ដំណឹងល្អសម្រាប់អ្នកខ្លាចម្ជុល! វ៉ាក់សាំងប្រឆាំងកូវីដ ជាប្រភេទថ្នាំលេប ដំបូងគេលើលោក ជិតធ្វើតេស្តជោគជ័យហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អសម្រាប់អ្នកខ្លាចម្ជុល! វ៉ាក់សាំងប្រឆាំងកូវីដ ជាប្រភេទថ្នាំលេប ដំបូងគេលើលោក ជិតធ្វើតេស្តជោគជ័យហើយ

បានផុស

នៅ

ព័ត៌មាននេះអាចជាដំណឹងល្អ សម្រាប់អ្នកខ្លាចម្ជុល ដែលស្ទាក់ស្ទើរ មិនហ៊ានទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនរបស់ប្រទេសអ៊ីស្រាអ៊ែល គ្រោងនឹងក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលចាប់ផ្តើមសាកល្បងវ៉ាក់សាំងជាប្រភេទថ្នាំលេប បង្ការជំងឺកូវីដ-១៩។

Oravax Medical, a subsidiary of Jerusalem-based Oramed Pharmaceuticals, is developing an oral COVID-19 vaccine

ក្រុមហ៊ុន Oravax Medical ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Oramed Pharmaceuticals មានមូលដ្ឋាននៅទីក្រុង ហ្ស៊េរុយសាឡិម បានទទួលភ្លើងខៀវឲ្យចាប់ផ្តើមការសិក្សា ពីក្រុមប្រឹក្សាត្រួតពិនិត្យស្ថាប័ន នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sourasky ក្នុងទីក្រុង តេល អាវីវ។

បច្ចុប្បន្ន ក្រុមការងារ កំពុងរង់ចាំការយល់ព្រមពីក្រសួងសុខាភិបាល ដែលត្រូវបានគេរំពឹងថា នឹងសម្រេចក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។

Insulin capsule trial results lift Oramed 80% - Globes
នាយកប្រតិបត្តិក្រុមហ៊ុន Oramed លោក Nadav Kidron

នាយកប្រតិបត្តិ Oramed លោក Nadav Kidron បានប្រាប់កាសែត Jerusalem Post ថា វ៉ាក់សាំងលេបតាមមាត់ នឹងមានតម្លៃថោក និងកាន់តែងាយស្រួល ហើយមានល្បឿនលឿនក្នុងការផលិតជាងវ៉ាក់សាំង ចាក់។

លើសពីនេះទៅទៀត វាអាចចែកចាយ បានយ៉ាងងាយស្រួលដល់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។

លោកថា “វ៉ាក់សាំងកូវីដជាប្រភេទថ្នាំគ្រាប់នេះ នឹងយកឈ្នះឧបសគ្គដែលមនុស្សពិបាកក្នុងការចេញក្រៅទៅចាក់វ៉ាក់សាំង ដោយអ្នកទាំងនោះ នឹងអាចយកថ្នាំគ្រាប់ទៅលេបនៅផ្ទះរៀងៗខ្លួនបាន”។

ក្រុមអ្នកស្រាវជ្រាវកំពុងជ្រើសរើសអ្នកស្ម័គ្រចិត្តដែលមិនទាន់ទទួលវ៉ាក់សាំងចំនួន២៤នាក់ ដើម្បីឲ្យមកលេបថ្នាំនេះ ដោយពាក់កណ្តាលឲ្យលេបថ្នាំ ក្នុងម្នាក់ចំនួន១គ្រាប់ និងពាក់កណ្តាលទៀត ឲ្យលេប២គ្រាប់។

ក្រុមការងារ នឹងធ្វើការវិភាគអំពីសុវត្ថិភាព ហើយបន្ទាប់មក យកសំណាកឈាមរបស់អ្នកចូលរួមដើម្បីវាស់កម្រិត អង់ទីគ័រ។

ប្រសិនបើលទ្ធផលបង្ហាញថាជោគជ័យ ការសាកល្បងនឹងបន្តទៅ ដំណាក់កាលចុងក្រោយ។

The oral vaccine targets three proteins on the virus rather then the single spike protein that the Pfizer-BioNTech and Moderna vaccines target and researchers say it is faster, cheaper and easier to manufacture than injectables (file image)

ថ្នាំបង្ការរបស់ក្រុមហ៊ុន Oravax គឺផ្តោតទៅលើប្រូតេអ៊ីនចំនួន ៣ នៅលើវីរុសមិនដូចវ៉ាក់សាំងរបស់ Pfizer-BioNTech និង Moderna ដែលផ្តោតលើប្រូតេអ៊ីនតែមួយនោះទេ។

លោក Kidron និយាយថា ដោយសារតែបែបនេះ វាអាចជួយឲ្យថ្នាំកាន់តែមានប្រសិទ្ធភាព ប្រឆាំងនឹងវីរុសបំប្លែងខ្លួន ដែលជារឿយៗមានកំឡាយលើសរសៃរប្រូតេអ៊ីន។

លោកបានប្រាប់កាសែត Jerusalem Post ថា “ថ្នាំនេះ មានភាពធន់នឹងវីរុសកូវីដបំប្លែងខ្លួន។ទោះបីវីរុសឆ្លងផុតខ្សែទីមួយក៏ដោយ យើងនៅមានខ្សែទីពីរ ហើយបើឆ្លងកាត់ខ្សែទីពីរទៀត យើងនៅមានខ្សែទីបី”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកប្រើប្រាស់ឱសថចិនមួយនេះ គប្បីយល់ដឹងនិងត្រណមចំពោះសកម្មភាពមួយចំនួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុង​ប៉ោយ​ប៉ែត​រង​ការជន់លិច​ ក្រោយ​ភ្លៀង​ជាង​៤​ម៉ោង​

ព័ត៌មានជាតិ២ ម៉ោង មុន

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

ព័ត៌មានជាតិ៣ ម៉ោង មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ៤ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services