ព័ត៌មានអន្ដរជាតិ
ថៃសាកល្បងវ៉ាក់សាំងកូវីដថ្មី Chula លើកទី១មានប្រសិទ្ធភាពខ្ពស់ប្រឆាំងវីរុសទាំង៤នេះ
ក្រុមស្រាវជ្រាវស្ថិតនៅពីក្រោយការអភិវឌ្ឍវ៉ាក់សាំងបង្ការកូវីដ-១៩ mRNA កាលពីថ្ងៃចន្ទបានស្នើដល់រដ្ឋាភិបាលឲ្យជួយផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោង និងបន្ធូរបន្ថយផ្នែកច្បាប់ដើម្បីឲ្យដំណើការផលិតវ៉ាក់សាំងអាចទទួលបានមុនខែមេសា។
លោកវេជ្ជបណ្ឌិត Kiat Ruxrungtham អ្នកដឹកនាំក្រុមស្រាវជ្រាវដើម្បីផលិតវ៉ាក់សាំង Chula-VAC001 នៅមហាវិទ្យាល័យឱសថសាស្ត្ររបស់សាកលវិទ្យាល័យ Chulalongkorn កាលពីថ្ងៃចន្ទម្សិលមិញបានប្រកាសពីការសាកល្បងវ៉ាក់សាំងរបស់ខ្លួនលើមនុស្សលើកដំបូងទទួលបានជោគជ័យ។
លោកបានឲ្យដឹងថា អ្នកស្ម័គ្រចិត្ត៣៦នាក់ក្នុងចំណោម៧២នាក់ដែលមានអាយុពី១៨ឆ្នាំដល់៧៥នាក់បានចាក់វ៉ាក់សាំង Chula-VAC001 និងបានបង្ហាញថា គ្មានផលប៉ះពាល់អ្វីឡើយ។

លោកវេជ្ជបណ្ឌិត Kiat បានលើកឡើងថា ៖«ការសាកល្បងបានរកឃើញថា វ៉ាក់សាំង Chula-VAC001 មានអត្រាប្រសិទ្ធភាពខ្ពស់ក្នុងការការពារពីការឆ្លងកូវីដ-១៩រហូតដល់៩៤%។ កម្រិតប្រសិទ្ធភាពស្មើនឹងវ៉ាក់សាំង Pfizer»។
«លទ្ធផលបឋមដែលទទួលបានត្រឹមមួយសប្តាហ៍ បន្ទាប់ពីចាក់ដូសទី២បង្ហាញថា វាមានអត្រាប្រសិទ្ធភាពដល់ទៅ៨០%ដើម្បីបង្កើតភាពស៊ាំសម្រាប់ការពារជំងឺកូវីដ-១៩រាប់ទាំងវីរុសបំប្លែងខ្លួន Alpha, Beta, Gamma និង Delta»។ លោកវេជ្ជបណ្ឌិតបានរៀបរាប់។
លោកបានបន្តថា ៖«បន្ទាប់ពីទទួលបានជោគជ័យដ៏ល្អនៃការសាកល្បងចាក់លើមនុស្សដំណាក់កាលទី១ យើងរំពឹងចាប់ផ្តើមសាកល្បងដំណាក់កាលទី២លើអ្នកស្ម័គ្រចិត្ត១៥០នាក់នៅសប្តាហ៍ក្រោយ។ លើកនេះ ពាក់កណ្តាលនៃអ្នកស្ម័គ្រចិត្តនឹងចាក់វ៉ាក់សាំង Pfizer ដូច្នេះយើងអាចធ្វើការប្រៀបធៀបរវាងវ៉ាក់សាំង mRNA ទាំងពីរប្រភេទនេះបាន»។
លោកបន្ថែមថា ៖«សម្រាប់ការសាកល្បងដំណាក់កាលទី២ (ខ) នឹងចាប់ផ្តើមនៅខែតុលាដែលមានអ្នកស្ម័គ្រចិត្ត៥០០០នាក់ដោយការចាក់វ៉ាក់សាំងលាយបញ្ចុះគ្នាពីក្រៅប្រទេស និង BioNet Asia។ វាជាឱកាសល្អណាស់ដើម្បីធ្វើតេស្តប្រសិទ្ធភាពនៃវ៉ាក់សាំងផលិតដោយជនជាតិថៃ»។
ទោះបីជាយ៉ាងណា លោកបាននិយាយថា ថ្មីៗនេះ ក្រុមស្រាវជ្រាវត្រូវការជំនួយពីរដ្ឋាភិបាល ជាពិសេសជំនួយផ្នែកហិរញ្ញវត្ថុដើម្បីឲ្យគម្រោងដំណើរការដោយរលូន។ ជាមួយគ្នានេះក្រុមស្រាវជ្រាវក៏ត្រូវការជំនួយផ្នែកច្បាប់ពីរដ្ឋាភិបាលដែរ ពីព្រោះទីភ្នាក់ងារដែលមានម្ចាស់ជារដ្ឋមិនត្រូវបានអនុញ្ញាតឲ្យទិញវ៉ាក់សាំងដែលមិនទាន់សាកល្បងគ្គីនិកសាស្ត្រចប់សព្វគ្រប់ទេ។
លោកវេជ្ជបណ្ឌិត Kiat បានកត់សំគាល់ថា រដ្ឋបាលចំណីអាហារ និងឱសថ (FDA) គួរបន្ធូរបន្ថយច្បាប់របស់ខ្លួនលើការប្រើប្រាស់វ៉ាក់សាំងដែលផលិតដោយថៃសម្រាប់ការប្រើប្រាស់បន្ទាន់។
លោកថា ៖«យើងនឹងទទួលបានទិសដៅច្បាស់លាស់ពី FDA នៅខែក្រោយ។ ប្រសិនបើយើងអាចឈានដល់ការសាកល្បងដំណាក់កាលទី២ (ខ) នោះថៃអាចទទួលបានវ៉ាក់សាំងនេះមុនបុណ្យចូលឆ្នាំថ្មីនាខែមេសា។ បើអត់ទេ ផែនការនឹងពន្យាពេលទៀត»។
លោកបញ្ជាក់ថា វ៉ាក់សាំង Chula-VAC001 ក៏អាចប្រើសម្រាប់ចាក់ដូសជំរុញបន្ថែមឬហៅដូសទី៣សម្រាប់ប្រជាជនថៃដែរ ប៉ុន្តែក្រុមស្រាវជ្រាវត្រូវការមើលផែនការគ្រប់គ្រងឲ្យច្បាស់លាស់សម្រាប់ឆ្នាំក្រោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


