Connect with us

ព័ត៌មានអន្ដរជាតិ

ទោះរងទណ្ឌកម្មពីអាមេរិក តែ គុយបា ផលិតបានវ៉ាក់សាំងកូវីដ មានប្រសិទ្ធភាពដល់ទៅ ៩២,២៨ ភាគរយ

បានផុស

នៅ

កាលពីថ្ងៃចន្ទ ប្រធានាធិបតីគុយបា បានគូសបញ្ជាក់អំពីភាពជោគជ័យនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ខ្លួនឈ្មោះ Abdala ដែលរដ្ឋាភិបាលនិយាយថា មានប្រសិទ្ធភាព ៩២,២៨ ភាគរយប្រឆាំងនឹងវីរុសនេះ។

លោក Miguel Diaz-Canel បានបង្ហោះលើ Twitter ថា “ស្របពេលរងគ្រោះដោយការរាតត្បាត២ មួយគឺជំងឺកូវីដ-១៩ និងមួយទៀតគឺ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក, អ្នកវិទ្យាសាស្រ្តរបស់យើង នៅវិទ្យាស្ថាន Finlay និងមជ្ឈមណ្ឌលវិស្វកម្មហ្សែននិងជីវវិទ្យា (CIGB) បានយកឈ្នះលើឧបសគ្គទាំងអស់ ហើយផ្តល់ជូនពួកយើងនូវវ៉ាក់សាំងដែលប្រកបដោយ ប្រសិទ្ធភាព”។

ការប្រកាសនេះបានធ្វើឡើង២ថ្ងៃ បន្ទាប់ពីសាជីវកម្មជីវជីវសាស្រ្ត BioCubaFarma ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា ចាក់វ៉ាក់សាំងចាក់៣ដូសមួយទៀតឈ្មោះ SOBERANA 02 បានបង្ហាញប្រសិទ្ធភាព ៦២ភាគរយ សម្រាប់ការចាក់ត្រឹម២ដូស។

ប្រសិនបើការធ្វើតេស្តវ៉ាក់សាំង Abdala បង្ហាញជោគជ័យមែននោះ គុយបា នឹងក្លាយជាប្រទេសអាមេរិកឡាទីនដំបូងគេ ដែលអភិវឌ្ឍនិងផលិតបានវ៉ាក់សាំងផ្ទាល់របស់ខ្លួន ប្រឆាំងនឹងជំងឺកូវីដ-១៩។

ប្រទេសដែនកោះមួយនេះ ស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលមិនទាន់ចាប់ផ្តើមចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនប្រឆាំងនឹងវីរុសនេះ ដោយសារកំពុងរង់ចាំការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ចំពោះវ៉ាក់សាំងក្នុងស្រុក ពីសំណាក់ស្ថាប័នថ្នាក់លើ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ ដំណឹងល្អ! អាមេរិក ត្រៀមចែកចាយវ៉ាក់សាំងកូវីដ ៥៥ លានដូសបន្ថែមទៀតដល់បណ្តាប្រទេសនានាទូទាំងពិភពលោក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៨ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២៣ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២៦ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម