Connect with us

ព័ត៌មានអន្ដរជាតិ

ក្ដៅៗ តារាកំប្លែងល្បីឈ្មោះថៃ Kohtee Aramboy តេស្ត ៣ ដងទើបឃើញវិជ្ជមានកូវីដ

បានផុស

នៅ

តារាកំប្លែងល្បីឈ្មោះថៃ Kohtee Aramboy បានបង្ហោះលើបណ្ដាញសង្គម Instagram ថា លោកបានធ្វើតេស្តរកឃើញជំងឺកូវីដ ១៩ ក្រោយធ្វើតេស្តរហូតដល់ទៅ ៣ ដង ។

Kohtee Aramboy បានសរសេរបង្ហោះថា “សួស្តី ចាប់តាំងពីខ្ញុំបានដឹងថា មានជាប់ពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ ខ្ញុំមិនស្រួលខ្លួន ហើយប្រញាប់ប្រញាល់ទៅពិនិត្យរកវីរុស តាមវិធានការឃ្លាំមើលយ៉ាងតឹងរ៉ឹង” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាកំប្លែងមាឌម៉ាប់រូបនេះបន្តថា “ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះដំណឹងនេះ ទោះបីខ្ញុំព្យាយាមឃុំខ្លួនខ្ញុំឯងក៏ដោយ ក៏ខ្ញុំសូមអភ័យទោសដល់អ្នកណាម្នាក់ ដែលស្ថិតនៅក្នុងទីតាំង ឬអ្នកណាម្នាក់ដែលប៉ះពាល់ជាមួយខ្ញុំ” ។

Aramboy បានអំពាវនាវដល់អ្នកដែលប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយរូបគេឲ្យធ្វើចត្តាឡីស័ក និងទៅពិនិត្យសុខភាព ពោលចាប់តាំងពីថ្ងៃទី ២១ ខែមិថុនា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sanook

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម