ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែកនិងការបាញ់ប្រហារក្នុងបាតុកម្មនៅប្រទេស ថៃ
មានសេចក្តីរាយការណ៍ថា មនុស្សពីរនាក់ រងរបួសធ្ងន់បន្ទាប់ពីត្រូវគេបាញ់អំឡុងពេលមានចលាចលក្នុងបាតុកម្មមួយនៅមុខទីស្នាក់ការកណ្តាលរបស់ធនាគារសៀមពាណិជ្ជនៅទីលាន SCB Park Plaza លើផ្លូវ Ratchadapisek ក្នុងសង្កាត់ Chatuchak ទីក្រុងបាងកកនៅម៉ោងប្រហែល១០យប់ថ្ងៃពុធទី២៥ខែវិច្ឆិកា។

ការតវ៉ារបស់ក្រុម Ratsadon បានចាប់ផ្តើមនៅម៉ោងប្រហែល៣រសៀលនិងបន្តរហូតដល់ពេលយប់មុនពេលមេដឹកនាំបាតុកម្មបានប្រកាសបញ្ឈប់ការប្រមូលផ្តុំនៅម៉ោង៩និង១៧នាទី។
នៅម៉ោង១០:១០នាទីយប់ខណៈក្រុមអ្នកតវ៉ាបំបែកគ្នា សំឡេងផ្ទុះបានបន្លឺឡើងហើយបន្ទាប់មកមានស្នូរកាំភ្លើង៤ទៅ៥គ្រាប់ មានប្រភពចេញពីហាង Avenue Ratchayothin របស់ក្រុមហ៊ុន McDonald’s។

សមាគមការពារប្រជាជនដែលឃ្លាំមើលក្រុមបាតុករក្នុងអំឡុងពេលប្រមូលផ្តុំគ្នាបានរាយការណ៍នៅលើគណនី Twitter របស់ពួកគេថា ឆ្មាំម្នាក់របស់ពួកគេបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារគ្រាប់កាំភ្លើងចំត្រង់ពោះរបស់គាត់ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Rama IX Hospital ឯអ្នករងរបួសផ្សេងទៀតដែលត្រូវបានគេសង្ស័យថាជាអ្នកបាញ់ប្រហារក៏រងរបួសធ្ងន់ផងដែរហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ St Louis Hospital។

សមាគមនេះបាននិយាយថា “អ្នកដែលគប់គ្រាប់បែកគឺពាក់មួកសុវត្ថិភាព។ គាត់បានភៀសខ្លួនពីកន្លែងកើតហេតុហើយគេមិនទាន់រកឃើញទេ”។
មន្ដ្រីផ្នែកកោសល្យវិច្ច័យថៃកំពុងធ្វើការស៊ើបអង្កេតដើម្បីស្វែងរកជនដៃដល់។ មន្រ្តីបានរកឃើញសម្បកគ្រាប់កាំភ្លើង កាំភ្លើងខ្លីមួយដើមដែលបានលាក់នៅក្រោមកែបម៉ូតូនិងបំណែកនៃឧបករណ៍ផ្ទុះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ បាតុកម្មនៅថៃ ឈានដល់ការប្រើហិង្សាប្រឆាំងសមត្ថកិច្ច
ចុចអាន៖ បាតុកម្មនៅថៃឈានដល់ការបាញ់ទឹកបង្រ្កាបបាតុករ ខណៈអ្នកតវ៉ាចោលគ្រាប់បែកផ្សែងប្រឆាំងសមត្ថកិច្ច

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ