ព័ត៌មានអន្ដរជាតិ
សិង្ហបុរី ឲ្យអ្នកប្រតិកម្មអាឡ័កស៊ីចំពោះវ៉ាក់សាំងប្រភេទ mRNA ងាកមកចាក់ Sinovac វិញ សម្រាប់ដូសទី២
រដ្ឋមន្រ្តីក្រសួងសុខាភិបាលសិង្ហបុរី លោក Janil Puthucheary បាននិយាយនៅថ្ងៃចន្ទទី២ខែសីហានេះថា ប្រជាជនដែលមានប្រតិកម្មអាឡ័កស៊ី បន្ទាប់ពីចាក់វ៉ាក់សាំងប្រភេទ mRNA ដូសទី១ នឹងត្រូវបានអញ្ជើញឲ្យចាក់វ៉ាក់សាំង Sinovac ជាដូសទីពីរ។

អ្នកដែលទទួលបានថ្នាំបង្ការជំងឺកូវីដ-១៩ក្នុងលក្ខណៈបែបនេះ នឹងត្រូវបានគេផ្តល់ជូនវ៉ាក់សាំងគ្រប់ដូស នៅក្រោមកម្មវិធីជាតិ។
លោកបានបន្ថែមថា បុគ្គលបែបនេះ នឹងទទួលបានការចាក់វ៉ាក់សាំងដូសទី២ នៅគ្លីនិកក្នុងមន្ទីរពេទ្យរដ្ឋ ដើម្បីតាមដានឲ្យបានដិតដល់ ដោយសារតែពួកគេមានប្រតិកម្មអាឡ័កស៊ីពីមុន។

វ៉ាក់សាំង Pfizer-BioNTech និង Moderna ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់នៅក្នុងកម្មវិធីជាតិសិង្ហបុរី គឺប្រើបច្ចេកវិទ្យា mRNA។ វាជាប្រភេទវ៉ាក់សាំង បង្រៀនកោសិកាឲ្យបង្កើតប្រូតេអ៊ីន ដែលបង្កឲ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនរបស់យើង។
នេះខុសពីវ៉ាក់សាំង Sinovac ឬត្រូវបានគេស្គាល់ថា CoronaVac ដែលប្រើភាគល្អិតវីរុសកូរ៉ូណាអសកម្ម ដែលត្រូវបានសម្លាប់ដើម្បីជំរុញការការពារអង់ទីគ័ររបស់រាងកាយ។

វ៉ាក់សាំង Sinovac បច្ចុប្បន្នត្រូវបានអនុញ្ញាតឲ្យចាក់ក្នុងប្រទេសសិង្ហបុរី ក្រោមកម្មវិធីពិសេសបន្ទាប់ពីថ្នាំបង្ការនេះ ត្រូវបានអនុម័តឲ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក (WHO)៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កុំបារម្ភ! ការចាក់វ៉ាក់សាំងលាយគ្នា បង្កើតប្រព័ន្ធភាពស៊ាំខ្លាំងក្លាប្រឆាំង វីរុស

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ