Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ នឹងប្រើរូបមន្តចាក់វ៉ាក់សាំង ៥ ផ្សេងគ្នា ដើម្បីពន្លឿនយុទ្ធនាការបង្កើនភាពស៊ាំទូទាំងប្រទេស

បានផុស

នៅ

ក្រសួងសាធារណការបានបញ្ជាក់ថា ថៃនឹងប្រើរូបមន្តចំនួន ៥ ដំណាក់កាល ដើម្បីចាក់វ៉ាក់សាំងដល់ក្រុមគោលដៅផ្សេងគ្នា ប្រឆាំងនឹងជំងឺកូវីដ ១៩ ស្របពេលមានករណីឆ្លងកើនឡើងខ្លាំង ក្នុងពេល ២៤ ម៉ោងក្នុងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ប្រជាជន​ទូទៅ មនុស្សពេញវ័យដែលមានអាយុលើសពី ១៨ ឆ្នាំ មនុស្សចាស់មានជំងឺ​រ៉ាំរ៉ៃ​ និង​ស្ត្រី​មាន​ផ្ទៃពោះជាង ៣ ខែ ត្រូវ​ប្រើ​រូបមន្ត ២ ។ រូបមន្ត​ចម្បង​នឹង​ត្រូវ​ចាក់ Sinovac បន្ទាប់មក​ទើប​អាច​ទទួល​វ៉ាក់សាំង Astra Zeneca មាន​គំលាត​រយៈពេល ៣ សប្ដាហ៍​ដាច់​ពី​គ្នា។

ដោយឡែក​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង Astra Zeneca ដូស​ដំបូង​របស់​ពួកគេ​រួច ១២ សប្ដាហ៍ ​​​នឹង​ទទួល​បាន​ដូសទី ២ នៃ​វ៉ាក់សាំង​ដូចគ្នា​ដដែល។ សម្រាប់​កុមារ​អាយុ ១២-១៨ ឆ្នាំដែលមានស្ថានភាពសុខភាព​រ៉ាំរ៉ៃ​ ហើយស្ត្រីមានផ្ទៃពោះលើសពី ៣ ខែ នឹ​ងទទួល​បានវ៉ាក់សាំង Pfizer ចំនួន ២ ដង​​មាន​គំលាត​ដាច់​ពី​គ្នា ៣ សប្ដាហ៍។

បុគ្គលិក​សុខាភិបាល​ជួរ​មុខ​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ជាមួយ​រូបមន្ត​មួយ​ក្នុង​ចំណោម​រូបមន្តទាំង ៥ ដូចជា៖

អ្នក​ដែល​បាន​ចាក់ Sinovac ឬ​ Sinopharm ចំនួន ២ ដូស​នឹង​ត្រូវ​ចាក់ Astra Zeneca។

អ្នក​ដែល​ចាក់ Sinovac ឬ Sinopharm ឬ Astra Zeneca មួយ​ដូស នឹង​ត្រូវ​ចាក់ Pfizer ជា លើក​ទីពីរ​បន្ទាប់​ពី​រយៈពេល​ដែល​កំណត់​ក្រោយ​ចាក់​លើក​ដំបូង។

ចំពោះ​អ្នក​ចាក់​ដូស​ទី​មួយ Sinovac នឹង​ត្រូវ​ចាក់ Astra Zeneca ជា​ដូសទី២ក្រោយ ៣ សប្ដាហ៍​ដាច់​ពី​គ្នា (រូបមន្ត​ចាក់​វ៉ាក់សាំង​លាយ) ។

ចំពោះ​អ្នក​ចាក់ Pfizer ចំនួន ២ ដូស​ ត្រូវ​មាន​គំលាត​រយៈ​ពេល​ដាច់​ពី​គ្នា ៣ សប្ដាហ៍។

ចំណែក​អ្នក​ចាក់ ​២ ដូស នៃ Astra Zeneca ត្រូវ​មាន​គំលាត​រយៈពេល​ដាច់​ពី​គ្នា ១២ សប្ដាហ៍។

ក្រសួង​សុខាភិបាល​ថៃ​ក៏​បាន​លើក​ឡើង​ថា​វ៉ាក់សាំង Pfizer នឹង​ត្រូវ​ចែកចាយ​ដល់​ខេត្ត​ចំនួន ១៣ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ក្រហម​​និង​មាន​ការ​ឆ្លង​ខ្ពស់​ផង​ដែរ។

ការប្រកាសនេះ​បានធ្វើឡើងស្របពេលប្រទេសថៃមានករណីឆ្លងសរុបនៅថ្ងៃនេះ ១,១៣៩,៥៧១ ករណី

ស្លាប់ ១០.៥៨៧ នាក់ ជាសះស្បើយ៩៤៣.៧៨៤ ករណី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖nationthailand

ចុចអាន៖ថៃ យកថ្នាំសម្លាប់ប៉ារ៉ាស៊ីតក្នុងខ្លួនសត្វ ទៅព្យាបាលអ្នកជំងឺកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

រាជរដ្ឋាភិបាលបន្តដាក់ចេញវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រង និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍

ព័ត៌មានជាតិ៤១ នាទី មុន

គណបក្ស​ប្រជាជនកម្ពុជា​បើកសន្និបាត​គណៈកម្មា​ធិការកណ្តាល​ពិនិត្យ​ការងារ​កន្លងមក​ និងលើក​ទិសដៅបន្ត

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

រលកកម្តៅ កំពុងវាយប្រហារខ្លាំងក្លា ទូទាំងទ្វីប អឺរ៉ុប

ព័ត៌មានជាតិ៥០ នាទី មុន

កម្ពុជាអនុម័ត​គម្រោង​វិនិយោគវិស័យ​កសិកម្ម​និងកែច្នៃ​ចំណីអាហារ ​៤០០ គម្រោង​មានទុន​ជាង១០ ប៊ីលានដុល្លារ

សេដ្ឋកិច្ច១ ម៉ោង មុន

ពាក់កណ្តាលខែកក្កដា ​CDC ​អនុម័ត​គម្រោង​វិនិយោគជិត ៧ លានដុល្លារបង្កើតការងារជាង ២ ពាន់កន្លែង

Sokha Hotels

ព័ត៌មានពេញនិយម