Connect with us

ព័ត៌មានអន្ដរជាតិ

ស្ងាត់ៗ ឡាវ ប្រកាសបើកសាលារៀននៅទូទាំងប្រទេសឡើងវិញនាខែក្រោយ

បានផុស

នៅ

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំឡាវបានឲ្យដឹងថា អាជ្ញាធរឡាវបានកំណត់ពេលបើកសាលារៀននៅទូទាំងប្រទេសឡើងវិញនាខែក្រោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ និងកីឡាបានឲ្យដឹងថា សាលារៀនសម្រាប់ការអប់រំទូទៅនៅទូទាំងប្រទេស រួមទាំងរដ្ឋធានីវៀងចន្ទន៍នឹងចាប់ផ្តើមបើកដំណើរការ ចាប់ពីថ្ងៃទី ១ ខែកញ្ញានេះតទៅ ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា នាយកសាលាក៏ដូចជាគ្រូបង្រៀន និងបុគ្គលិកនៅក្នុងគ្រឹះស្ថានអប់រំទូទៅនៅទូទាំងប្រទេសឡាវ ត្រូវទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២ ដូស មុនពេលបើកសាលារៀន ។

ទន្ទឹមនោះ ក្នុងម៉ោងសិក្សា នាយកសាលា គ្រូបង្រៀន និងសិស្សត្រូវពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ឬទឹកអនាម័យ និងរក្សាគម្លាតសង្គមយ៉ាងតិច ១ ម៉ែត្រ ។

ប៉ុន្តែសាលារៀនដែលត្រូវបានប្រើជាមជ្ឈមណ្ឌលធ្វើចត្តាឡីស័ករបស់រដ្ឋ ដើម្បីជួយសម្រួលដល់ពលករឡាវមកពីប្រទេសថៃ ក៏ដូចជាសាលារៀនដែលមានទីតាំងនៅតំបន់ក្រហម នឹងមិនអាចបើកដំណើរការបានទេនៅក្នុងខែកញ្ញា ។

នៅសប្តាហ៍ទី ៤ នៃខែនេះ សាលារៀនគួរតែត្រៀមខ្លួនដើម្បីផ្តល់កាលវិភាគបង្រៀនដល់គ្រូរបស់ពួកគេ ក៏ដូចជាគាំទ្រដល់ការចុះឈ្មោះសិស្សសាលាសម្រាប់ឆ្នាំសិក្សាបច្ចុប្បន្ន ។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរក៏បានស្នើឲ្យមាតាបិតាសហការ ក្នុងការបញ្ជូនកូនៗរបស់ពួកគេទៅសាលារៀន ក៏ដូចជាស្វែងយល់ និងជឿជាក់លើវិធានការណ៍បង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩ របស់សាលា ដើម្បីការពារការរីករាលដាលឆ្លងកូវីដក្នុងសហគមន៍នៅក្នុងរដ្ឋធានី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Laotian Times

ចុចអាន ៖ ស្ថានភាពកូវីដមិនទាន់គ្រប់គ្រងបាន ឡាវ សម្រេចបន្តបិទខ្ទប់ប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម