ព័ត៌មានអន្ដរជាតិ
ជប៉ុន កំពុងប្រកាសអាសន្នពីព្យុះទីហ្វុង មកដល់យប់នេះ
មន្ត្រីអាកាសធាតុនៅប្រទេសជប៉ុននិយាយថា ព្យុះទីហ្វុងត្រូវបានគេរំពឹងថានឹងចូលទៅកាន់កោះ Ogasawara ភាគខាងត្បូងប្រទេស នៅយប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ។

ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា ព្យុះទីហ្វុង Champi កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងជើងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងត្បូងនៃប្រទេស ។ ព្យុះនេះមានសម្ពាធបរិយាកាសកណ្ដាល ៩៨ គីឡូម៉ែត្រ ហើយមានល្បឿនខ្យល់បក់រហូតដល់ ១២៦ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ព្យុះទីហ្វុងនេះក៏អាចនាំមកនូវកម្លាំងខ្យល់បក់អតិបរមា ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ ។

ទន្ទឹមនោះ មន្ត្រីទីភ្នាក់ងារកំពុងព្រមានប្រជាជននៅកោះ Ogasawara ឲ្យប្រយ័ត្ននឹងខ្យល់បក់ខ្លាំង និង ការរញ្ជួយសមុទ្រ ចាប់ពីថ្ងៃសៅរ៍យប់នេះ ។
ក្រុមមន្ត្រីបន្ថែមទៀតថា ជំនន់ទឹកភ្លៀងក៏អាចនឹងបន្ដកើនឡើង នៅផ្នែកផ្សេងទៀតនៃប្រទេសជប៉ុន តាមបណ្ដោយមហាសមុទ្រប៉ាស៊ីហ្វិក ដោយសារខ្យល់មានសំណើមបណ្ដាលមកពីខ្យល់ព្យុះ ទំនងជាបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅរដូវវស្សា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី