ព័ត៌មានអន្ដរជាតិ
មកដឹងពីប្រភព និងប្រាក់ចំណូលក្នុងមួយឆ្នាំៗរបស់ ក្រុមតាលីបង់ ពិតជាមិនធម្មតា
ក្រុមតាលីបង់បានអះអាងពីជ័យជម្នះរបស់ខ្លួន ក្នុងការដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការវាយប្រហារដូចផ្លេកបន្ទោរ ចូលរដ្ឋធានីកាប៊ុលកាលពីថ្ងៃអាទិត្យ ។

ទន្ទឹមនោះ ក្រុមតាលីបង់បានប្រកាសថា សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ បន្ទាប់ពីក្រុមបះបោរនេះ កាន់កាប់វិមានប្រធានាធិបតីទីក្រុងកាប៊ុល ខណៈលោកប្រធានាធិបតី Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស ស្របពេលកងកម្លាំងដឹកនាំដោយអាមេរិកបានចាកចេញ ហើយបណ្តាប្រទេសលោកខាងលិច ស្វះស្វែងជម្លៀសពលរដ្ឋរបស់ពួកគេចេញ ។
មិនដល់មួយខែផង កងទ័ពអាហ្វហ្គានីស្ថានបានដួលរលំទាំងស្រុង ខណៈក្រុមតាលីបង់បានចាត់ទុកការវាយលុកនេះថាជា ជ័យជម្នះដែលមិនអាចប្រៀបផ្ទឹមបាន ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គេពុំទាន់ដឹងច្បាស់ពីប្រភពចំណូលរបស់ក្រុមបះបោរនេះឡើយ ។

ពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុរបស់ក្រុមអ្នកប្រយុទ្ធឥស្លាមប្រហែល ៨ ម៉ឺននាក់នេះ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប្រភពចម្បងនៃការផ្តល់មូលនិធិរបស់តាលីបង់គឺបានមកពី ការជួញដូរគ្រឿងញៀន ការជំរិតទារប្រាក់ និងការលោះ ការធ្វើអាជីវកម្មរ៉ែ ការប្រមូល និងការបរិច្ចាគពន្ធ ។
របាយការណ៍នោះបានឲ្យដឹងទៀតថា តាមការប៉ាន់ប្រមាណប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមតាលីបង់ មានចាប់ពី ៣០០ លានដុល្លារទៅ ១.៦ ប៊ីលានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


