Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះសង្ឃរា Oscar វាយប្រហារគុយបា ចំពេល​ដាច់​ចរន្តអគ្គិសនី

បានផុស

នៅ

ព្យុះសង្ឃរា Oscar បោកបក់លើឆ្នេរភាគឦសាននៃប្រទេសគុយបាដែល​នៅ​កៀក​សហរដ្ឋ​អាមេរិក ខណៈដែលប្រទេស​កោះ​មួយនេះកំពុងដាច់ចរន្តអគ្គិសនីទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Jazeera នៅថ្ងៃទី២១ខែតុលានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ផ្សព្វផ្សាយ​ចុងក្រោយបំផុតរបស់មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ (NHC) នៅសហរដ្ឋអាមេរិក បាននិយាយថា ព្យុះនេះបានបោកបក់កាលពីល្ងាចថ្ងៃអាទិត្យនៅជិតទីក្រុង Baracoa ក្នុងខេត្ត Guantanamo ជាមួយនឹងកម្លាំងខ្យល់​អតិ​បរមា​ប្រហែល​១៣០​គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រសួង​ឧតុនិយមគុយបាក៏បានព្រមានអំពី «ស្ថានភាព​ដ៏គ្រោះថ្នាក់បំផុត» នៃការមកដល់របស់ព្យុះOscarនៅភាគខាងកើតនៃប្រទេស ដែលភាគច្រើនគ្មានអគ្គិសនីនោះទេ ។

ព្យុះនេះបានវាយប្រហារតែប៉ុន្មានថ្ងៃបន្ទាប់ពីការបិតទ្វាររោងចក្រថាមពលដ៏ធំបំផុតរបស់ប្រទេសគុយបាបានធ្វើឱ្យខូចបណ្តាញអគ្គិសនីជាតិ ដោយដាក់សម្ពាធបន្ថែមទៀតលើប្រទេសមួយដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ និងទឹកស្រាប់ទៅហើយ។

(រូបភាព៖ AP)

កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រុម​មន្ត្រីនៅភាគខាងកើតនៃប្រទេសនេះកំពុងធ្វើការយ៉ាងលំបាកដើម្បីការពារប្រជាជន និងធនធានសេដ្ឋកិច្ច ដោយសារការមកដល់នៃព្យុះសង្ឃរា Oscar ទោះយ៉ាងណាមនុស្សរាប់លាននាក់នៅតែគ្មានថាមពលប្រើប្រាស់កាលពីថ្ងៃអាទិត្យ។

ជាមួយគ្នានេះនាយករដ្ឋមន្ត្រី Manuel Marrero Cruz ធ្លាប់បានប្រកាស «គ្រាអាសន្នថាមពល» ដោយផ្អាកសេវាសាធារណៈដែលមិនសំខាន់ ដើម្បីផ្តល់អាទិភាពដល់ការផ្គត់ផ្គង់អគ្គិសនីដល់ផ្ទះ។ ឥឡូវនេះសាលារៀនទូទាំងប្រទេសត្រូវបានបិទរហូតដល់ថ្ងៃពុធ មានតែកម្មករសំខាន់ៗប៉ុណ្ណោះដែលត្រូវទៅធ្វើការនៅថ្ងៃចន្ទនេះ។ លោក Diaz-Canel បានស្តីបន្ទោសស្ថានភាពរលំបាករបស់ប្រទេសគុយបាថាដោយសារការរឹតបន្តឹងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិករយៈពេលប្រាំមួយទសវត្សរ៍នេះ។

គួររម្លឹកថានៅក្នុងខែកក្កដា ឆ្នាំ ២០២១ ការដាច់ចរន្តអគ្គិសនីបានជំរុញឱ្យមានកំហឹងពីសាធារណៈជនមិនធ្លាប់មានពីមុនមក បង្កបាតុកម្មពេញផ្លូវ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។ នៅឆ្នាំ ២០២២ ប្រទេសកោះនេះក៏បានទទួលរងនូវការដាច់ចរន្តអគ្គីសនីជាច្រើនម៉ោងជារៀងរាល់ថ្ងៃ ដែលបណ្តាលមកពីព្យុះសង្ឃរា Ian៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៣ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម