Connect with us

ព័ត៌មានអន្ដរជាតិ

កុមារ​អាមេរិក​ឆ្លង​កូវីដ​កើន​ឡើង​ជិត​២៤០​%​ចាប់​ពី​ខែ​កក្កដាមក

បានផុស

នៅ

ករណីឆ្លង​កូវីដ-១៩​បាន​កើន​ឡើង​​​ខ្លាំង​យ៉ាង​ឆាប់​រហ័ស​ក្នុង​ចំណោម​កុមារ​នៅ​សហរដ្ឋ​អាមេរិក​គិត​ចាប់​ពី​ខែ​កក្កដា​មក។ នេះ​បើ​យោង​តាម​ទិន្នន័យ​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​បណ្ឌិត​សភា​កុមារ​អាមេរិក (AAP)។

បណ្ឌិត​សភា​កុមារ​អាមេរិក បាន​រាយការណ៍​ពី​កុមារ​ឆ្លង​កូវីដថ្មី​ចំនួន​២៤៣​៣៧៣​នាក់​​​កាល​ពី​​​សប្តាហ៍​មុន​​។ ចំនួននេះ​​​ធ្លាក់​ចុះ​តិច​តូចធៀប​នឹង​មុន​​សប្តាហ៍​មុន​ដែល​​មានកុមារ​ឆ្លង​ ​​២៥១៧៨១​នាក់។ ​វា​កើន​ឡើង​ប្រហែល​ជិត​​២៤០​%​ចាប់​តាំង​ពី​ដើម​ខែ​កក្កដា​មក ដែល​មុន​ខែ​ហ្នឹង​​​​កុមារឆ្លង​​ត្រឹម​តែ​​៧១៧២៦​នាក់​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

AAP បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«បន្ទាប់​ពី​ធ្លាក់​ចុះ​កាល​ពី​ដើម​រដូវ​ក្តៅ ករណី​កុមារ​ឆ្លង​កូវីដបាន​កើន​​ឡើង​វិញ​យ៉ាង​ខ្លាំង និង​ឆាប់​រហ័ស​ដែល​មាន​ចំនួន​សរុប​ជិត ៥សែន​​​នាក់​គ្រាន់​តែ​ពីរ​សប្តាហ៍​ចុង​ក្រោយ»។

ការ​ធ្វើ​បច្ចុប្បន្នភាព​ថ្មី​បំផុត​បាន​កើត​មាន​ឡើង​​ចំ​​ពេល​សាលា​រៀន​ទូទាំង​អាមេរិក​កំពុង​បើក​ដំណើរ​ការ​ឡើង​វិញ ហើយ​អ្នក​ជំនាញ​បាន​ផ្តល់​ដំបូន្មាន​ឲ្យមនុស្ស​ធំ​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​កុមារ​ដែល​មាន​អាយុ​ក្រោម​១២​ឆ្នាំ​ដែល​មិន​ទាន់​មាន​សិទ្ធិ​ចាក់។

AAP បាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន កុមារ​​អាមេរិក​សរុប​ជិត​៥.៣​លាន​នាក់​បាន​ឆ្លង​កូវីដ-១៩ ដែល​​ចំនួន​នេះ​ស្មើ​នឹង​​​២៩​%នៃ​ករណី​ឆ្លង​កុមារ​​ទូទាំង​ពិភព​លោក។

យោង​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) អាមេរិកបង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ចន្ទម្សិល​មិញ ពលរដ្ឋ​អាមេរិកដែល​មាន​សិទ្ធិ​ចាក់​វ៉ាក់សាំង​បង្ការកូវីដ-១៩រាប់​ទាំង​ក្មេង​អាយុ​១២​​ឆ្នាំ​ឡើង​​​មាន​​ចំនួន​​៦៣​%​បានចាក់​ពេញ​ដូស។​

យោង​តាម​លោក​វេជ្ជបណ្ឌិត Scott Gottlieb​​ សមាជិកក្រុម​ប្រឹក្សា​ក្រុម​ហ៊ុន​ឱសថ Pfizer បាន​និយាយ​ថា Pfizer សង្ឃឹម​ទទួល​បាន​ទិន្នន័យ​ពី​​វ៉ាក់សាំង​សម្រាប់កុមារ​ដែល​មាន​អាយុ​៥​ទៅ​១១​ឆ្នាំ​ដើម្បី​​រួច​រាល់​សម្រាប់រដ្ឋបាល​ចំណី​អាហារ និង​ឱសថ (FDA) អាមេរិក​នៅ​បំណាច់​ខែកញ្ញា​នេះ។

លោក Gottlieb បន្ថែម​ថា ៖«FDA និយាយ​ថា ខ្លួន​នឹង​ត្រូវ​ការ​ពេល​ច្រើន​សប្តាហ៍ ​តែ​មិន​មែន​ច្រើន​ខែ​​ ដើម្បី​ធ្វើ​ការ​កំណត់​​ដែល​ពួក​គេ​នឹង​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​​អាយុ​៥​ទៅ១១​ឆ្នាំ។ ខ្ញុំ​គិត​ថា ប្រហែល​ជា​ត្រូវ​ការ​៤​សប្តាហ៍ ឬ​ប្រហែល​​ដល់​៦​សប្តាហ៍»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម