Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! អាមេរិក ត្រៀមចែកចាយវ៉ាក់សាំងកូវីដ ៥៥ លានដូសបន្ថែមទៀតដល់បណ្តាប្រទេសនានាទូទាំងពិភពលោក

បានផុស

នៅ

សេតវិមានបាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៥៥ លានដូស ជាមួយបណ្តាប្រទេសនានានៅទូទាំងពិភពលោក ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋបាលលោក Biden និងលោកស្រី Harris កំពុងប្រកាសបញ្ជីចែកចាយសម្រាប់វ៉ាក់សាំង ៥៥ លានដូសក្នុងចំណោម ៨០ លានដូស នៃការផ្គត់ផ្គង់វ៉ាក់សាំងផ្ទាល់ខ្លួនរបស់ប្រធានាធិបតីអាមេរិក Joe Biden តាមការសន្យានៅចុងខែមិថុនានេះ ដើម្បីបញ្ចប់រោគរាតត្បាតទូទាំងពិភពលោក” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍បាននិយាយថា មន្ត្រីជាន់ខ្ពស់បានសន្យាថា នឹងចែកចាយនូវវ៉ាក់សាំងចំនួន ៨០ លានដូសនៅចុងខែមិថុនានេះ ខណៈរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានចាប់ផ្តើមចែកចាយវ៉ាក់សាំងចំនួន ២៥ លានដូសដំបូងរបស់ពួកគេ កាលពីដើមខែនេះហើយផងដែរ ។

សេចក្តីថ្លែងការណ៍បាននិយាយថា “សម្រាប់វ៉ាក់សាំងចំនួន ៨០ លានដូសទាំងនេះ សហរដ្ឋអាមេរិកនឹងចែកចាយ ៧៥ ភាគរយតាមរយៈគម្រោង COVAX ហើយ ២៥ ភាគរយនឹងត្រូវបានកំណត់គោលដៅ ដើម្បីជួយដោះស្រាយជាមួយនឹងការកើនឡើង នៅជុំវិញពិភពលោក” ។

សេតវិមានបាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងចែករំលែកវ៉ាក់សាំងប្រមាណ ៤១ លានដូសទៅប្រទេសជាច្រើននៅអាមេរិកឡាទីន និងតំបន់ការីបៀន អាស៊ី និងអាហ្វ្រិក ។

សេចក្តីថ្លែងការណ៍បានិយាយថា “វ៉ាក់សាំងប្រមាណ ១៤ លានដូស ឬ ២៥ ភាគរយនៃវ៉ាក់សាំង ៥៥ លានដូស នឹងត្រូវបានចែករំលែកជាមួយប្រទេសអាទិភាពក្នុងតំបន់ និងអ្នកទទួលផ្សេងទៀតដូចជា កូឡុំប៊ី អាហ្សង់ទីន ហៃទី ប្រទេសតំបន់ CARICOM ផ្សេងទៀតដូចជា សាធារណរដ្ឋដូមីនីកែន កូស្តារីកា ប៉ាណាម៉ា អាហ្វហ្គានីស្ថាន បង់ក្លាដែស ប៉ាគីស្ថាន ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង នីហ្សេរីយ៉ា កេនយ៉ា ហ្គាណា កាប់វែរ អេហ្ស៊ីប ហ្ស៊កដានី អ៊ីរ៉ាក់ យេម៉ែន ទុយនីស៊ី អូម៉ង់ តំបន់ West Bank និងហ្គាហ្សា ប្រទេសអ៊ុយក្រែន កូសូវ៉ូ ហ្សកហ្ស៊ី ម៉ុលដាវី និងប្រទេសបូស្ន៊ី ជាដើម” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ តៃវ៉ាន់ ត្រៀមទទួលវ៉ាក់សាំងច្រើនជាងការសន្យាពី អាមេរិក 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម