សុខភាព
អូមីក្រុង គ្រុនផ្ដាសាយ និងអាឡ័កស៊ី មានរោគសញ្ញាខុសគ្នាយ៉ាងម៉េចខ្លះ?
ពិតណាស់ រោគសញ្ញានៃវីរុសកូវីដ-១៩ មានលក្ខណៈប្រហាក់ប្រហែលទៅនឹងជំងឺគ្រុនផ្ដាសាយ ក៏ដូចជាអាឡ័កស៊ីដែរ ដែលធ្វើឲ្យគ្នាយើង មានការពិបាកបែងចែក។ ជាក់ស្ដែង នៅអំឡុងពេលនៃការរាតត្បាតនៃវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង អ្នកដែលចាក់វ៉ាក់សាំងគ្រប់ដូស ជាទូទៅ មិនលេចចេញអាការឈឺធ្ងន់ធ្ងរឡើយ ដែលកត្តានេះធ្វើឲ្យមានការភ័ន្តច្រឡំថាជាជំងឺផ្ដាសាយធម្មតា និងបង្កើនហានិភ័យនៃការឆ្លងកាន់តែច្រើនឡើង។

ដូច្នេះហើយ ការយល់ដឹងពីរោគសញ្ញានៃវីរុសកូវីដ-១៩ គ្រុនផ្ដាសាយ និងអាឡ័កស៊ីកាន់តែច្បាស់ អាចការពារខ្លួនយើង ក៏ដូចជាអ្នកជាទីស្រលាញ់បានប្រសើរជាងមុន។
បើតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង អាមេរិក (CDC) រោគសញ្ញាកូវីដ-១៩៖
- គ្រុនផ្ដាសាយ ឬគ្រុនរងា
- ក្អក
- ដកដង្ហើមខ្លីៗ ឬពិបាកដកដង្ហើម
- អស់កម្លាំង
- ឈឺខ្លួនប្រាណ ឬសាច់ដុំ
- ឈឺក្បាល
- បាត់បង់រសជាតិ ឬក្លិន
- ឈឺក
- ហៀរសំបោរ ឬតឹងច្រមុះ
- ចង្អោរ ឬក្អួត
- រាករូស
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងបានណែនាំឲ្យអ្នកដែលឆ្លងវីរុសកូវីដ-១៩ សង្កេតមើលរោគសញ្ញាព្រមានមួយចំនួន ក៏ដូចជាពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗ ប្រសិនបើមានរោគសញ្ញាទាំងនេះ៖
- ពិបាកដកដង្ហើម
- ឈឺចាប់ ឬមានសម្ពាធក្នុងទ្រូងមិនបាត់
- វង្វេងស្មារតី
- ពិបាកក្នុងការភ្ញាក់ដឹងខ្លួន
- ស្បែក ឬបបូរមាត់ឡើងស្វាយ ឬស្លេកស្លាំង
រោគសញ្ញានៃជំងឺគ្រុនផ្ដាសាយ៖
- គ្រុនផ្ដាសាយ ឬគ្រុនរងា
- ក្អក
- ឈឺបំពង់ក
- ហៀរសំបោរ
- ឈឺសាច់ដុំ ឬរាងកាយ
- ឈឺក្បាល
- អស់កម្លាំង
- អ្នកខ្លះអាចមានក្អួត និងរាករូស ដែលកើតមានជាទូទៅលើកុមារច្រើនជាងមនុស្សពេញវ័យ

រោគសញ្ញានៃអាឡ័កស៊ីច្រមុះ រួមមាន៖
- កណ្ដាស់
- ហៀរសំបោរ
- តឹងច្រមុះ
រោគសញ្ញានៃអាឡ័កស៊ីភ្នែក រួមមាន៖
- ភ្នែកក្រហម មានទឹកភ្នែក ឬរមាស់ភ្នែក។
ដើម្បីជៀសវាងការចម្លងវីរុសកូវីដ-១៩ ទៅអ្នកដទៃ យើងចាំបាច់ត្រូវអនុវត្តតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ក៏ដូចជាធ្វើតេស្តកូវីដ-១៩ ប្រសិនបើយើងមានរោគសញ្ញាគួរឲ្យសង្ស័យ៕
ចុចអាន៖ហេតុផល ៥ យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
ចុចអាន៖ចាក់វ៉ាក់សាំង Pfizer និង Moderna អាចជួបផលរំខានកម្រ “ហើមកូនកណ្ដុរ”
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


