ព័ត៌មានអន្ដរជាតិ
មេ WHO ព្រមានថា “យើងអាចធុញនឹងកូវីដ ប៉ុន្តែវាមិនធុញជាមួយយើងទេ”
ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យអ្នករាល់គ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយព្រមានថា យើងអាចធុញនឹងការប្រយុទ្ធរោគរាតត្បាតនេះ ប៉ុន្តែវីរុសនេះមិនធុញទ្រាន់នឹងយើងទេ ។

លោក Tedros Adhanom Ghebreyesus បាននិយាយថា វាចាំបាច់ណាស់សម្រាប់ប្រជាជន ដើម្បីតាមដានពីវិទ្យាសាស្ត្រ និងទប់ស្កាត់ការមិនអើពើនឹងវីរុសនេះ ។
លោកបាននិយាយថា “យើងប្រហែលជាធុញទ្រាន់នឹងជំងឺកូវីដ ១៩ ។ ប៉ុន្តែវាមិនធុញទ្រាន់នឹងយើងទេ ។ វាកើតឡើងទៅលើអ្នកដែលមានសុខភាពខ្សោយ ។ យើងមិនអាចចរចាជាមួយវាបានទេ ហើយក្តីសង្ឃឹមតែមួយគត់របស់យើង គឺតាមដានពីវិទ្យាសាស្ត្រ រកដំណោះស្រាយ និងសាមគ្គីភាព” ។

ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើង បន្ទាប់ពីជំងឺកូវីដ ១៩ បានសម្លាប់មនុស្សជាង ៤.០៤ លាននាក់ និងឆ្លងជាង ១៨៧ លាននាក់នៅទូទាំងពិភពលោក ចាប់តាំងពីវាបានលេចមុខជាលើកដំបូងនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ទីបំផុត WHO ណែនាំឲ្យប្រើប្រាស់ថ្នាំរលាកសន្លាក់មួយប្រភេទ ព្យាបាលអ្នកជំងឺកូវីដ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ