Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្តព្រមាន វីរុសបណ្តាលឲ្យហើមខួរក្បាល អាចជារោគរាតត្បាតបន្ទាប់ពី កូវីដ

បានផុស

នៅ

ពេលនេះ ពិភពលោកកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីទប់ស្កាត់ ការផ្ទុះឡើងនៃវីរុស Nipah បន្ទាប់ពីក្មេងប្រុសឥណ្ឌាម្នាក់ ត្រូវបានសម្លាប់ដោយជំងឺដែលបណ្តាលឲ្យក្អួត ប្រកាច់និងហើមខួរក្បាលមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា អត្រាមរណភាពរបស់វីរុស Nipah មានចន្លោះពី ៤០ ទៅ ៧៥ភាគរយ បើប្រៀបធៀបទៅនឹង ១ភាគរយ របស់ ជំងឺកូវីដ-១៩ ។

ចាប់តាំងពីខែកុម្ភៈមក មានការព្រួយបារម្ភថា វីរុសនេះអាចបង្កឲ្យមានជំងឺរាតត្បាតទូទាំងពិភពលោកបន្ទាប់ពីកូវីដ ព្រោះ Nipah មានអត្រានៃការបំប្លែងខ្លួនខ្ពស់។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺបាននិយាយថា “វីរុសនេះ ត្រូវបានគេបង្ហាញពីការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នៅក្នុងការផ្ទុះឡើង ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីសក្តានុពលរបស់ NiV ក្នុងការបង្កឲ្យមានជំងឺរាតត្បាតជាសកល”។

ក្រុមមន្រ្តីនៅក្នុងរដ្ឋ Kerala របស់ឥណ្ឌាមានការព្រួយបារម្ភ បន្ទាប់ពីក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់បានស្លាប់កាលពីចុងសប្តាហ៍ ដែលជាហេតុជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីតាមដានទំនាក់ទំនងរបស់គាត់ ជាមួយនឹងការឆ្លងថ្មីដែលត្រូវបានបញ្ជាក់រួចទៅហើយ។

យោងតាមរបាយការណ៍ ក្មេងប្រុសម្នាក់នេះបានទៅមន្ទីរពេទ្យពីរផ្សេងទៀត មុនពេលគាត់ស្លាប់ ដែលនេះមានន័យថា គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សរាប់រយនាក់។

ជំងឺដែលបណ្តាលមកពីសត្វប្រចៀវមួយនេះ បានបណ្តាលឲ្យក្អួត ប្រកាច់និងហើមខួរក្បាល។ វាក៏មានរយៈពេលបង្ករោគរហូតដល់ ៤៥ ថ្ងៃផងដែរ ដែលនេះមានន័យថា មនុស្សម្នាក់អាចរាលដាលជំងឺបានជាងមួយខែ មុនពេលធ្លាក់ខ្លួនឈឺ។

វេជ្ជបណ្ឌិត Melanie Saville ប្រធានផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំង នៅសម្ព័ន្ធត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាត បានប្រាប់ The Sun កាលពីដើមឆ្នាំនេះថា យើងត្រូវត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ធំ ហើយវាទំនងជាថា ការផ្ទុះឡើងថ្មីមួយទៀតនឹងកើតឡើងនាពេល អនាគត។

គួរបញ្ជាក់ថា ដោយសារតែសក្តានុពលគ្រោះថ្នាក់របស់វា Nipah ត្រូវបានចុះបញ្ជីជាភ្នាក់ងារបង្ករោគអាទិភាពមួយក្នុងចំណោម ១៦ ដែលចាំបាច់ត្រូវស្រាវជ្រាវដោយអង្គការសុខភាពពិភពលោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ WHO ថា វីរុស Nipah ដែលផ្ទុះឡើងវិញនៅ ឥណ្ឌា គឺគ្រោះថ្នាក់ គ្មានវ៉ាក់សាំងការពារ និងមានអត្រាឆ្លងខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៥ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម