Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! យន្តហោះដឹកអ្នកដំណើររុស្ស៊ី កំពុងបាត់ខ្លួន

បានផុស

នៅ

យន្ដហោះធុន AN-26 របស់រុស្ស៊ីដែលមានដឹកអ្នកដំណើរចំនួន ២៨ នាក់ បានបាត់ខ្លួនក្នុងឧបទ្វីប Kamchatka នៅចុងភាគខាងកើត ប្រទេសរុស្ស៊ី។

ភ្នាក់ងារព័ត៌មាន Interfax, RIA Novosti និង TASS បានដកស្រង់សម្តីមន្ត្រីមូលដ្ឋាន ដែលនិយាយនៅថ្ងៃអង្គារនេះថា យន្តហោះបានហោះចេញពីទីក្រុង Petropavlovsk-Kamchatsky ទៅតំបន់ Palana ក្នុងឧបទ្វីប Kamchatka នៅពេលបាត់ទំនាក់ទំនង។

ប្រភពបាននិយាយថា យន្ដហោះនេះ បានបាត់បង់ទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ខណៈពេលព្យាយាមចុះចត។

Plane with 28 on board gone missing in Russia's Far East

ប្រភពមួយបានលើកឡើងថា យន្ដហោះនេះអាចធ្លាក់ចូលសមុទ្រហើយមួយទៀតប្រាប់ទៅភ្នាក់ងារ Interfax ថា វាអាចនឹងធ្លាក់នៅក្បែរអណ្តូងរ៉ែធ្យូងថ្មមួយកន្លែង ជិតតំបន់ Palana។

សេចក្តីរាយការណ៍បាននិយាយថា ប្រតិបត្តិការរុករក បានចាប់ផ្តើម ដោយមានមានការចូលរួមពីឧទ្ធម្ភាគចក្រចំនួន ពីរគ្រឿងនិងក្រុមជួយសង្គ្រោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ទីបំផុត ហ្វីលីពីន រកឃើញប្រអប់ខ្មៅនៃយន្តហោះយោធា ដែលធ្លាក់សម្លាប់មនុស្ស ៥២ នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម