Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រីគុយបា​ ក្រោយ​បង្ក្រាប​​លើក្រុម​តវ៉ា

បានផុស

នៅ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​គុយបា និង​ក្រុម​កម្លាំង​ពិសេស​របស់​ក្រសួង​មហាផ្ទៃ។

សម្រាប់​ការ​ទណ្ឌកម្ម​នេះ អាមេរិក​បាន​និយាយ​ថា ដោយ​សារ​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្សកំឡុង​ពេល​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​តវ៉ា​នៅ​កោះ​ក្នុង​ខែ​នេះ។

អ្នក​តវ៉ា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធានាធិបតី ចូ បៃដិន មាន​ប្រសាសន៍​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«វិធានការ​​គឺ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ចំពោះ​ទណ្ឌកម្ម​ទៅ​លើ​បុគ្គល​ដែល​ទទួល​ខុស​ត្រូវ​សម្រាប់​ការគៀប​សង្កត់​លើ​ពលរដ្ឋ​គុយបា»។

វិធានការ​នេះ​ត្រូវ​បាន​ដាក់​ចេញ​ស្រប​ពេល​លោក ចូ បៃដិន ប្រឈម​នឹង​សម្ពាធ​កំពុង​កើន​ឡើង​ខ្លាំងពី​សភា ក្រុម​សកម្មជន និង​ប្រជា​ជន​​អាមេរិក​ដើម​កំណើត​គុយបា​ឲ្យ​ចាត់​វិធានការដាច់​ខាត​ដើម្បី​គាំទ្រ​ដល់​អ្នក​តវ៉ា​នៅ​​កោះ។

រដ្ឋាភិបាល​អាមេរិក​បាន និង​កំពុង​ស្វែង​រក​គោល​នយោបាយ​ថ្មី​​បន្តិច​ៗ​ម្តង​ទៅ​លើ​ប្រទេស​គុយបា​ដែល​ប្រឆាំង​នឹងសកម្មភាព​ជា​ច្រើន​ដែល​ដាក់​ចេញ​ដោយ​អតីត​​​ប្រធានាធិបតីលោក​ ដូណាល់ ត្រាំ ពី​ការ​រឹត​បន្តឹង​ធ្វើ​ដំណើរ ពាណិជ្ជកម្ម និង​ទម្រង់​ផ្សេង​ៗ​ទៀត។ រដ្ឋបាល​លោក អូបាម៉ា ​បានពង្រីក​​ទំនាក់ទំនង​នៅ​ពេល​ដែល​ចំណង់​ការ​ទូត​​ជា​មួយរដ្ឋាភិបាល​ក្រុង Havana នៅ​ឆ្នាំ​២០១៥។

ប៉ុន្តែ​ចលាចល​កំពុង​កើត​មាន​នៅ​គុយបាក្នុង​នោះ​មាន​បាតុកម្ម​មិន​ធ្លាប់​មាន​បាន​ផ្ទុះ​​ឡើង​នៅ​តាម​ទី​ក្រុង និង​ទី​ប្រជុំ​ជន​មួយ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ចាប់​ខ្លួនមនុស្ស​រាប់​រយ​នាក់ ការ​វាយ​ប្រហារ​លើ​ក្រុម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​ការ​ប៉ុន​ប៉ង​បិទបណ្តាញ​ទំនាក់ទំនង​អ៉ឺនធឺណេត​​ដើ​ម្បី​រារាំង​ដល់បាតុកម្ម​ទំនាក់​ទំនង​គ្នា​ដែល​ធ្វើ​ឲ្យ​រដ្ឋបាល ចូ បៃដិន ដាក់​កាល​វិភាគ​ថ្មី។

ឡានកម្លាំង​សន្តិសុខ​គុយបា​

ក្នុង​ការ​ឆ្លើយ​តប​ប៉ុន្មាន​នាទី បន្ទាប់​ពី​វិធាន​ការ​ត្រូវ​បាន​ប្រកាស​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​គុយ​បាលោក Bruno Rodríguez បាន​ហៅ​ទណ្ឌកម្ម​លើ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ Álvaro López Miera និង​ក្រុម​កម្លាំង​ពិសេស​របស់​ក្រសួង​មហា​ផ្ទៃ​ថា​«គ្មាន​មូលដ្ឋាន និង​បង្កាច​បង្ខូច៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ washingtonpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម