Connect with us

ព័ត៌មានអន្ដរជាតិ

គុយបាជួបទុក្ខផ្ទួនៗ រងគ្រោះរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រ បន្ទាប់ពីខ្យល់ព្យុះ និងដាច់ភ្លើង

បានផុស

នៅ

ប្រទេសគុយបា​ដែលនៅ​ជិត​សហរដ្ឋអាមេរិក​​ជាងគេ បាន​ជួបទុក្ខផ្ទួនៗ ខណៈរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័របានអង្រួនភាគខាងកើតប្រទេសនេះ បន្ទាប់ពីខ្យល់ព្យុះសង្ឃរាជាច្រើនសប្តាហ៍វាយប្រហារនិងការដាច់ចរន្តអគ្គិសនី ដែលបានធ្វើឱ្យប្រជាជនប្រទេសនេះមានការលំបាកបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១១ខែវិច្ឆិកានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រញ្ជួយដីកាលពីថ្ងៃអាទិត្យនេះមាន ចំណុចកណ្តាលស្ថិតនៅចម្ងាយប្រហែល៤០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Bartolome Maso ប្រទេសគុយបា។ នេះបើយោងតាមរបាយការណ៍មួយរបស់ U.S. Geological Survey។

ការរំញ័រមានឥទ្ធិពលទូទាំងភាគខាងកើតនៃប្រទេសគុយបា រួមទាំងទីក្រុងធំៗដូចជា Santiago de Cuba ក៏ដូចជា Holguin និង Guantanamo។ ទោះយ៉ាងណាមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬរបួសធ្ងន់ធ្ងរត្រូវបានរាយការណ៍នោះទែ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីនេះកើតឡើងក្នុងអំឡុងពេលដ៏លំបាកមួយផ្សេងទៀតសម្រាប់ប្រទេសគុយបា។ កាលពីថ្ងៃពុធ ព្យុះសង្ឃរាប្រភេទទី ៣ Rafael បានបោកបក់កាត់ភាគខាងលិចប្រទេសគុយបា ជាមួយនឹងខ្យល់បក់បោកខ្លាំងពាសពេញ​ប្រទេស ដោយបានបំផ្លាញផ្ទះរាប់រយខ្នង និងបង្ខំឱ្យមនុស្សរាប់សែននាក់ជម្លៀសខ្លួនចេញ ខណៈប៉ុន្មានថ្ងៃក្រោយ​មកប្រទេសមានការដាច់ចរន្តអគ្គិសនីថែមទៀត។

ប៉ុន្មាន​សប្តាហ៍​មុន​ក្នុង​ខែ​តុលា កោះ​នេះ​ក៏​រង​ការ​វាយ​ប្រហារ​ចំនួន​ពីរដង។ ទីមួយ វាត្រូវបានវាយប្រហារដោយការដាច់ភ្លើងពេញប្រទេសដែលអូសបន្លាយជាច្រើនថ្ងៃ ដោយសារវិបត្តិថាមពលរបស់ប្រទេសនេះ។ មួយសន្ទុះក្រោយមក វាត្រូវបានបក់បោកដោយខ្យល់ព្យុះដ៏ខ្លាំងមួយ ដែលបានវាយប្រហារភាគខាងកើតនៃកោះនេះ ហើយបានសម្លាប់មនុស្សយ៉ាងតិចប្រាំមួយនាក់។ ការដាច់ចរន្តអគ្គិសនី និងការមិនសប្បាយចិត្តកាន់តែខ្លាំងក្នុងចំណោមអ្នកប្រឆាំងជាច្រើនបានបង្កឱ្យមានការតវ៉ាតូចៗនៅទូទាំងប្រទេស៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

នយោបាយ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើលអះអាងថា ទណ្ឌិត សម រង្ស៊ីមានចេតនាយកឃាតកម្មលោក លិម គិមយ៉ា ធ្វើជាឈ្នាន់​បន្តជីវិតនយោបាយរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ចំណាប់​ខ្មាំងដំំបូង​ត្រូវដោះលែង​ ក្រោម​បទឈប់​បាញ់អ៊ីស្រាអែល-​ហាម៉ាស​​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការសាងសង់​ទប់ស្កាត់ច្រាំងទន្លេនៅខាងក្រោយវត្តមាន់ដប់

ព័ត៌មានជាតិ៣ ម៉ោង មុន

បេក្ខជនប្រកួតសំណេរអង្គរមិនសូវរំពឹងពី លទ្ធផលតែរីករាយនឹងចូលរួមច្រើនជាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ចរាចរណ៍១០ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៥ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម