ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ ខ្យល់ពុលជំរុញឱ្យខូចលឿនដល់ប្រព័ន្ធខួរក្បាលរបស់មនុស្សចាស់
យោងតាមការស្រាវជ្រាវថ្មីមានមូលដ្ឋានចេញពីតៃវ៉ាន់ បានឱ្យដឹងថា ខ្យល់ពុលអាចធ្វើឱ្យខូចសុខភាពខួរក្បាលចំពោះមនុស្សចាស់ ស្របពេលប្រទេសជាច្រើនលើពិភពលោកកំពុងប្រឈមនឹងការកើនឡើងនៃខ្យល់ពុល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Central News ដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ បានរាយការណ៍កាលពីថ្ងៃអង្គារទី២៥ខែមីនា។

ការសិក្សាថ្មីមួយដែលចេញផ្សាយដោយសាកលវិទ្យាល័យជាតិ Yang Ming Chiao Tung បានរកឃើញថា ខ្យល់ពុលអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំតាមរយៈក្លិន បង្កឱ្យមានការរលាក។ ការរលាកនេះអាចបំផ្លាញរបាំងឈាមខួរក្បាល ដែលនាំឱ្យមានរបួសដល់សរសៃឈាមខួរក្បាល ហើយចុងក្រោយប៉ះពាល់ដល់សុខភាពសរសៃប្រសាទ។
ដោយប្រើគំរូដើម្បីប៉ាន់ប្រមាណកម្រិតនៃការបំពុលបរិយាកាសរយៈពេល១០ឆ្នាំ អ្នកស្រាវជ្រាវបានសិក្សាលើមនុស្សពេញវ័យចំនួន៤១២នាក់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ដែលរស់នៅក្នុងតំបន់ជនបទ និងទីក្រុង។ ពួកគេក៏បានធ្វើតេស្តសាកល្បងការយល់ដឹង និងការស្កែន MRI (ការធ្វើរោគវិនិច្ឆ័យដោយគ្មានការឈឺចាប់ អនុញ្ញាតឱ្យគ្រូពេទ្យមើលឃើញបញ្ហានៅទីអាថ៌កំបាំងបានច្បាស់លាស់ សម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលកាន់តែមានប្រសិទ្ធភាព ) ដើម្បីវិភាគការផ្លាស់ប្តូររចនាសម្ព័ន្ធខួរក្បាលរបស់ពួកគេ។
ការស្កែន MRI ក៏បង្ហាញពីការផ្លាស់ប្តូររចនាសម្ព័ន្ធនៅក្នុងតំបន់ខួរក្បាល ដែលទទួលខុសត្រូវចំពោះការយកចិត្តទុកដាក់ និងការចងចាំ នៅពេលដែលកំហាប់សារធាតុពុលកើនឡើង។

លោកស្រី Yi-Fang Chuang សាស្ត្រាចារ្យរងនៅវិទ្យាស្ថានសុខភាពសាធារណៈនៃសាកលវិទ្យាល័យជាតិ Yang Ming Chiao Tung បានឱ្យដឹងថា ខ្យល់ពុលគឺជាកត្តាហានិភ័យសម្រាប់មុខងារនៃការយល់ដឹងចុះខ្សោយ ខណៈការសិក្សានេះជួយបញ្ជាក់ពីទំនាក់ទំនងរវាងការបំពុលបរិយាកាស និងសុខភាពខួរក្បាលចំពោះមនុស្សចាស់។
លោកស្រី បានបន្ថែមថា ការកែលម្អគុណភាពខ្យល់គឺអាចលើកកម្ពស់សុខភាពខួរក្បាល និងមុខងារនៃការយល់ដឹងចំពោះមនុស្សចាស់ ដោយពន្យារហានិភ័យនៃជំងឺវង្វេងផងដែរ។
តាមការសិក្សាកន្លងមក ខ្យល់ពុលគឺជាមូលហេតុមួយដែលធ្វើឲ្យមនុស្សស្លាប់មុនអាយុ តាមរយៈផលប៉ះពាល់រយៈពេលវែង។ កម្រិត PM2.5 នៅក្នុងខ្យល់លើសកម្រិតអាចធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម និង បង្កើនហានិភ័យសម្រាប់ជំងឺរ៉ាំរ៉ៃផ្សេងទៀតជាពិសេសចំពោះកុមារ មនុស្សចាស់ និងស្រីមានផ្ទៃពោះ ខណៈប្រទេសជាច្រើននៅលើពិភពលោកជាពិសេសប្រទេសក្នុងតំបន់អាស៊ីកំពុងប្រឈមនឹងការកើនឡើងនៃខ្យល់ពុលនេះ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


