ទីបំផុត មេដឹកនាំក្រុមភេរវកររដ្ឋឥស្លាមប្រចាំអាហ្វ្រិកដែល អាមេរិក និង បារាំង តាមស្វែងរក ត្រូវបានសម្លាប់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ទីបំផុត មេដឹកនាំក្រុមភេរវកររដ្ឋឥស្លាមប្រចាំអាហ្វ្រិកដែល អាមេរិក និង បារាំង តាមស្វែងរក ត្រូវបានសម្លាប់

បានផុស

នៅ

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអះអាងថា កងកម្លាំងបារាំងបានសម្លាប់លោក Adnan Abou Walid al-Sahraoui មេដឹកនាំក្រុមភេរវកររដ្ឋឥស្លាមនៅមហាតំបន់សាហារ៉ានៃទ្វីបអាហ្រ្វិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Macron បានសរសេរលើបណ្ដាញ Twitter ថា “លោក Adnan Abou Walid al-Sahraoui គឺជាក្រុមជីហាដដែលបារាំង និងអាមេរិកតាមស្វែងរកចាប់ខ្លួននៅមហាតំបន់សាហារ៉ា ។ បណ្ដាញក្រុមរដ្ឋឥស្លាមរបស់លោកគឺសកម្មខ្លាំងណាស់នៅក្នុងតំបន់ព្រំដែនប្រទេសម៉ាលី ប៊ូគីណាហ្វាសូ និងនីហ្សេ” ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron

លោក Macron បាននិយាយថា “លោក Adnan Abou Walid al Sahraoui មេដឹកនាំក្រុមភេរវកររដ្ឋឥស្លាមនៅមហាតំបន់សាហារ៉ាត្រូវបានកងកម្លាំងបារាំងកម្ចាត់ ។ នេះគឺជាជោគជ័យធំមួយទៀតនៅក្នុងការប្រយុទ្ធរបស់យើងជាមួយក្រុមភេរវករនៅតំបន់សាហារ៉ា” ។

លោក Adnan Abou Walid al Sahraoui មេដឹកនាំក្រុមភេរវកររដ្ឋឥស្លាមនៅមហាតំបន់សាហារ៉ា

នៅខែតុលា ឆ្នាំ ២០១៧ លោក al Sahraoui បានដឹកនាំការវាយប្រហារលើកងកម្លាំងអាមេរិក និងនីហ្សេរីយ៉ា ។ ការស្លាប់របស់ទាហានអាមេរិក ៤ នាក់បង្កឲ្យមានការជជែកវែកញែក និងស៊ើបអង្កេតជុំវិញវត្តមានរបស់អាមេរិកនៅអាហ្វ្រិក ។ របាយការណ៍បានរកឃើញថា កងទ័ពអាមេរិកបានត្រៀមខ្លួនមិនគ្រប់គ្រាន់សម្រាប់ការវាយប្រហារនេះ ខណៈការវាយឆ្មក់នោះនៅតែជាការបាត់បង់ដ៏ធំបំផុតនៃកងទ័ពអាមេរិកនៅទ្វីបអាហ្វ្រិក នៅសតវត្សរ៍ទី ២១ ។

នៅឆ្នាំ ២០១០ លោក al Sahraoui បានចូលរួមជាមួយក្រុមភេរវករ Katiba Tarik ibn Zayd ជាបណ្ដាញរបស់ក្រុមអាល់កៃដា ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលអាល់ហ្សេរី និងបង្កើតរដ្ឋឥស្លាមនៅទីនោះ ។ នៅឆ្នាំ ២០១១ គាត់គឺជាសមាជិកស្ថាបនិកម្នាក់នៃចលនាដើម្បីភាពតែមួយ (MO) និងក្រុមជីហាដនៅអាហ្វ្រិកខាងលិច ។

មកដល់ឆ្នាំ ២០១៥ លោក al-Sahraoui បានសន្យាស្មោះត្រង់នឹងរដ្ឋឥស្លាម ហើយកងជីវពលរបស់គាត់មានសកម្មភាពខ្លាំងនៅក្នុងតំបន់ ហើយត្រូវបានគេស្តីបន្ទោសចំពោះការវាយប្រហារជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០១៩ មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ វីដេអូស្ដែងៗ ប្រធានាធិបតីបារាំង ត្រូវគេទះកំផ្លៀង ពេលដើរទៅកាន់ហ្វូងមនុស្សដែលរង់ចាំស្វាគមន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services