មហិច្ឆតា​ធំ ឥណ្ឌូណេស៊ី​កំពុងចរចា​ជា​មួយ​ WHO​ ធ្វើ​​ជាមណ្ឌល​ផលិត​វ៉ាក់​សាំងជាសកល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

មហិច្ឆតា​ធំ ឥណ្ឌូណេស៊ី​កំពុងចរចា​ជា​មួយ​ WHO​ ធ្វើ​​ជាមណ្ឌល​ផលិត​វ៉ាក់​សាំងជាសកល

បានផុស

នៅ

ប្រទេស​ឥណ្ឌូណេស៊ី​​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ជា​មួយ​អង្គការ​សុខភាព​ពិភព​លោក (WHO) និង​ក្រុម​ហ៊ុន​ឱសថ​៦​ផ្សេង​ទៀត​ដើម្បី​ក្លាយ​ជាមជ្ឈមណ្ឌល​ផលិត​​​​វ៉ាក់សាំងបង្ការ​កូវីដ-១៩​ជា​សកល។ នេះ​បើ​យោង​តាម​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​និយាយ។

លំអិត​ពី​យុទ្ធ​សាស្ត្រមហិច្ឆតា​ធំ​ជា​លើក​ដំបូង​នេះ ​លោករដ្ឋ​មន្ត្រីក្រសួង​សុខាភិបាល​ឥណ្ឌូណេស៊ី  Budi Gunadi Sadikin បាន​ឲ្យ​ដឹង​ថា ឥណ្ឌូណេស៊ី​​មាន​​គំនិត​ផ្តួច​ផ្តើម​ជា​អាទិភាព​ដោយ​ទិញ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ពី​ក្រុម​ហ៊ុន​ផលិត​នានា​ដែល​ចែកប​ច្ចេកវិទ្យា និង​បង្កើត​ទី​តាំង​ផលិត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

«យើង​កំពុង​ធ្វើ​ការ​ជា​មួយ WHO ដើម្បី​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​វ៉ាក់សាំង mRNA ជា​សកល»។ លោក​មាន​ប្រសាសន៍ និង​បន្ថែម​ថា លោក​បានជជែក​ និង​បញ្ចុះ​បញ្ចូល​ផ្ទាល់​ជា​មួយ​លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភព​លោក​​នៅ​ពេល​ដំណើរ​ទស្សនកិច្ច​ទៅ​អឺរ៉ុប​កាល​ពី​ដើម​ខែ​នេះ។

«WHO បាន​​ដាក់​គោល​ដៅ​អាហ្វ្រិក​ខាង​ត្បូង​ជា​ទីតាំង​ទី​១ ហើយ​ខ្ញុំ​បាន​និយាយ​ថា ឥណ្ឌូណេស៊ី​គួរ​ជា​ទីតាំង​ទី​២»។ លោក​រដ្ឋ​មន្ត្រី​សុខាភិបាល​បញ្ជាក់។

មជ្ឈមណ្ឌល​ផ្ទេរ​បច្ចេកវិទ្យា​​ថ្មី​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​សាស្ត្រ​របស់ WHO ដើម្បី​ចែក​ចាយ​ទូទាំង​ពិភព​លោក​កាន់​តែ​ធំទូលំទូលាយ​​​ចំពោះ​ការ​ផលិត​វ៉ាក់សាំង​​ និង​កសាងសមត្ថភាព​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​ផលិត​វ៉ាក់សាំង​ជំនាន់​ថ្មី​ដូច​ជា Moderna និង Pfizer ដែល​អាច​​បង្កើន​ល្បឿន​ទប់​ស្កាត់​វីរុសកូវីដ​បំប្លែងឲ្យ​បាន​ឆាប់​រហ័ស។

មន្ត្រី​ជាន់​ខ្ពស់​របស់ WHO ម្នាក់​បាន​និយាយ​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​អភិវឌ្ឍ​ការ​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​នៅ​អាហ្វ្រិក​ខាង​ត្បូង​នឹង​ផ្តោត​​លើការ​ចម្លង​តាម​វ៉ាក់សាំង Moderna ប៉ុន្តែ​កង្វះ​ការ​វិវត្ត​ក្នុង​ការ​ពិភាក្សា​ជា​មួយ​ក្រុម​ហ៊ុន​អាមេរិក​មាន​ន័យ​ថា គម្រោង​នឹង​ត្រូវ​ប្រើ​ពេល​យូរ​បន្ថែម​ទៀត។

លោក Budi បាន​និយាយ​ថា ឥណ្ឌូណេស៊ី​ចង់​បង្កើត​អ្នក​ជំនាញ​នៅ​ក្នុង​វ៉ាក់សាំង mRNA និងវ៉ាក់សាំង​ផ្សេង​ៗ​ទៀត​ដែល​ផលិត​ដោយ AstraZeneca។

អ្នក​នាំ​ពាក្យ​ WHO ម្នាក់​បាន​និយាយ​ថា ឥណ្ឌូណេស៊ី​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​​ចំនួន​២៥​​​មាន​ចំណាប់​អារម្មណ៍​ធ្វើ​ជា​មជ្ឈមណ្ឌលផលិត​វ៉ាក់សាំងជា​សកល។

លោក Budi  និយាយ​ថា ឥណ្ឌូណេស៊ី​មាន​ទី​តាំង​ល្អ​ក្នុង​ការ​នាំ​ចេញ​វ៉ាក់សាំង​ទូទាំង​ពិភព​លោក ជា​ពិសេស​គឺ​ជា​ប្រទេស​ដែល​មាន​ប្រជា​ជន​មូស្លីម​ច្រើន​ជាង​គេ​បំផុត​ក្នុង​​លោក ហើយ​អាច​ធានា​ថា វ៉ាក់សាំង​របស់​ខ្លួន​សម​ស្រប​តាម​សាសនា​ឥស្លាម។

លោក​ Budi បន្ថែម​ថា ក្រុម​ហ៊ុន​ឱសថ​ឥណ្ឌូណេស៊ី​ជា​ច្រើន​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ជា​មួយ​ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​នានា​ដូច​ជា Anhui, Walvax, Sinovac, Genexine, Arcturus Therapeutics និង Novavax។ ការ​ពិភាក្សាចាប់​ផ្តើម​ពីមូលដ្ឋាន​ដោយ​ការ​បំពេញ និង​បញ្ចប់​រហូត​ដល់​ការ​ផលិត​ និង​ការ​ស្រាវ​ជ្រាវ ព្រម​ទាំង​ការ​អភិវឌ្ឍ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រគល់​រថយន្ត ២២៩​គ្រឿង ជូន​ម្ចាស់​វិញ​ដោយ​យោង​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​សេដ្ឋកិច្ច​បាន​ចុះ​ហត្ថលេខា​ជាមួយ​វិទ្យាស្ថាន​នគរូបនីយកម្ម​និង​ឌី​សាញ​ស៊ិន​ជិន​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ

ព័ត៌មានជាតិ៣ ម៉ោង មុន

អតីត​យុទ្ធជន​ពិការ​ដោយសារ​សង្គ្រាម​១២​គ្រួសារ ​ទទួល​អំណោយ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មុន​នេះ​ អតីត​រដ្ឋ​មន្ត្រី​ការបរ​ទេស​អាមេរិក​ដ៏​ល្បី Powell ទទួល​មរណ​ភាព​ដោយ​កូវីដ

ព័ត៌មានជាតិ៣ ម៉ោង មុន

រថយន្ត​ព្រូស បើក​បុក​ក្បាល​នាគ​ពុះ​ទ្រូងផ្លូវ ក្រឡាប់​ផ្ងារជើង នៅ​ស្ពាន​គល់ស្ពាន​ក្រោម​ដីស្ទឹង​មានជ័យ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services