ព័ត៌មានអន្ដរជាតិ
យន្តហោះផ្ទុកមនុស្ស៨០នាក់ ធ្លាក់ក្រឡាប់ផ្ងារជើង ឆេះនៅអាកាសយានដ្ឋាន Toronto
យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Delta Air Lines បានធ្លាក់អំឡុងពេលចុះចត រួចក៏ក្រឡាប់ឆេះតែម្តងនៅឯអាកាសយានដ្ឋាន Toronto Pearson នៃប្រទេសកាណាដា កាលពីរសៀលថ្ងៃចន្ទទី១៧ខែកុម្ភៈឆ្នាំ២០២៥ (ត្រូវនឹងថ្ងៃអង្គារនៅកម្ពុជា)។

យោងតាមរដ្ឋបាលអាកាសចរណ៍អាមេរិក (FAA), យន្តហោះនេះជាប្រភេទ CRJ900 ម៉ាស៊ីនមួយ របស់ក្រុមហ៊ុន Bombardier នៃប្រទេសកាណាដា។ វាមានផ្ទុកមនុស្ស៨០នាក់ (អ្នកដំណើរ៧៦នាក់និងអាកាសយានិក៤នាក់) ក្នុងដំណើរចេញពីទីក្រុង Minneapolis នៃរដ្ឋ Minnesota សហរដ្ឋអាមេរិក។

ដ្បិតភ្លាមៗក្រុមមន្ត្រីមិនបញ្ជាក់ច្បាស់អំពីមូលហេតុបណ្តាលឲ្យយន្តហោះនេះធ្លាក់និងក្រឡាប់ក៏ដោយ ប៉ុន្តែគេចង្អុលចំៗទៅកត្តាអាកាសធាតុ ព្រោះពេលកើតហេតុ ទីនោះមានខ្យល់ខ្លាំងណាស់បន្ទាប់ពីតំបន់ត្រូវវាយប្រហារដោយព្យុះព្រឹល។

យ៉ាងណា ជាសំណាងល្អដែរ ដែលគ្មាននរណាម្នាក់បាត់បង់ជីវិត ប៉ុន្តែមនុស្សចំនួន១៨នាក់ត្រូវរបួស ខណៈក្នុងនោះមាន៣នាក់ ត្រូវរបួសធ្ងន់ រួមទាំងកុមារម្នាក់ផងដែរ។

ភ្លាមៗក្រោយកើតហេតុ អាកាសយានដ្ឋាន Toronto ត្រូវបិទអស់រយៈពេលជាងពីរម៉ោង ដែលបង្ខំឲ្យព្រមានយន្តហោះផ្សេងៗ ត្រូវបង្ខំចិត្តពន្យារពេលហោះហើរ។

នេះជាឧបទ្ទវហេតុចុងក្រោយបំផុត ដែលញាំញីវិស័យអាកាសចរណ៍នៅទ្វីបអាមេរិកខាងជើង បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានបើកទៅបុកជាមួយយន្តហោះដឹកអ្នកដំណើរនៅទីក្រុង Washington សម្លាប់មនុស្សចំនួន៦៧នាក់ ខណៈមនុស្ស៧នាក់បានស្លាប់នៅពេលយន្តហោះពេទ្យមួយគ្រឿង ធ្លាក់នៅទីក្រុង Philadelphia រីឯមនុស្ស១០នាក់ទៀតបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរនៅ Alaska៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


