Moderna​ បញ្ជាក់​ថា​ វ៉ាក់​សាំងខ្លួន​ថយ​ចុះ​ប្រសិទ្ធភាព​ ខណៈ​រក​ឃើញ​ដូស​ទី​៣​មានប្រសិទ្ធភាព​ខ្លាំង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

Moderna​ បញ្ជាក់​ថា​ វ៉ាក់​សាំងខ្លួន​ថយ​ចុះ​ប្រសិទ្ធភាព​ ខណៈ​រក​ឃើញ​ដូស​ទី​៣​មានប្រសិទ្ធភាព​ខ្លាំង

បានផុស

នៅ

ទិន្នន័យ​ថ្មី​ពី​ការ​សាក​ល្បង​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ Moderna បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​ការពារ​របស់​ខ្លួន​បាន​ថយ​ចុះ​ទៅ​តាម​ពេល​វេលា ដូច្នេះ​ត្រូវ​ការ​ចាក់​ដូសជំរុញ​បន្ថែម (ដូស​ទី​៣)។ នេះ​បើ​យោង​តាម​ក្រុម​ហ៊ុន​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថ្មី​កាល​ពី​ថ្ងៃ​ពុធ ទី​១៥ ខែ​កញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានក្រុម​ហ៊ុន Moderna លោក Stephen Hoge បាន​និយាយ​ថា ៖«នេះ​គ្រាន់​តែ​ជា​ប៉ាន់​ស្មាន​មួយ ប៉ុន្តែ​យើង​ជឿ​ជាក់ចំណុច​នេះ នៅ​ពេល​អ្នក​គិត​ទៅ​ដល់​រដូវ​ស្លឹក​ឈើ​ជ្រុះ និង​រដូវ​រងា ហោច​ណាស់ យើង​រំពឹង​ពី​ផល​ប៉ះ​ពាល់ដោយ​សារតែ​​​ប្រសិទ្ធភាព​ការពារដែល​ប៉ាន់​ស្មាន​បាន​ធ្លាក់​ចុះ​​គឺ​អាច​​មាន​អ្នក​​ឆ្លង​កូវីដ​បន្ថែម​៦០​ម៉ឺន​នាក់»។

លោក Hoge មិន​បាន​ព្យាករ​ថា​តើ​ចំនួន​ប៉ុន្មាន​ករណី​ដែល​នឹង​ឈឺ​ធ្ងន់​ធ្ងរ ប៉ុន្តែ​លោក​និយាយ​ថា អ្នក​ឆ្លង​មួយ​ចំនួន​ត្រូវ​ការ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

ទិន្នន័យ​នេះ​ផ្ទុយ​ពី​ទិន្នន័យ​ដែល​បាន​សិក្សា​ថ្មីៗ​ជា​ច្រើន​​ដែល​លើក​ឡើង​ថា ប្រសិទ្ធភាព​ការពារ​របស់​វ៉ាក់សាំង Moderna នៅ​បាន​យូរ​ជាង​វ៉ាក់សាំង Pfizer និង BioNTech។ អ្នក​ជំនាញ​និយាយ​ថា ភាព​ខុស​គ្នា​ទំនង​ជា​បណ្តាល​មក​ពី​កម្រិត​ខ្ពស់ mRNA របស់​វ៉ាក់សាំង Moderna និង​ចន្លោះ​ពេល​​​យូរ​ជាង​បន្តិច​រវាងការ​ចាក់​​ដូស​ទី​១ និង​ដូស​ទី​២។

ការ​​សាក​សល្បង​គ្លីនិកសាស្ត្រ​ដ៏​ធំ​ដំណាក់​កាល​ទី​៣បាន​បង្ហាញថា វ៉ាក់សាំង​ទាំង​ពីរ​​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​ជំងឺ​។

ទោះ​បី​ជា​យ៉ាង​ណា ការ​វិភាគកាល​ពី​ថ្ងៃ​ពុធបង្ហាញ​ថា អត្រា​ខ្ពស់​នៃ​ការ​ឆ្លង​កូវីដ​ក្នុង​ចំណោម​អ្នក​ចាក់​វ៉ាក់សាំងរួច​ក្នុង​​ពេល​ប្រហែល​១៣​ខែ​មុន ប្រៀប​ធៀប​នឹង​​អ្នកចាក់​វ៉ាក់សាំង​ប្រហែល​ជា៨​ខែមុន។ រយៈ​ពេល​ការ​សិក្សា​គឺ​ចាប់​ពី​ខែ​កក្កដា និង​សីហា ដែល​ជា​ពេល​វីរុស​បំប្លែង​ខ្លួន​ឆ្លង​កាច Delta​ វាយលុក​ខ្លាំង។

ក្រុម​ហ៊ុន Moderna កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​បាន​ដាក់​ឯកសារ​ទៅ​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ (FDA) អាមេរិក​ដើ​ម្បី​ស្នើ​សុំ​ការ​អនុញ្ញាត​សម្រាប់​ការ​ចាក់​ដូសទី​៣។ ​បង្ហាញ​​​ពី​ការ​វិភាគ​របស់ FDA ពី​ឯកសារ​ដូស​ទី​៣​​របស់ Pfizer បាន​បញ្ចេញ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​បាន​លើក​ឡើង​ថា បញ្ហា​សំខាន់​ដែល​ទី​ភ្នាក់​ងារ​នឹង​ពិចារណាគឺ​ថា​តើ​ប្រសិទ្ធភាព​ការពារ​របស់​វ៉ាក់សាំង​ថយ​ចុះ​ឬ​យ៉ាង​ណា។

លោក Hoge បាន​និយាយ​ថា ទិន្នន័យ​ពី​ការ​សិក្សា​ចាក់​ដូស​ទី​៣​បង្ហាញ​ថា វ៉ាក់សាំង​អាច​បង្កើន​អង់ទីគ័រកាន់​តែ​មាន​កម្រិត​ខ្ពស់​ជាង​ដូស​ទី​២។

លោក​ថា ៖«យើង​ជឿ​ថា នេះ​នឹង​កាត់​បន្ថយ​ករណី​ឆ្លង​កូវីដ។ យើង​ក៏​ជឿ​ថា ដូស​ទី​៣​នៃ​វ៉ាក់សាំង mRNA-1273 មានឱកាស​នៃការ​ពង្រីកភាព​ស៊ាំ​​កាន់​តែ​ខ្លាំង​រហូត​ដល់​​ឆ្នាំ​ក្រោយ នៅ​ពេល​យើង​ព្យាយាម​បញ្ចប់​វិបត្តិ​កូវីដ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services