សុខភាព
សញ្ញាព្រមានទាំង ៥ បញ្ជាក់បានថា យើងកំពុងអាឡ័កស៊ីជាមួយសាប៊ូកក់សក់
សព្វថ្ងៃនេះ មានម៉ាកនិងរូបមន្តផ្សេងៗគ្នា ជាច្រើននៃសាប៊ូកក់សក់ ។ ខណៈសាប៊ូខ្លះ អាចបង្កឲ្យយើងអាការប្លែកៗ ដូចជា រមាស់នៅលើស្បែកក្បាល ឬឡើងកន្ទួលជាដើម។
ខាងក្រោម ជាសញ្ញាព្រមានចំនួន ៥ ដែលបង្ហាញថា អ្នកអាចនឹងអាឡ័កស៊ីជាមួយសាប៊ូកក់សក់៖
១ រមាស់ស្បែកក្បាលនិងក្រហមស្បែក

បើអ្នកប្រើសាប៊ូកក់សក់ហើយមានអារម្មណ៍ថា រមាស់ស្បែកក្បាលតាំងពីប្រើលើកដំបូង។ ទោះបីជាអត់មានរបួសនៅលើស្បែកក្បាលក៏ដោយ។ រោគសញ្ញានេះ ជារោគសញ្ញាដែលមនុស្សអាឡ័កស៊ីនឹងសាប៊ូកក់សក់។ ព្រោះសាប៊ូកក់សក់អាចមានសារធាតុគីមីមួយចំនួន ដែលធ្វើឲ្យស្បែកក្បាលរលាក ហើយឡើងក្រហមលើស្បែកជុំវិញស្បែកក្បាល។
២ មានកន្ទួលនិងរមាស់
កន្ទួល ឬរមាស់នៅកន្លែងផ្សេងទៀត ដែលសាប៊ូកក់សក់បានប៉ះដល់ អាចបណ្ដាលមកពីសាប៊ូមួយចំនួនមានផ្ទុកសារធាតុ SLS (សារធាតុ surfactants) និង parabens (សារធាតុរក្សានៅក្នុងគ្រឿងសម្អាង) ដែលបំផ្លាញសំណើម និងធ្វើរលាកឲ្យដល់ចំណុចនៃការប៉ះពាល់ដោយផ្ទាល់ ជាមួយសាប៊ូកក់សក់។
៣ ស្ទះមុន

សាប៊ូកក់សក់ដែលយើងប្រើ អាចជាមូលហេតុនៃការបង្កមុនដោយផ្ទាល់។ នេះច្រើនតែកើតលើថ្ងាស គល់សក់ និងតំបន់ថ្គាម ជាពិសេសស្នាមមុន ឬមុនដែលស្ទះ។ ព្រោះសាប៊ូកក់សក់មានផ្ទុកសារធាតុស៊ីលីកូន ដើម្បីជួយសក់ឲ្យទន់រលោងក្នុងពេលតែមួយ។ ស៊ីលីកូន ជាមូលហេតុចម្បងនៃការកើតមុន ដែលមានក្នុងសាប៊ូកក់សក់ ហើយវាកកកុញនៅក្នុងឫសសក់ ។
៤ មានអង្គែ
វាជាសញ្ញាសម្គាល់មួយទៀតដែលគួរតែពិនិត្យមើល នៅពេលអ្នកកក់សក់។ អាចបណ្ដាលមកពីមូលហេតុមួយចំនួន រួមទាំងស្បែកក្បាលស្ងួត និងរលាក ក៏ដូចជាផ្សិតផងដែរ។ ដូច្នេះហើយ ត្រូវសង្កេតមើល ប្រសិនបើប្ដូរសាប៊ូហើយ នៅមានអង្គែទៀត គួរតែបញ្ឈប់ជាបន្ទាន់។
៥ ជ្រុះសក់

សាប៊ូកក់សក់គឺជាមូលហេតុមួយ នៃការបាត់បង់សក់ទាំងអស់។ នោះគឺបណ្ដាលមកពីសារធាតុស៊ីលីកូនក្នុងសំណល់សាប៊ូជុំវិញឫសសក់។ វានឹងធ្វើឲ្យស្ទះ ដែលបណ្តាលឲ្យជ្រុះសក់។ លើសពីនេះ ការជ្រុះសក់ក៏អាចបណ្តាលមកពីមូលហេតុផ្សេងទៀតដូចជា អាឡ័កស៊ីអាហារ ការចូលគេងយឺត ឬអាកប្បកិរិយាដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សក់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូពេទ្យណែនាំវិធីកាត់បន្ថយអាឡ័កស៊ីទូទៅ នៅរដូវភ្លៀងធ្លាក់ ចៀសវាងច្រឡំជារោគសញ្ញាកូវីដ
ចុចអាន៖ភ្នាក់ងារប្រឆាំងនឹងអ៉ីស្តាមីន ៥ ប្រភេទពីធម្មជាតិ ព្យាបាលអាឡ័កស៊ីបានយ៉ាងសក្ដិសិទ្ធិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


