ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន៖ កម្ពុជាមិនល្ងង់ទៅយកកងទ័ពចិន មកដាក់លើទឹកដីរបស់ខ្លួនឡើយ
ជាថ្មីម្ដងទៀត ប្រតិកម្មតបនឹងការលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា សាងសង់ឡើងដើម្បីបម្រើឱ្យវិស័យយោធារបស់ចិននោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា មិនល្ងង់ទៅដល់យកកងទ័ពចិន មកដាក់លើទឹកដីរបស់ខ្លួនឡើយ។

ថ្លែងចេញពីវេទិកានៃជំនួបជាមួយសមាគមឧកញ៉ាកម្ពុជា នាយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំកំពូលនៃកម្ពុជា បានឆ្លើយតបទៅវិញដូច្នេះថា «តើកម្ពុជាត្រូវការប្រើប្រាស់កងទ័ពចិនដើម្បីអ្វី?… កម្ពុជា មិនល្ងង់ទៅដល់យកកងទ័ពចិន មកដាក់លើទឹកដីរបស់ខ្លួន ផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនឯងទេ»។ សម្ដេចតេជោ បន្តថា ចិន ក៏មិនល្ងង់នឹងយកកងទ័ពមកដាក់ចោលក្នុងប្រទេសកម្ពុជា ដែលផ្ទុយនឹងគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជានោះដែរ។
សម្ដេចតេជោ បានប្រាប់ទៅកាន់ក្រុមមតិប្រឆាំងទាំងនោះថា កម្ពុជា មិនអនុញ្ញាតឡើយឱ្យបានវត្តមានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួន លើកលែងតែមានការផ្លាស់ប្ដុរអនុព័ន្ធយោធា ក៏ដូចជាតាមរយៈការធ្វើសមយុទ្ធមិត្តភាពរួមគ្នាជាមួយគ្នា។ សម្ដេចតេជោ សង្កត់ធ្ងន់ដូច្នេះថា៖ «សូមក្រុមជ្រុលនិយម ប្រមាថមើលងាយមកលើកម្ពុជា កងទ័ពបរទេសណាទាំងអស់ មិនអាចមកឈរជើងស្រុកខ្មែរបានទេ លើកលែងតែអនុព័ន្ធយោធាមកនៅចុះ ខ្ញុំដាក់ទៅប្រទេសអ្នកឯង អ្នកឯងដាក់មកប្រទេសខ្ញុំ»៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


