Connect with us

ព័ត៌មានអន្ដរជាតិ

បាតុករជាង៩០នាក់ ត្រូវចាប់ខ្លួនព្រោះតវ៉ាបិទផ្លូវធ្វើឲ្យស្ទះចរាចរណ៍នៅ អង់គ្លេស (មានវីដេអូ)

បានផុស

នៅ

មនុស្សជាង៩០នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីក្រុមបាតុករតវ៉ាអំពីវិបត្តិអាកាសធាតុ បានបិទផ្លូវហាយវេ M25 ក្នុងអំឡុងពេលព្រឹកដែលមានចរាចរណ៍កកកុញ ដែលនាំឲ្យមានការកកស្ទះយ៉ាងធំធេង។

ក្រុម Insulate Britain បានអង្គុយធ្វើបាតុកម្ម នៅទីតាំងជាច្រើន ទូទាំងភាគអាគ្នេយ៍ប្រទេសអង់គ្លេស កាលពីថ្ងៃចន្ទរួមមានទាំង Hertfordshire, Surrey, Kent និង Essex ផងដែរ។

អ្នកតវ៉ាប្រហែល ២០ នាក់ ត្រូវបានគេថតជាប់ កំពុងអង្គុយនៅចំកណ្តាល នៃផ្លូវប្រសព្វលេខ ២០ ក្នុងភូមិ Kings Langley នៃតំបន់ Hertfordshire។

ក៏មានសេចក្តីរាយការណ៍អំពីការធ្វើបាតុកម្មនៅចំណុចប្រសព្វលេខ ៣ ក្នុងតំបន់ Swanley, ចំណុចប្រសព្វលេខ ៦ នៅ Godstone, ចំណុចប្រសព្វលេខ ១៤ នៅ Heathrow, ចំណុចប្រសព្វលេខ៣០ នៅ Thurrock និងចំណុចប្រសព្វលេខ៣១ នៅ Lakeside/Purfleet ផងដែរ។

សរុបទៅ មនុស្ស ៩២ នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការតវ៉ានេះ។

ក្រុម Insulate Britain កំពុងអំពាវនាវឲ្យរដ្ឋាភិបាលបន្តការងារ ការពារអង់គ្លេស ពីកម្តៅព្រះអាទិត្យ។

ក្រុមនេះបានសរសេរលើបណ្តាញ Twitter ថា “យើងកំពុងរំខានដល់ផ្លូវ M25។ ហេតុអ្វី? យើងកំពុងទាមទារឲ្យរដ្ឋាភិបាលនិងលោក BorisJohnson បង្កើតការងាររាប់សែនកន្លែង កាត់បន្ថយការបំភាយឧស្ម័ន និងជួយសង្គ្រោះជីវិតមនុស្ស”៕

វីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Independent

ចុចអាន៖ បុរសអូស្ត្រាលីត្រូវជាប់គុក ៨ ខែ ពីបទរៀបចំបាតុកម្មប្រឆាំងការបិទខ្ទប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម