Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចង់បង្កើតមូលដ្ឋានយោធាថ្មីធ្វើជាភ្នែក និងត្រចៀកការពារការវាយប្រហារភេរវកម្មនៅអាហ្វហ្គានីស្ថាន

បានផុស

នៅ

បើយោងតាមគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធ របស់សមាជិកសភា​បក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ Alabama លោក Mike Rogers បាននិយាយកាលពីថ្ងៃអង្គារថា មូលដ្ឋានយោធាអាមេរិកថ្មីនៅអាហ្វហ្គានីស្ថាន គឺត្រូវការជាចាំបាច់ដើម្បីការពារសហរដ្ឋអាមេរិក ពីការវាយប្រហារភេរវកម្មនាពេលអនាគត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rogers បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមាជិកសភាគណបក្សសាធារណរដ្ឋថា “ឥឡូវនេះយើងបានចេញពីអាហ្វហ្គានីស្ថានហើយ យើងគ្មានភ្នែកមើល និងត្រចៀកស្ដាប់ចំពោះអ្វីដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថានទៀតឡើយ ។ យើងត្រូវតែមានមូលដ្ឋាននៅកន្លែងណាមួយនៅអាហ្វហ្គានីស្ថាន” ។

លោក Rogers បាននិយាយថា លោកបានស្នើសុំរដ្ឋមន្រ្តីការពារជាតិលោក Lloyd Austin និងប្រធានអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ Mark Milley ដើម្បីបង្កើតជម្រើសស្តារសមត្ថភាពប្រឆាំងភេរវកម្ម និងការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់នៅអាហ្វហ្គានីស្ថាន ។

លោក Rogers បញ្ជាក់ថា “យើងត្រូវដោះស្រាយជាមួយនឹងភាពងាយរងគ្រោះប្រឆាំងភេរវកម្ម ក៏ដូចជាធ្វើចារកម្មការឃ្លាំមើល និងការឈ្លបយកការណ៍ (ISR) ឬយើងនឹងមានការវាយប្រហារណាមួយផ្សេងទៀត” ។

លោក Rogers បន្ថែមថា ជម្រើសសម្រាប់មូលដ្ឋានយោធានៅក្នុងប្រទេសជិតខាង នឹងមិនកើតឡើងឡើយ ដោយសារតែវាទំនងជាមានការប្រឆាំងពីរុស្ស៊ី និងចិន ។ លើសពីនេះជើងហោះហើរចេញពីមូលដ្ឋានទ័ពអាមេរិកនៅតំបន់ឈូងសមុទ្រពែក្ស ត្រូវការពេលវេលាពី ៧ ទៅ ៨ ម៉ោង ហើយអ្នកបើកយន្តហោះមានពេលតែ ១ ឬ ២ ម៉ោងប៉ុណ្ណោះ សម្រាប់ការស៊ើបការណ៍ ការឃ្លាំមើល និងការឈ្លបយកការណ៍ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ បង្ហាញ សមត្ថភាពអស្ចារ្យរបស់ប្រព័ន្ធការពារមីស៊ីលអាមេរិកដ៏ទំនើប ដែលបាញ់ទម្លាក់គ្រាប់រ៉ុកកែតនៅ កាប៊ុល ថ្ងៃមុន (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម