ជីវិតកម្សាន្ដ
តារាថៃ Bright និង Nene បញ្ជាក់ពីទំនាក់ទំនងស្នេហាជាមួយគ្នាថា ជាការពិត
តារាចម្រៀងថៃ pornnappan pornpenpipat ឬ Nene និងតារាសម្ដែង Bright Vachirawit បានបញ្ជាក់ពីទំនាក់ទំនងស្នេហារបស់ពួកគេ បន្ទាប់ពីវីដេអូមួយបានលេចធ្លាយលើអ៊ីនធឺណិតបង្ហាញថា អ្នកទាំងពីរដើរកាន់ដៃគ្នានៅប្រទេសជប៉ុន។ ដូចដែលបានរាយការណ៍ដោយ The Straits Times បញ្ចាក់ថា គូនេះបានទទួលស្គាល់ទំនាក់ទំនងរបស់ពួកគេជាសាធារណៈតាមរយៈការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទ។

Bright Vachirawit បាននិយាយនៅលើ X ដែលពីមុនគេស្គាល់ថា Twitter ថា “ខ្ញុំគ្រាន់តែចង់បញ្ជាក់រឿងមួយចំនួន ជាពិសេសសម្រាប់អ្នកគាំទ្ររបស់ខ្ញុំដែលតែងតែយកចិត្តទុកដាក់ និងចង់ដឹងចង់ឃើញពីរបៀបដែលខ្ញុំកំពុងធ្វើ បាទ យើងពិតជាមានទំនាក់ទំនងស្នេហា។ ខ្ញុំចង់សុំទោស ដែលធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងដំណឹងនេះ។”
ទន្ទឹមនោះដែរ Nene ក៏បានចែករំលែកការបង្ហោះនៅលើ Instagram នៅថ្ងៃដដែលដោយនិយាយថា ” ពាក្យចចាមអារ៉ាមដែលបានបង្ហោះលើបណ្ដាញអ៉ិនធើណេតគឺជាការពិត។ ពួកយើងកំពុងមានទំនាក់ទំនងស្នេហាពិតប្រាដក” ។ សូមទោសដែលមិនអាចចែករំលែករឿងនេះ ជាមួយអ្នកមុនពេលដែលវាមានព័ត៌មាននេះ”។
ទោះយ៉ាងពាក៏ដោយ យោងតាម Channel News Asia បានចុះផ្សាយថា អ្នកទាំងពីរជាតួសម្តែងរួមគ្នាក្នុងរឿង “2gether: The Series” ដែលកំពុងល្បីខ្លាំងក្នុងឆ្នាំ ២០២០ ។ អ្នកគាំទ្រគិតថា ពួកគេអាចលួចាប់ចិត្តលើគ្នាទៅមក ចាប់តាំងពីសម្ដែងភាពយន្តនេះជាមួយគ្នា។
យ៉ាងណាមិញ ទោះបីជាមានមនុស្សចូលរួមអបអរសាទរយ៉ាងច្រើនកុះករក៏ដោយ ប៉ុន្តែទន្ទឹមនឹងនេះ មានមនុស្សមួយចំនួនតូចមិនសប្បាយចិត្តនឹងទំនាក់ទំនងរបស់ Bright និង Nene ឡើយ។ ទំព័រព័ត៌មានកម្សាន្តចិនចុងក្រោយបង្អស់ រាយការណ៍អំពីបញ្ហា Nene ឬ Zheng Nai Xin ថា នាងត្រូវបានគេដកចេញពីមហោស្រពតន្ត្រីដែលនឹងប្រារព្ធឡើងនៅក្នុងទីក្រុងជាច្រើនក្នុងប្រទេសចិន (មានព្រឹត្តិការណ៍មួយដែលបានគ្រោងទុកនៅថ្ងៃទី ២៧ ខែមេសា) លើសពីនេះទៀតមានព័ត៌មានថា Nene ត្រូវបានដកចេញពីស៊េរីរឿង Insect Detective នាពេលខាងមុខផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចម្រៀង Huang Zitao ចោទឌីជេ Martin ថា មិនគោរពតួនាទី ពេលសម្តែងនៅ ចិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


