និង​សញ្ញា​ពណ៌​សំគាល់​សម្រាប់​​អាជីវកម្ម​ដោយ​អាស្រ័យ​លើ​អត្រា​ចាក់​វ៉ាក់សាំង​។

ការ​ចាប់​ផ្តើម​ពី​ដំបូង​មាន​លក្ខណៈ​យឹត​យ៉ាវ​ ដោយ​វ៉ាក់សាំង​តែ​៨០​លាន​ដូស​ប៉ុណ្ណោះ​ត្រូវ​បាន​ចាក់​នៅ​ត្រឹម​ខែ​ឧសភា ខណៈ​អត្រា​ឆ្លង​កូវីដ-១៩ប្រចាំ​ថ្ងៃ​របស់​ចិន​បាន​កើត​ឡើង​​ប្រហែល​ជា​២០​នាក់​ជា​រៀង​រាល់​ថ្ងៃ។ អ្នក​​ដែល​បាន​ចាក់​ច្រើន​បំផុត​គឺ​១​ដូស​ដែល​ជា​វ៉ាក់សាំង​ផលិត​ក្នុង​ស្រុក Sinopharm និង Sinovac។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ ថា កាល​ពី​​ថ្ងៃ​អង្គារ៍ គណកម្មការ​សុខភាព​ជាតិ​ចិន​បាន​ប្រកាស​ថា វ៉ាក់សាំង​ជាង​៩០១​លាន​ដូស​ដែល​ផលិត​ក្នុង​ស្រុក​ត្រូវ​បាន​ចាក់ដល់​ប្រជា​ជន។​

ការ​ដាក់​ចេញ​ផែន​ការ​ធំ​ក្នុង​រយៈ​ពេល​ខ្លី​នេះ​បាន​កើត​ឡើង​ចំពេល​អាជ្ញាធរ​​នៅ​ទី​ក្រុង​មាន​ពលរដ្ឋ​ច្រើន Guangzhou កំពុង​ប្រយុទ្ធ​នឹង​វីរុស​បំប្លែង​ខ្លួន Delta ដែល​រកឃើញ​ដំបូង​នៅ​ឥណ្ឌា​កំពុង​វាយ​លុក។

អាជ្ញាធ​បាន​ឲ្យ​ដឹង​​ថា ​ករណី​ឆ្លង​ពីរ​នាក់​នៅខេត្ត​ Guangdong កាល​ពី​ថ្ងៃ​អង្គារ៍ និង​៣​នាក់​នៅ​ថ្ងៃ​ចន្ទ​ដែល​សរុប​ទាំង​អស់​ចំនួន​១៥០​នាក់។ ឆ្លើយ​តប​នឹង​ការ​ផ្ទុះ​សា​ថ្មី​នេះ​ចិន​​បាន​ចាប់​ផ្តើម​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​គឺ​ប្រជា​ជន​ទូទាំង​ទី​ក្រុង​ដើម្បី​រក​កូវីដ-១៩។

ខេត្ត Guangdong កំពុង​ស្ថិត​ក្រោម​បំរាមក្នុង​នោះ​មាន​ដូច​ជា​ហាម​ធ្វើ​ដំណើ​រ និង​បិទ​​ខណ្ឌ​ជា​ច្រើន​រយៈ​ពេល​ពីរ​សប្តាហ៍​មក​ហើយ បន្ទាប់​ពី​ការ​ផ្ទុះ​ឆ្លង​ថ្មី​កើត​មាន​កាល​ពី​ខែ​មុន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម