ព័ត៌មានអន្ដរជាតិ
វេបសាយ ចិន ចុះផ្សាយថា ភ្នំពេញ ជារាជធានីមានអ្នកចាក់វ៉ាក់សាំងកូវីដ ច្រើនបំផុតលើពិភពលោក
ដោយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនលើវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា បានក្លាយជារាជធានីដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតនៅលើពិភពលោក ។

បើយោងតាមក្រុមហ៊ុនពិគ្រោះយោបល់ Mekong Strategic Partners (MSP) ដែលមានទីស្នាក់ការនៅកម្ពុជាបានឲ្យដឹងថា ខណៈប្រទេសចិនជាប្រភពវ៉ាក់សាំងដ៏សំខាន់ ព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យទីក្រុងភ្នំពេញក្លាយជារាជធានី ដែលទទួលការចាក់វ៉ាក់សាំងច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានមនុស្សពេញវ័យប្រមាណ ៩៩ ភាគរយបានចាក់វ៉ាក់សាំងពេញ ២ ដូស ។

ទន្ទឹមនោះ ព្រះរាជាណាចក្រកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានជំនួយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពីយោធាចិននៅដើមឆ្នាំ ២០២១ នេះ ។
ស្របពេលជាមួយគ្នានេះ កម្ពុជាត្រូវបានគេរំពឹងថានឹងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ពោល ៨ ខែមុនផែនការ និងរហូតដល់ ១២ ខែមុនប្រទេសជិតខាងរបស់ខ្លួន ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជា បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពីប្រទេសចិនប្រមាណ ២៥.២ លានដូសហើយ ហើយក្នុងនោះវ៉ាក់សាំង Sinopharm មាន ៦.៧លានដូស និងវ៉ាក់សាំង Sinovac មានជាង ១៨.៥ លានដូស ខណៈរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់ក្មេងអាយុ ៦ ឆ្នាំដល់ ១២ ឆ្នាំនៅថ្ងៃទី ១៧ ខែកញ្ញានេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Times
ចុចអាន ៖ ចាក់វ៉ាក់សាំង Sinovac ជាដូសជំរុញ អាចការពារ Delta ខ្លាំងជាងចាក់តែ ២ ដូសដល់ទៅ ២.៥ ដង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន